BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

⁣Heng ចេញមុខបកស្រាយជុំវិញរឿងការរិះគន់បទ “អភិជន” Copy ពីបទ “Rolls-Royce” ពីតារារ៉េបរុស្ស៊ី

ថ្ងៃសុក្រ, 21 ខែតុលា 2022 15:50  BeeTube News

ក្រោយពីបទចំរៀង«អភិជន»របស់លោកហេងបានធ្វើអោយមហាជនមានការចាប់អារម្មណ៍ និងលើកមកនិយាយវែកញែកជាច្រើននៅលើបណ្តាញសង្គម ដោយមានមនុស្សមួយចំនួនយល់ឃើញថាបទមួយនេះរបស់លោកទាំងMelody ទាំង Lyric ទាំង MV មានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅបទចម្រៀងរបស់រុស្ស៊ីដែលបានចេញផ្សាយកាលពីឆ្នាំ២០២០ ដោយមានចំណងជើងថា« RollsRoyce» ក៏មានមនុស្សមួយចំនួនទៀតដែលយល់ស៊ីជំរៅលើផ្នែកតន្រ្តីបានបង្ហាញការវិភាគរបស់ខ្លួនទៅលើបទចម្រៀងមួយនេះថាថ្វីបើបទនេះរបស់លោកហេងមានការ Inspire ពីបទចម្រៀង«Roll Royce»របស់តារារ៉េបរុស្ស៊ីក៏ពិតមែន ប៉ុន្តែវាមិនមែនជាការថតចម្លងទេ ដោយពិនិត្យមើលទៅលើ Melody Chord នៃបទទាំងពីរនេះគឺមិនមានភាពដូចគ្នាទេ អាចនិយាយបានថាលោកហេងបានប្រើ Loop ពីបទចម្រៀងតែមួយតែលោកបានកែច្នៃតុងចម្រៀងអោយស៊ីនឹងសំលេង និង Mix&Master បទចម្រៀងនេះដោយខ្លួនឯង។ 

Heng_Voice Over អភិជន Copyright

ទាក់ទងនឹងមតិវែកញែកជាច្រើននេះ លោកហេងក៏បញ្ចប់បញ្ហាដោយលោកបានធ្វើការបកស្រាយការពិតមកកាន់សារពត៌មាន REDEntertainment ថាលោកបានបញ្ជាក់ប្រាប់ថាជាការពិតទៅលោកត្រឹមជាក្មេងម្នាក់ប្រឡូកក្នុងវិស័យតន្រ្តីដែលចាប់ផ្តើមពីចំនុចសូន្យទៅលេខមួយប៉ុណ្ណោះ ដោយលោកចាប់ផ្តើមមានការ Inspire ពីបទចម្រៀងជាច្រើននៅលើបណ្តាប្រទេសនានា ហើយចំពោះបទ«អភិជន»ផងដែរ លោកពិតជាមានការ Inspire ពីបទចម្រៀង«Roll Royce» របស់តារារ៉េបរុស្ស៊ីក៏ពិតមែន តែលោកក៏បានច្នៃវាមកដាក់ក្នុងអាល់ប៊ុម LOOKDADIMADEIT របស់ខ្លួនដើម្បីស្វែងរកខ្លួនឯងអោយឃើញ និងបង្កើ់តអ្វីជាលោកខ្លួនឯងផ្ទាល់សំរាប់នៅក្នុងអាល់ប៊ុមដំបូងរបស់លោកមួយនេះ ទាំងសាច់រឿងបទចំរៀងក៏សុទ្ធសឹងរៀបរាប់ពីជីវិតរបស់លោក រីឯ Verse នីមួយៗវិញក៏លោកបានធ្វើវាដោយខ្លួនឯងដោយមិនមានភាពដូចគ្នានឹងបទចម្រៀងដើមឡើយ។ ចំពោះ MV បទចម្រៀងទៀតសោត តាមពិតទៅលោកនិង Team របស់លោកបានធ្វើវាឡើងដោយផ្អែកទៅតាម Lyric នៃបទចម្រៀងនោះទេ។ លោកហេងបានបង្ហាញអារម្មណ៍ទៀតថាលោកពិតជាព្រមទទួលយកមតិមហាជនទាំងអស់ និងសូមអភ័យទោស ក៏ដូចជានឹងខិតខំរៀនសូត្រពីកំហុសនេះឡើងវិញ ហើយលោកក៏មានអារម្មណ៍សប្បាយរីករាយផងដែរពេលឃើញប្រតិកម្មរបស់អ្នកស្តាប់តន្រ្តីសព្វថ្ងៃដែលពួកគេអាចស្គាល់បទចម្រៀងយ៉ាងទូលំទូលាយនៅលើសកលលោករហូតអាចស្វែងរកបទចម្រៀងដែលស្រដៀងទៅនឹងបទនេះឃើញ។ 


ថ្ងៃសុក្រ, 21 ខែតុលា 2022 15:50  BeeTube News