BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Hailey Bieber បានបើក​ចំហ​អំពី​​ការ​ឆ្លង​កាត់ឧបសគ្គ​​ក្នុង​ទំនាក់​ទំនង​របស់​នាង​ជាមួយ Justin Bieber

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 16:59  BeeTube News

photo_2021-11-03_16-19-17 (1) (1)

Justin Bieber និយាយ​ថា គាត់​អាចនឹង​យំ​ នៅពេលដែលគិត​ពី​​ប្រពន្ធ​របស់​គាត់ Hailey ដែលនៅតែ​ស្រឡាញ់​គាត់ ទោះ​ឆ្លងកាត់​គ្រា​លំបាកជាច្រើនរហូតមកដល់នេះ។ ក្នុងអំឡុងពេលបង្ហាញខ្លួននៅលើ Podcast "In Good Faith with Chelsea & Judah Smith" ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ គូស្នេហ៍ទាំងពីរនេះបាននិយាយអំពីការលំបាកមួយចំនួននៅក្នុងទំនាក់ទំនងរបស់ពួកគេ។

Hailey Bieber បាននិយាយថា "កាលយើងនៅក្មេង គាត់បាននិយាយប្រាប់ខ្ញុំថា 'ខ្ញុំពិតជាគិតថា អ្នកគឺជាមនុស្សម្នាក់ដែលខ្ញុំនឹងរៀបការជាមួយ ហើយក៏ជាមនុស្សម្នាក់ដែលខ្ញុំនឹងបង្កើតគ្រួសារមួយជាមួយគ្នា' ហើយបន្ទាប់មកខ្ញុំបានធ្វើរឿងមួយ ដែលបានធ្វើឲ្យមានការឈឺចាប់សម្រាប់គាត់ជាខ្លាំង ហើយ​ខ្ញុំ​គិត​ថា​ ការធ្វើបែបនេះ ប្រហែល​ជា​អាចឲ្យគាត់ឈប់គិតពីរឿងរៀបការ​នៅ​ពេល​នោះ"។

នាង​ក៏មិន​បាន​បញ្ជាក់ពី​អ្វី​ដែល​នាង​បាន​ធ្វើ​នោះ​ទេ ក្រៅ​ពី​និយាយ​ថា នាង​បាន​ធ្វើ​វា​ដោយ​មិន​បានគិតពិចារណា ដោយ​ឆោត​ល្ងង់ផងដែរ។ Hailey Bieber បាន​និយាយ​ថា ​រយៈពេល​ដែល​ពួក​គេ​បាន​ចំណាយ​ពេល​នៅ​ឆ្ងាយ​ពី​គ្នា ​គឺ​មានសារៈសំខាន់ណាស់ ព្រោះ​ពួកគេ​ទាំង​ពីរ​មានរឿងជាច្រើន​ដែល​ត្រូវ​ឆ្លងកាត់តែម្នាក់ឯង។

នាងក៏បានលើករឿងរបស់ឪពុកម្តាយរបស់នាង គឺតារាសម្តែង Stephen Baldwin និង Kennya Baldwin ដែលបានរួមរស់ជាមួយគ្នាតាំងពីពួកគេមានអាយុ 19 ឆ្នាំ ហើយពួកគេ គឺជាគំរូដ៏សំខាន់មួយក្នុងអាពាហ៍ពិពាហ៍របស់នាង។ Hailey Bieber បាន​និយាយ​ថា នាង​បានទៅរក​ម្តាយ​របស់​នាង​ អំឡុង​ពេល​ដែល Justin Bieber កំពុង​ជួប​វិបត្តិ​សុខភាព​ផ្លូវចិត្ត។

