BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

HENG នឹងបញ្ចេញបទចម្រៀងរសជាតិថ្មី កញ្ញា LV នៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 09:15  BeeTube News

តារ៉េបវ័យក្មេងមកពី Wass Good Music ដែលបានផលិតនូវបទចម្រៀងល្បីៗសម្រាប់មិត្តយុវវ័យមួយចំនួនដូចជា​ ឧបមាថា ទេពធីតា និងបទចុងក្រោយថ្មីបំផុតគឺបទតាបែឡែ។ កាលពីថ្មីៗនេះ!លោកក៏បានប្រកាសជូនដំណឹងដល់មហាជននិងជាពិសេសអ្នកគាំទ្ររូបលោកថា លោកនឹងមានគម្រោងបញ្ចេញចម្រៀងថ្មីៗជាច្រើននៅក្នុងខែកញ្ញានេះ។ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២​នេះ រាល់គ្រប់បណ្តាញសង្គមនិងឆាណែលយូធូបរបស់លោកហេង បានបញ្ចេញនូវ Teaser ខ្លីមួយអំពីការបទចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា កញ្ញា LV ។

301143386_665388091615038_3916422423983977432_n

តាមរយៈTeaserថ្មីនេះមិនត្រឹមតែបានពាំនាំនូវរសជាតិនៃការផលិតបទចម្រៀងរបស់លោកទេ តែក៏បានបង្ហាញនូវភាពក្រមិចក្រមើម និងសំណើចដែលមិនចេះរីញស្ងួតរបស់លោកចែកជូនអ្នកទស្សនាផងដែរ។ យ៉ាងណាមិញលោកហេងក៏បានធ្លាប់បង្ហើបបទចម្រៀងនេះខ្លះៗរួចមកហើយតាមរយៈបណ្តាញសង្គមតិកតុកនិងមានមិត្តយុវវ័យជាច្រើនបានធ្វើត្រាប់តាមកាយវិការនៃបទចម្រៀងនេះផងដែរ។ចង់ដឹងថាបទចម្រៀងថ្មីនេះនឹងមានអ្វីប្លែកចម្លែកអារម្មណ៏ខ្លះកុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃទី០៦​ខាងមុខនេះ។


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 09:15  BeeTube News