BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Heng Pitu “មិនទាន់ទម្លាប់” ក្លាយជាបទឃ្លាចាក់ដោតបុរសថ្មីមួយទៀត

ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 13:23  BeeTube News

2023-01-19 13.17.08 (1)

រាល់បទចម្រៀងនីមួយៗរបស់លោកហេងពិទូតែងទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកខូចចិត្តរឿងស្នេហាជាពិសេសគឺខាងបុរសតែម្តង។ កាលពីពេលថ្មីៗនេះអ្នកគាំទ្រនិយមស្តាប់បទខូចចិត្តស្នេហាក៏ទទួលបានបទចម្រៀងថ្មីមួយទៀតពីលោកហេងពិទូផងដែរដែលមានចំណងជើងថា«មិនទាន់ទម្លាប់» ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះ។ រសជាតិស្នេហាឈឺចាប់ជាច្រើនប្រភេទត្រូវបានបកស្រាយឡើងដោយលោកហេងពិទូផ្ទាល់ រាប់ចាប់តាំងពីបទ«ស្អប់» ដែលផ្តល់រសជាតិស្នេហាត្រូវមនុស្សស្រីក្បត់ចិត្ត បទ«មនុស្សល្អដូចអូនមិនសមស្រលាញ់បង» រសជាតិស្នេហាត្រូវចាកចេញពីមនុស្សស្រីដែលខ្លូនឯងស្រលាញ់ព្រោះខ្លួនឯងមិនល្អគ្រប់គ្រាន់ និងបទ«ស្រលាញ់គេតែម្ខាង» ដែលជាបទមានប្រជាប្រិយភាពខ្លាំងសំរាប់អ្នកលួចស្រលាញ់គេម្នាក់ឯងជាដើម។ 

2023-01-19 13.17.05

បន្ទាប់ពីបញ្ចេញបទ«ភ្លេចថាយើងបែកគ្នា» ដែលបានចេញផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ត្រឹមរយៈពេលជាង២ខែប៉ុណ្ណោះលោកហេងពិទូបានធ្វើការទំលាក់បទចម្រៀងមួយទៀតបំរើអារម្មណ៍អ្នកគាំទ្ររបស់លោកតាមរយៈបទ«មិនទាន់ទម្លាប់» ដែលផ្តល់រសជាតិថ្មីមួយបែបទៀតគឺអារម្មណ៍នៅពេលឆ្លងកាត់ស្នេហាប្រេះឆា។ ទន្ទឹមនឹងលោកហេងពិទូផងដែរ ក្រុម Mustache Band ក៏ស្ម័គ្រស្មោះនឹងរឿងខូចចិត្តស្នេហាដូចគ្នា និងសង្កេតឃើញថាបន្ទាប់ពីបានចេញផ្សាយបទថ្មីមួយរបស់ក្រុមពួកគេរួចដែលមានចំណងជើងថា«អោបទុក្ខម្នាក់ឯង» លោក Billy Pheng ដែលជាសមាជិកBassistមួយរូបក៏បានចែករំលែកស្តេធឺសជាញឹកញាប់អំពីអតីតគូស្នេហ៍របស់លោកដែលមានទំនាក់ទំនងនឹងអត្ថន័យនៅក្នុងបទចម្រៀងផងដែរ ចុះតើបទចំរៀងក្រោយៗរបស់លោកហេងពិទូនេះវិញអាចជាការសរសេររៀបរាប់ទៅកាន់ដៃគូស្នេហាចាស់របស់លោកផងដែររឺទេ?

បើក្រលេកទៅមើលរឿងរ៉ាវស្នេហារបស់លោកហេងពិទូគឺសង្កេតបានថាលោកធ្លាប់មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយនឹងInfluencer ដ៏ល្បីម្នាក់គឺអ្នកនាងហ្វីយ៉ាតាផងដែរ ប៉ុន្តែគួរអោយសោកស្តាយទំនាក់ស្នេហារបស់អ្នកទាំងពីរក៏ត្រូវបានបញ្ចប់ទៅវិញក្រោយមកទៀត។ យ៉ាងណាមិញផងដែរថ្វីបើអ្នកនាងហ្វីយ៉ាតាក៏កំពុងតែមានគូស្នេហ៍ថ្មីរបស់នាង យើងនៅតែមិនអាចដឹងប្រាកដឡើយថាបទចម្រៀងនេះលោកហេងពិទូមានបំណងផ្ញើទៅកាន់នាងជាពិសេសរឺអត់។

2023-01-19 13.16.50

2023-01-19 13.16.57

2023-01-19 13.17.01


 


ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 13:23  BeeTube News