BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Harris ព្រមាននៃការបង់ថ្លៃយ៉ាងខ្ពស់ដែលពុំដែលមានពីមុនមក បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន

ថ្ងៃអាទិត្យ, 20 ខែកុម្ភៈ 2022 08:56  គុន ច័ន្ទរដ្ឋា

photo_2022-02-19_17-50-34

France24-

ការឈ្លានពានណាមួយក្នុងអ៊ុយក្រែននឹងមិនមែនធ្វើឲ្យខូចខាតប៉ះពាល់ត្រឹមទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញឲ្យ NATO ពង្រឹងនូវប៉ែកអឺរ៉ុបខាងកើត Harris និយាយ។ “យើងនឹងមិនឈប់ត្រឹមតែវិធានការណ៍ទណ្ឌកម្មសេដ្ឋកិច្ចទេ យើងនឹងអន្តរាគមន៍សម្ព័ន្ធមិត្ត NATO របស់យើងនៅផ្នែកខាងកើត “ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន Harrisបាននិយាយនៅក្នុងកិច្ចប្រជុំសន្តិសុខក្នុងទីក្រុងមុយនិច។

សហរដ្ឋអាមេរិក ជាមួយនឹងសម្ព័ន្ធមិត្ត កំពុងរៀបចំធ្វដំណើរឆ្ពោះទៅមុខជាមួយនឹងផលវិបាក ,យើងបានរៀបចំទណ្ឌកម្មខាងហិរញ្ញវត្ថុដែលនៅទីឆ្ងាយនិងត្រួតត្រានូវការនាំចេញ។ យើងនឹងឆ្ពោះមុខព្រួញទៅកាន់ស្ថាប័ន្រហិរញ្ញវត្ថុនិងឧស្សាហកម្មសំខាន់ៗហើយយើងនឹងឆ្ពោះទៅរកអ្នកណាដែលចូលរួមឃុបឃិតក្នុងរឿងនេះ”ក្នុងការឈ្លានពាន Harris និយាយ។សហរដ្ឋអាមេរិកនឹងមិនបញ្ជប់ត្រឹមទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែនឹងអន្តរាគមន៍បន្ថែមទៀតទៅផ្នែកខាងកើតនៃ NATO ,លោកស្រីនិយាយ។

អនុប្រធានាធិបតីអាមេរិកបានថ្លែងនូវសុន្តរកថានេះមុនពេលដែលជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្រៅកិច្ចប្រជុំកំពូលនេះ។ Zelensky នឹងចូលរួមក្នុងកិច្ចប្រជុំសន្តិសុខមុយនិច ក្នុងថ្ងៃសៅរ៍និងវិលត្រឡប់មកវិញនៅថ្ងៃដដែលមបើយោលទៅតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ។ការធ្វើដំណើររបស់លោកត្រូវបានគេតាមមើល ដោយសារមានការព្រួយបារម្ភពីប្រទេសលោកខាងលិចខ្លះថា រុស្សីអាចនឹងរៀបចំការវាយប្រហារយោធាមួយប្រឆាំងនឹងអ៊ុយក្រែននិងអាចធ្វើដូច្នេះនៅពេលដែលប្រធានាធិបតីនៅក្រៅប្រទេស។

ដោយមិននិយាយយោងទៅរកសំណួររបស់លោកប្រធានាធិបតី Joe-Biden ថាតើវាជារឿងវ័យឆ្លាតទេ​ ក្នុងការចាកចេញពីទីក្រុង Kyiv សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានទទូចថា ស្ថានការណ៍នៅប៉ែកខាងកើតប្រទេស “ ស្ថិតនៅក្នុងការត្រួតត្រាពេញដៃ”។ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំពីសន្តិសុខប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ប្រធានសហគមន៍អឺរ៉ុប លោកស្រី Ursula von dear Leyden បានរិះគន់និងចោទប្រកាន់រុស្សីថា “ បានប៉ុនប៉ងទាំងងងើលចង់សរសេរឡើងវិញនូវរបៀបគ្រប់គ្រងនៃបទបញ្ជាអន្តរជាតិ”។


ថ្ងៃអាទិត្យ, 20 ខែកុម្ភៈ 2022 08:56  គុន ច័ន្ទរដ្ឋា