កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវចម្រូងចម្រាស់ថ្មីមួយបានកើតឡើងរវាង Influencer មួយរូបដែលត្រូវបានស្គាល់ថាជាអ្នកគាំទ្រមួយរូបរបស់លោកជីដេវីតគឺលោក Harayuth និងអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយរូបដែលជាអ្នកគាំទ្ររបស់លោកវណ្ណដាគឺមានឈ្មោះថា Jee Mey។ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅនេះ ម្ចាស់គណនីហ្វេសប៊ុក Jee Mey បានធ្វើការបង្ហោះឡើងនូវរូបភាពដែលនាងបានថតនៅក្នុងទិដ្ឋភាពហាងមួយ ដោយនៅក្នុងរូបភាពនោះផងដែរ នាងក៏បានថតជាប់នឹងរូបភាពលោក Harayuth ផងដែរ ព្រមទាំងបានសរសេរឡើងជាមួយនឹងខេបសិនលក្ខណៈបែប Bullu ទៅកាន់រូបលោក។
ខណៈនោះផងដែរ លោក Harayuth ក៏បានឆ្លើយតបទៅកាន់គណនី Jee Mey នោះវិញដោយជាការ Screenshot ឡើងការបង្ហោះឡើងរបស់នាង រួមទាំងបានសរសេរនូវខេបសិនបកវិញថា«ប្រដៅ fan ផងប្រសិនជាថ្លៃថ្នូរ» ដែលការបង្ហោះឡើងរបស់លោកនេះបានធ្វើអោយបណ្តាអ្នកគាំទ្រលោកវណ្ណដាផ្ទុះប្រតិកម្មមិនពេញចិត្តឡើងជាច្រើន ដោយចោទប្រកាន់ថាលោកហាក់ដូចជាអូសទាញលោកវណ្ណដាចូលមកក្នុងប្រធានបទនេះទៀតហើយ។ បន្ទាប់មកទៀតលោក Harayuth ក៏បានចេញវិដេអូបកស្រាយឡើងពីហេតុផលដែលបណ្តាលអោយមានទំនាស់មួយនេះ។
រហូតដល់កាលពីយប់មិញ លោកក៏បានបញ្ចេញស្តេធឹសពីអារម្មណ៍ពិតរបស់លោកនៅលើ Storyហ្វេសប៊ុកថា លោកមិនយល់ ដំបូងផុសរូបលោកអោយគ្នីគ្នារបស់ពួកគេជេ ដល់ពេលលោកតបទៅវិញ ថាលោក Toxicតោងល្បី នេះគឺគេកំពុងរករឿងលោកមុន តើលោកត្រូវខុសទៀតរឺ បន្ទាប់មកលោកថាលោកពិតជាយល់ហើយ គេខឹងព្រោះជារឿងបុគ្គល ហើយម៉េចលោកទៅអោយអាយដលប្រដៅ ចុះលោកក៏បានតបវិញថាចុះរឿងលើកមុននោះ ជារឿងបុគ្គល និងបុគ្គលដែរតើ ម៉េចបាន Toxic Fan លូកដៃចូលដែរ។ ក្នុងថ្ងៃនេះផងដែរ លោក Harayuth ទើបតែបង្ហោះឡើងស្តេធឺសថ្មីនៅលើហ្វេសប៊ុកថា ជួយសម្រាយរកកន្លែងត្រូវតិចមើល នេះគឺការចូលរួមកម្មវិធីមិត្តភក្តិរបស់លោក ប៉ុន្តែខមមិនមើលងាយថា Event អត់មនុស្ស បន្ទាប់មកថតចំមុខបុគ្គល ហើយបង្ហោះមើលងាយរូបរាងរបស់គេ ហើយលោកក៏បានសុំទោសផងដែរចំពោះការប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅកាន់នាង ព្រោះតែលោកខឹងពេក។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ និងអាចស្វែងរកយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះដែររឺទេ?