នៅថ្ងៃបញ្ចប់នៃបុណ្យ Halloween តារាល្បីៗបានបញ្ចេញឈុតសម្លៀកបំពាក់ ដែលនឹងធ្វើឲ្យអ្នកទាំងអស់មានអារម្មណ៍ថា Wow និងប្លែកអារម្មណ៍តែម្តង។
តោះមកមើលឈុតសម្លៀកបំពាក់ Halloween របស់ពួកគេទាំងអស់គ្នា៖
1. លោក Harry Style បានស្លៀកឈុតជាតួអង្គ Dorothy ក្នុងរឿង Wizard of OZ
2. កញ្ញា Taylor Swift បានស្លៀកក្នុងឈុតកំប្រុកដ៏គួរឲ្យស្រលាញ់មួយ ព្រមទាំងបានសរសេរនៅគណនី Intragram របស់ខ្លួនផ្ទាល់ថា “មិនអាចនិយាយបានទេនៅពេលនេះ ខ្ញុំគឺជាកំប្រុកដ៏សិចស៊ីមួយ។”
3. តារាចម្រៀង The Weeknd បានស្លៀកឈុតជាតួអង្គ Vito Corleoney ក្នុងរឿង The God Father
4. តារាចម្រៀង Ariana Grande និងស្វាមីរបស់នាង Dalton Gomez បានស្លៀកឈុតជាតួអង្គ Audrey and Seymour ក្នុងរឿង Little Shop of Horrors
មិនតែប៉ុណ្ណោះ Ariana Grande ក៏បានស្លៀកឈុតជាតួអង្គ Miss Creature ក្នុងរឿង Black Lagoon ផងដែរ
5. កញ្ញា Kourtney Kardashian និងលោក Travis Barker បានស្លៀកក្នុងឈុតរបស់តួអង្គក្នុង១៩៩៣ Crime Flick ក្នុងរឿង True Romance
6. កញ្ញា Keylia Jenner បានស្លៀកឈុតជាឆ្មាខ្មៅ និងលោក Travis Scott ក្នុងឈុតជាតួអង្គ Michael Myers ក្នុងរឿង Halloween ចំណែកឯកូនស្រីរបស់ពួកគេ Stormi បានស្លៀកឈុតជាកូនមច្ឆាដ៏គួរស្រលាញ់មួយ
7. កញ្ញា Lizzo បានស្លៀកឈុតជាតួអង្គ Baby Yoda ក្នុងរឿង The Mandalorian
8. កញ្ញា Cardi B និងកូនស្រី Kulture បានស្លៀកក្នុងឈុតជាមេធ្មប់
9. កញ្ញា Hailey Bieber បានស្លៀកក្នុងឈុតជាតារាចម្រៀង Britney Spear ហើយនាងបានសរសេរនៅគណនី Intragram របស់នាងថា “ការប្រគុំតន្ត្រីដំបូងដែលខ្ញុំបានទៅគឺតារាចម្រៀង Britney Spear។”
10. ចំណែកលោក Justin Bieber បានស្លៀកក្នុងឈុតជា ខ្លាឃ្មុំ