BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

HENG បញ្ចេញបទចំរៀងថ្មី “អភិជន” ដល់អ្នកគាំទ្រ និង Hater ស្តាប់កម្សាន្ត

ថ្ងៃពុធ, 28 ខែកញ្ញា 2022 14:22  BeeTube News

បទកញ្ញាLVរបស់លោកហេងដែលបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញាត្រូវបានជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីបទល្បីទាំង៥០បទពីPlengរបស់ Smart មិនបានប៉ុន្មានផង លោកហេងក៏ប្រកាសថានឹងចេញបទចំរៀងថ្មីបន្ទាប់ទៀត។ មិនតែប៉ុណ្ណោះលោកបានបញ្ចេញTeaserជាមួយរូបភាពឡានមួយគ្រឿងម៉ាកRolls-royយ៉ាងគួរអោយចាប់អារម្មណ៍ ដែលវាមានទំនាក់ទំនងនឹងបទចំរៀងថ្មីរបស់លោកមានចំណងជើងថា«អភិជន»។ យ៉ាងណាមិញលោកក៏បានបញ្ជាក់ថ្ងៃបរិច្ឆេទចេញនៅក្នុងពេលខាងមុខផងដែរ ដែលស្ថិតនៅក្នុងដើមខែតុលានេះ នៅថ្ងៃទី១តែម្តង ដោយលោកក៏បានគួរបញ្ជាក់ផងដែរថាប្រសិនបើបទកញ្ញា LV របស់លោកទទួលបាន១លានView នោះលោកនឹងសំរេចចិត្តទំលាក់បទថ្មីក្នុងពេលឆាប់ៗ។

309208208_682135636606950_9187623166014974553_n

គួរបញ្ជាក់ផងដែរនៅក្នុងអាល់ប៊ុមថ្មីដែលលោកហេងមានគំរោងនឹង Release នេះមានទាំងអស់ចំនួន១៥បទ ព្រមទាំងមានការរួមសហការបទចំរៀងខ្លះពីលោកពូឃ្លាំង និងឌីជេស្តី ដែលបទចំរៀងទាំងអស់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ WassGood Music និងគាំទ្រឡើងដោយBallentine’s និងPleng។ សំរាប់បទចំរៀង«អភិជន»ដែលនឹងចេញបន្ទាប់ខាងមុខនេះ គឺលោកហេងមានបំណងធ្វើឡើងសំរាប់ទាំងអ្នកគាំទ្ររបស់លោកផង រួមទាំងបណ្តាអ្នក Anti-Fanរបស់លោកបានស្តាប់នឹងស្គាល់អំពីការតស៊ូទម្រាំលោកទទួលបានការគាំទ្ររហូតមកដល់សព្វថ្ងៃនេះផងដែរ។ ចង់ដឹងថាMVទាំងមូលមានរសជាតិយ៉ាងណាទៅមានតែត្រូវរង់ចាំទស្សនាទាំងអស់គ្នា!


ថ្ងៃពុធ, 28 ខែកញ្ញា 2022 14:22  BeeTube News