BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Harry Styles ចេញអាល់ប៊ុមថ្មី Harry's House ដែលមានចម្រៀងរហូតទៅដល់ ១៣បទ

ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 17:28  BeeTube News

170001b6b7c5328b52c9d26c70fe1283d09cd9dd

លោក Harry Styles (or Harry Edward Styles) គឺជាតារាចម្រៀង អ្នកនិពន្ធ និងជាតារាសម្តែងជនជាតិអង់គ្លេស។ លោកធ្លាប់ជាអតីតសមាជិកក្រុម One Direction តែសព្វថ្ងៃលោកជាសិល្បករទោល។ នាពេលថ្មីៗនេះ លោកបានចេញអាល់ប៊ុមថ្មីរបស់លោក ដែលជា Third Solo Record ហើយមានឈ្មោះថា Harry’s House សម្រាប់ចំណងដៃ ឆ្នាំ២០២២។ អាល់ប៊ុមថ្មីនេះ​មានទាំងអស់ ១៣បទគឺ៖ 

  1. Music for A Sushi Restaurant 

បទនេះត្រូវបាននិពន្ធឡើងដោយលោក Harry Styles ហើយបានដាក់ Premiered នៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២២។ ត្រឹមតែរយៈពេល ៤ថ្ងៃ បទនេះមានអ្នកចូលស្តាប់ចំនួន ៣ M ។

  1. Late Night Talking 

Late Night Talking ត្រូវបានដាក់ Premiered នៅថ្ងៃទី២០ដូចគ្នាហើយ​ មានចំនួនអ្នកចូលទៅស្តាប់ដល់ទៅ​៣ M ។ បទនេះនិយាយរៀបរាប់អំពីគូរស្នេហ៍មួយគូរដែលនិយាយជាមួយគ្នាតាំងពីយប់រហូតដល់ព្រឹក។ 

  1. Grape juice 

Grape Juice មានអ្នកចូលទៅស្តាប់ចំនួន ២ M ហើយវានិពន្ធរួមគ្នាដោយ Harry Styles, Kid Harpoon, និង​ Tyler Johnson ។ បទនេះនិយាយអំពីបុរសម្នាក់លង់ស្នេហ៍នារីម្នាក់ ហើយគាត់បបួលនាងក្រេបភេសជ្ជៈទំពាំងជូរជាមួយគ្នា​ ឬន័យមួយទៀតថា គាត់បានរកឃើញនារីម្នាក់ដែល Perfect សម្រាប់គាត់ហើយ ដូច្នេះគាត់ចង់ឲ្យនាងនៅជាមួយគាត់។

  1. As It Was 

សម្រាប់បទនេះវិញ វាត្រូវបានចេញផ្សាយនៅថ្ងៃទី២០ ដែរ តែចំនួន View មានតិចជាងគេ គឺ ត្រឹមតែ ៨៨ K តែប៉ុណ្ណោះ។ 

  1. Daylight 

Daylight គឺជាបទទីប្រាំនៅក្នងអាល់ប៊ុមថ្មីរបស់លោក ហើយបទនេះក៏មិនចាញ់បទមុនដែរ ដោយត្រឹមតែ ៤ថ្ងៃ មានអ្នកចូលស្តាប់រហូតដល់​ ២ M បាត់ហើយ។ 

harry-styles-terzo-album-2

 

  1. Little Freak 

Little Freak ស្តាប់ទៅរាងលន្លុងលន្លោចជាងបទមុន។ វានិយាយអំពីបុរសម្នាក់ដែលតែងតែគិតដល់នារីដែលគាត់បានលួចស្រឡាញ់។ មកដល់ពេលនេះវាមាន View ចំនួន ២ M។ បទនេះនិពន្ធដោយ Harry Styles and Kid Harpoon ។

  1. Matilda 

បទទីប្រាំពីរនេះ​ មានអ្នកចូលស្តាប់​ចំនួន ២ M ហើយសហការសរសេរដោយ Harry Styles, Kid Harpoon, Tyler Johnson, និង Amy Allen។

  1. Cinema 

បទនេះក៏ឡូយដែរសម្រាប់អ្នកចូលចិត្តបទបែបសង់ទីម៉ង់​ដើររាំតាមផ្លូវតែម្នាក់ឯងអីហ្នឹងដឹងតែពិសេសតែម្តង។ បទនេះក៏ Premiered នៅថ្ងៃទី២០ ដែរ ហើយឥឡូវវាមានចំនួន View មួយអឹមជាងហើយ។ 

  1. Daydreaming 

Daydreaming មានន័យថា តួអង្គប្រុសនៅក្នុងបទនេះ ស្រមើលស្រមៃថា មាននារីម្នាក់ស្រឡាញ់គាត់ ហើយសូមអង្វរនាងឲ្យផ្តល់ក្តីស្រឡាញ់ដល់គាត់ទៅ​ ដើម្បីជួយបំពេញក្តីស្រមៃទាំងថ្ងៃរបស់គាត់។ ស្តាប់មើលទៅដូចរាងកំប្លែង តែបទនេះឥឡូវមាន View ដល់ ១ M ដែរបាត់ហើយ។ 

  1. Keep Driving 

Keep Driving គឺជាបទទី១០ នៅក្នុងអាល់ប៊ុម Harry’s House របស់លោក។ សម្រាប់បទនេះ ចំនួន View គឺ ១ M ជាង។ 

  1. Satellite 

Satellite ជាបទនិពន្ធរួមគ្នាបីនាក់ដោយ Harry Styles, Kid Harpoon, ហើយនិង Tyler Johnson ។ បទនេះក៏មានអ្នកចូលស្តាប់ដល់ចំនួន ១ លានជាងដែរ។ 

  1. Boyfriends 

ប្រហែលជាអ្នកមិនទាន់បានដឹងទេថា អត្ថន័យ Boyfriends មានន័យដូចម្តេច ដូច្នេះបើចង់ដឹងច្បាស់ អ្នកអាចសាកល្បងស្តាប់បទនេះបាន។ Boyfriends មកទល់នឹងពេលនេះមានអាយុបួនថ្ងៃ ហើយចំណែកឯចំនួន View វីញគឺ ១ M ជាង។ 

  1. Love of My Life 

Love of my life គឺជាបទដែលបង្ហាញពីក្តីស្រឡាញ់របស់បុរសម្នាក់ ដែលមានយ៉ាងធំធេងចំពោះនារីម្នាក់ដែលគាត់ស្រឡាញ់។ Love of My Life មាន View ចំនួន ២ M ជាង៕

0x0

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 17:28  BeeTube News