CNN.
លោកប្រធានាធីបតី Jo3- Biden កាលពីថ្ងៃសុក្រ បានផ្ទេរអំណាចជាបណ្តោះអាសន្នដែលមានរយះពេល១ម៉ោង២៥នាទី ទៅអនុប្រធានាធិបតី Kamala Harris ខណៈដែលលោកត្រូវចាក់ថ្នាំសន្តំដើម្បីពិនិត្យឆ្អឹងកងខ្នង, រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យសេតវិមានបានប្រាប់អ្នកយកព័ត៌មាន។ “លោកស្រីអនុប្រធានាធិបតីនឹងធ្វើការពីការិយាល័យរបស់គាត់នៅ West Wing ក្នុងពេលនេះ” psaki និយាយក្នុងសេចក្តីថ្លែងការណ៍។
Biden ដែលមានអាយុ ៧៩ឆ្នាំ បានមកដល់មជ្ឍមណ្ឌលវេជ្ជសាស្ត្រ Water Reed ដើម្បីពិនិត្យសពាង្គកាយប្រចាំឆ្នាំ។ នេះជាការត្រួតពិនិត្យសុខភាពខណៈដែលលោកនៅក្នុងការិយាល័យ លោកជាប្រធានាធិបតីដែលមានវ័យចាស់ជាងគេបានជាប់ឆ្នោតអាណត្តិទី១ ក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះជាទម្រង់ការ ដែលអនុប្រធានាធិបតី ដើម្បីបន្តអំណាចជាប្រធានាធិបតី ខណៈដែលប្រធានាធិបតីកំពុងតែទទួលនូវកាពិនិត្យសុខភាព ឬដំណើរការវេជ្ជសាស្ត្រដែលទាមទារឲ្យចាក់ថ្នាំសណ្តំ លោកអនុប្រធានាធិបតី Dick Cheney បានទទួលនូវការងារនេះជាច្រើនដង ខណៈដែលលោកប្រធានាធបតី George .W.Bush ត្រូវទទួលនូវការព្យាបាលតាមវេជ្ជសាស្ត្រ។
ដើម្បីផ្ទេរអំណាចជាផ្លូវការរបស់ប្រធានាធិបតីទៅឲ្យ Harris , Bidenបានសរសេរលិខិតមួយទៅប្រធានរដ្ឋសភា Nancy Pelosi និងព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Vermont ដែលជាប្រធានព្រឹទ្ធសភា នៅវរលាម៉ង១០,១០នាទី ព្រឹកមុនពេលដែលលោកត្រូវចាក់ថ្នាំសណ្តំ។ លិខិតនោះមានអត្ថន័យ “ថ្ងៃនេះ ខ្ញុំត្រូវពិនិត្យសុខភាពតាមទម្រង់ការនៃដំណើរការវេជ្ជសាស្ត្រ ដែលតម្រូវការឲ្យប្រើថ្នាំសណ្តំ, ជាទស្សនៈ, នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ខ្ញុំបានសំរេចចិត្តផ្ទេរអំណាចជាបណ្តោះអាសន្ននិងភារៈកិច្ចនៃការិយាល័យប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ទៅឲ្យអនុប្រធានាធិបតីក្នុងរយៈពេលដ៏ខ្លីនៃនិតិវិធីរហូតដល់បានជាសៈស្បើយ។
ជំពូកទី៣ នៃការធ្វើវិសោធនកម្មលើកទី២៥ នៃរដ្ឋធម្មនុញ្ញអាមេរិកបានចែងថា ប្រធានាធិបតីអាចបញ្ជូនលិខិតទៅកាន់ប្រធានរដ្ឋសភា និងព្រឹទ្ធសភា ដោយប្រកាសថា "ខ្លួនមិនអាចកាន់កាប់អំណាចនិងភារៈកិច្ចនៅក្នុងការិយាល័យរបស់គាត់បានឡើយ ហើយ រហូតទាល់តែគាត់បញ្ជូនសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរទៅឱ្យពួកគេផ្ទុយពីនេះ អំណាច និងភារកិច្ចទាំងនោះនឹងត្រូវដកហូតដោយអនុប្រធានជាប្រធានស្តីទី"៕