BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Harry Styles បានលេចមុខនៅក្នុងឈុតខ្លីមួយក្នុងរឿង 'Eternals'

ថ្ងៃចន្ទ, 25 ខែតុលា 2021 18:40  BeeTube News

210129102800-05-harry-styles-birthday-evolution-2017-exlarge-169

Harry Styles ត្រូវបានគេរាយការណ៍ថា បានចូលរួមជាមួយ MCU ក្នុងនាមជា​ Eros ដែលជាបងប្រុសរបស់ Thanos នៅក្នុងរឿង "Eternals" ។

ម្ចាស់បទ “Watermelon Sugar” គឺជាការបន្ថែមភាពភ្ញាក់ផ្អើលថែមទៀតដល់ម្ចាស់កម្មសិទ្ធិរឿងនេះ និងទស្សនិកជន ដែលបានទស្សនាខ្សែភាពយន្តនេះលើកដំបូង ព្រោះបានប្រទះឃើញគាត់នៅក្នុងឈុតខ្លីមួយ បន្ទាប់ពីរឿងនេះបានចាក់បញ្ចាំងនៅឯមហោស្រព El Capitan នៅហូលីវូដនៅសប្តាហ៍មុន។

អ្នកនិពន្ធដែលពោរពេញទៅដោយភាពសម្បូរបែប លោក Matt Donnelly បាន tweeted ថា “ការបង្ហាញដ៏ធំពីការចាក់បញ្ចាំងលើកដំបូងរបស់ #EEternals” "Harry Styles បានចូលរួមជាមួយ MCU ក្នុងនាមជា Eros ដែលជាបងប្រុសរបស់ Thanos" ។

យោងតាម Marvel តួអង្គ Eros អាចគ្រប់គ្រងផ្លូវចិត្ត និងអារម្មណ៍រីករាយរបស់មនុស្សបាន។

លោក Harry Styles បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការប្រគុំតន្ត្រីជាដំណើរទេសចរណ៍ “Love on Tour” របស់គាត់ នឹងបានចូលរួមសម្តែងនៅក្នុងរឿង “Don't Worry Darling” របស់ Olivia Wilde ដែលគ្រោងនឹងចេញនៅឆ្នាំ ២០២២ ផងដែរ។

"Eternals" បានដឹកនាំសម្តែងដោយកញ្ញា Chloé Zhao។ ខ្សែភាពយន្តនេះក៏មានការចូលរួមសម្តែងដោយ Gemma Chan, Kumail Nanjiani, Salma Hayek និង Angelina Jolie ផងដែរ។

ខ្សែភាពយន្តនេះគ្រោងនឹងចេញនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុននេះ៕

Screenshot 2021-10-25 183811

អត្តបទដកស្រង់ពី Marianne Garvey
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង


ថ្ងៃចន្ទ, 25 ខែតុលា 2021 18:40  BeeTube News