BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Happy Ending (G-Devith x VannDa) ក្នុងពិភពគុនហ៊ីបហប់

ថ្ងៃសុក្រ, 29 ខែមីនា 2024 13:16  BeeTube News

15-1

ទីបំផុតដល់ភាគបញ្ចប់នៃរឿងជម្លោះពិភពគុនហ៊ីបហប់ហើយ! ដោយពិតដូចមិនមែនយល់សប្តិ កាលពីយប់ថ្ងៃទី២៨ ខែមីនាកន្លងទៅនេះ បណ្តាហ្វេនលោកវណ្ណដា និងលោកជីដេវីតស្ទើរតែមិនជឿនឹងក្រសែភ្នែកខ្លួនឯង ថាបានឃើញលោកវណ្ណដា និងលោកជីដេវីតបានរាក់ទាក់គ្នាយ៉ាងគួរសម សុភាពរាបសា នៅក្នុងពិធីរៀបមង្គលការរបស់លោកហេងវិសាល និងអ្នកនាងជា ស្រីនា។ រហូតដល់អ្នកខ្លះបានលាន់មាត់ថា គូស្នេហ៍មួយគូនេះសង្ស័យតែបានអញ្ជើញហៅភ្ញៀវកន្លះប្រទេសហើយមើល៍ទៅ រឺថានេះជាគំរោងការណ៍ដ៏ល្អិតល្អន់របស់ពួកគេផងក៏ថាបាន ដើម្បីអោយជាកាដូដល់ហ្វេនទាំងអស់ចង់បានសម្រាប់ថ្ងៃពិសេសរបស់ពួកគេ។ ព្រឹត្តិការណ៍មួយនេះពិតជាបានធ្វើអោយទស្សនិកជនជាច្រើនមានក្តីរំភើប ដោយឃើញថាមានការចែករំលែកយ៉ាងព្រោងព្រាត ជាពិសេសអ្វីដែលបណ្តាលអោយកាន់តែពុះញ្ជ្រោលលើសសព្វមួយដងនោះគឺ ដោយសារថាគ្មាននរណាម្នាក់អាចលឺនោះទេនៅក្នុងបទសន្ទនាស្ងាត់ៗរបស់ពួកគេ ទើបបណ្តាលអោយមានការចែករំលែក និងចេញសេចក្តីសន្និដ្ឋានជាច្រើន។​​​ 

photo_3_2024-03-29_13-07-53

ថ្វីបើមិនបានដឹងថាលោកជីដេវីត និងលោកវណ្ណដាបាននិយាយគ្នាអ្វីខ្លះ ប៉ុន្តែបណ្តាអ្នកគាំទ្រហាក់ដូចជាអាចទាយដឹងស្ថានការណ៍បានមួយជ្រុងថា ពួកគេទាំងពីរកំពុងតែទទួលបានការគាំទ្រជំរុញពីមនុស្សជុំវិញខ្លួនអោយត្រូវរូវគ្នា។ ជាពិសេស រូបភាពកាន់តែប្លែកភ្នែកថែមទៀតនោះគឺនៅពេលដែលឃើញសិល្បករឈានមុខគេរបស់យើងជាច្រើននាក់ ក៏ប្រមូលផ្តុំគ្នានៅទីនោះផងដែរ ដូចជាអ្នកនាងខៀវ សានសាណា លោកព្រាបសុវត្ថិ លោកហេង វិសាល អ្នកនាងជា ស្រីនា កញ្ញា Lauryn ជាដើម ដែលបានក្លាយខ្លួនជាសាក្សីដ៏សំខាន់នៃចំណងមិត្តភាពរបស់ពួកគេទាំងពីរ។ ការជួបគ្នាដោយចៃដន្យ តែការរាក់ទាក់គ្នាដោយតាំងចិត្តនេះ ជាងនេះទៅទៀតថែមទាំងបានធ្វើអោយអ្នកខៀវ សានសាណារំភើបទប់ចិត្តលែងជាប់ ដោយពេលឃើញពួកគេចាប់ដៃគ្នារាក់រាក់ភ្លាម អ្នកនាងក៏រហ័សចូលមកចាប់ដៃពួកគេចូលគ្នាសាជាថ្មី និងសើចក្អាកក្អាយឡើងដោយការគាំទ្រ។ ចុះទស្សនិកជនវិញមានអារម្មណ៍៍យ៉ាងណាដែរបន្ទាប់ពីបានឃើញទិដ្ឋភាពដ៏កំរកាលពីម្សិលមិញនេះ?

photo_4_2024-03-29_13-07-53

photo_2_2024-03-29_13-07-53


 


ថ្ងៃសុក្រ, 29 ខែមីនា 2024 13:16  BeeTube News