BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Harry Styles នឹងចូលរួមសម្តែងនៅក្នុងកម្មវិធី 2023 Grammys

ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 11:57  BeeTube News

2023-02-01 11.53.13 (1)

អ្នកចម្រៀងរូបនេះក៏ត្រូវបានជ្រើសរើសបោះឆ្នោតសំរាប់ពានរង្វាន់ទាំង៦ ដោយក្នុងនោះមានរាប់បញ្ចូល Album of the year និង Record of the year។Harry Styles នឹងត្រូវចូលរួមសម្តែងនៅក្នុងកម្មវិធីនៃរាត្រីដ៏អស្ចារ្យសំរាប់សិល្បករតន្រ្តីខាងមុខនេះ។  ការប្រកាសអំពីកម្មវិធីប្រគល់ពានរង្វាន់ Grammy ប្រចាំឆ្នាំលើកទី៦៥ ត្រូវបានលាតត្រដាងឡើងកាលពីយប់ថ្ងៃអាទិត្យនៅក្នុងអំឡុងពេលនៃកម្មវិធី AFC Championship Game រវាងក្រុម Cincinnati Bengals និង Kansas City Chiefs។ 

កម្មវិធី Grammys Awards នេះដោយមានពិធីករដឹកនាំកម្មវិធីដោយ Trevor Noah នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី៥ ខែកុម្ភៈ ចាប់ពីម៉ោង៨យប់តទៅនៅលើប៉ុស្តិ៍ CBS និង Paramount Plus។ ការចូលរួមរបស់ Stylesនេះទៀតសោត គួរបញ្ជាក់ផងដែរដោយមុននោះក៏មានការប្រកាសចូលរួមពីសិល្បករសម្តែងដទៃទៀតដែរ នៅក្នុងនោះរួមមាន Bad Bunny, Lizzo, Brandi Carlile, Mary J.Blige, Kim Petras និង Sam Smith, Luke Combs និង​​​ Steve Lacy។

2023-02-01 11.53.19

អ្នកចម្រៀងរូបនេះដែលពេលនេះកំពុងតែធ្វើការប្រគំតន្រ្តី Love on Tour សំរាប់អាល់ប៊ុម Solo ទី៣របស់លោក Harry’ House ត្រូវបានជ្រើសរើសបោះឆ្នោតសំរាប់ពានរង្វាន់ Grammy រហូតដល់ទៅ៦នៅក្នុងឆ្នាំនេះ ដែលនៅក្នុងនោះមាន album of the year និង best pop vocal album។ រីឯបទចម្រៀង Hit Song របស់លោក As it Wasក៏ត្រូវបានទទួលការជ្រើសរើសបោះឆ្នោតសំរាប់ Record of the year, Song of the year, best pop solo performance និង best music video។ As it Was បានស្ថិតនៅលើតារាង Billboard Hot 100 រយៈពេលជាង ១៥សប្តាហ៍រួចមកហើយ។ វាគឺជាបទចម្រៀង Hit Song របស់លោកទី២ហើយបន្ទាប់ពីបទចម្រៀង Watermelon Sugar ដែលត្រូវបានចេញផ្សាយឡើងកាលពីឆ្នាំ២០១៩ និងស្ថិតនៅលំដាប់លេខ១រយៈពេលមួយសប្តាហ៍។

លោកធ្លាប់បានទទួលពានរង្វាន់ Grammy សំរាប់ best pop solo performance រួចមកហើយសំរាប់បទចម្រៀង Watermelon Sugar ហើយនៅក្នុងឆ្នាំ២០២១ លោកក៏ទទួលបានការជ្រើសរើសបោះឆ្នោតសំរាប់ best pop vocal album និង best music video។ គួរបញ្ជាក់ផងដែរអ្នកចូលរួមសម្តែងនៅក្នុងកម្មវិធីនេះកាលពីឆ្នាំមុនមានដូចជា BTS, Billie Filish, Lady Gaga, Lil Nas X និង​​​ Jack Harlow, Bruno Mars និង Anderson Paak និង Olivia Rodrigo ជាដើម។

2023-02-01 11.53.28

2023-02-01 11.53.24


 


ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 11:57  BeeTube News