photo_2021-11-03_16-19-27

Hailey បាននិយាយថា "ខ្ញុំបានទូរស័ព្ទទៅគាត់ ទាំងដែលខ្ញុំកំពុងយំ ហើយនៅពេលនោះខ្ញុំបាននិយាយថា 'ខ្ញុំមិនអាចធ្វើវាបានទេ។ គ្មានផ្លូវដែលខ្ញុំនឹងអាចធ្វើបែបនេះបានទេ ប្រសិនបើវានឹងក្លាយទៅជាបែបនេះជារៀងរហូត"។ "ម្តាយរបស់ខ្ញុំបាននិយាយធម្មតាតាមទូរស័ព្ទ ហើយគាត់បាននិយាយថា 'វានឹងកន្លងផុតទៅ ហើយកូននឹងមិនអីនោះទេ ហើយគាត់នឹងមានសុខភាពល្អឡើងវិញ ហើយពួកយើងនៅទីនេះសម្រាប់កូន' "។

Hailey ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែនៅ​ក្នុងពេល​នោះ​​ ​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​»។ "ខ្ញុំបានដឹងយ៉ាងច្បាស់ថា ខ្ញុំស្រលាញ់មនុស្សម្នាក់នេះជាយូរណាស់មកហើយ ហើយនៅពេលនេះ មិនមែនជាពេលដែលត្រូវបោះបង់ចោលគាត់នោះទេ។ ខ្ញុំមិនអាចធ្វើបែបនេះដាក់គាត់បានឡើយ"។

Justin Bieber បានទទួលស្គាល់ចំពោះការអត់ធ្មត់របស់ប្រពន្ធគាត់ ហើយបាននិយាយថា ទោះបីជាគាត់មកពីគ្រួសារដែលឪពុកម្តាយរបស់គាត់មិនដែលរៀបការជាមួយគ្នាក៏ដោយ ក៏គាត់តែងតែចង់មានប្រពន្ធម្នាក់ និងបង្កើតគ្រួសារមួយសម្រាប់គាត់។

Justin Bieber ​បាននិយាយថា "ខ្ញុំបានដឹងថា ខ្ញុំត្រូវឆ្លងកាត់ការព្យាបាលជាច្រើន ដើម្បីទទួលបានទំនាក់ទំនងល្អ និងច្បាស់លាស់មួយ ព្រោះខ្ញុំធ្លាប់មានរបួស និងស្លាកស្នាមជាច្រើនរួចមកហើយ"។ "ខ្ញុំបានប្តេជ្ញាចិត្តនឹងថែរក្សាទំនាក់ទំនងមួយនេះឲ្យកាន់តែល្អប្រសើរជាងមុនទៅទៀត"។

តារា​ចម្រៀង​ប៉ុប​រូប​នេះ ​បាន​និយាយ​ថា ​ការយល់ចិត្តគ្នា​ បាន​ជួយ​ឱ្យ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​រីក​ចម្រើន ហើយ​បាន​និយាយថា ភរិយា​របស់​គាត់ "នឹងមិន​ទៅ​ណា​ឡើយ" ព្រោះ​នាងតែងតែ​​នៅ​ក្បែរខ្លួនខ្ញុំជានិច្ច។

Hailey Bieber និយាយ​ថា​៖ «​យើង​ទាំង​ពីរ​នាក់​នឹង​មិន​ក្លាយ​ជា​មនុស្ស​ដែល​និយាយ​ថា 'ខ្ញុំ​បោះបង់ចោលហើយ' នោះទេ។ "យើងទាំងពីរនាក់នឹងមិនក្លាយជាមនុស្សដែលត្រូវដើរចេញពីស្ថានការណ៍ណាមួយនោះទេ។ ដោយសារតែយើងទាំងពីរហាក់ដូចជា 'ពួកយើងជ្រើសរើសការប្រយុទ្ធមួយនេះ ដូច្នេះ យើងនឹងបន្តតស៊ូយកជ័យជំន្នះលើការប្រយុទ្ធមួយនេះតាមដែលអាចធ្វើបាន"។

អត្តបទដកស្រង់ពី Lisa Respers France

បកប្រែនិងកែសម្រួលដោយលោក គីមម៉េង


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 16:59  BeeTube News