កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ឡើងថា បទ«HAHA» របស់លោកជីដេវីតដែលបានចេញផ្សាយកាលពី២សប្តាហ៍មុន ហាក់ដូចជាមានចំហាយស៊កសៀតដុតកំឡោចទៅកាន់ Anti-Fan របស់លោកណាម្នាក់។ ដោយអ្នកលេងនៅលើបណ្តាញសង្គម Tik Tok មួយចំនួនក៏បានចាប់ផ្តើមធ្វើការស៊ើបសើរើរកមើលថាតើអ្នកណាខ្លះអាចជា Anti-Fan របស់លោកជីដេវីត ដែលលោកជីដេវីតអាចសំដៅលើ។
នៅក្នុងផងនោះដែរ ភាពល្បីល្បាញលេចធ្លោរបស់លោក Changster ក្នុងនាមជា Anti-Fan របស់លោកជីដេវីតយ៉ាងបើកចំហ បានធ្វើអោយអ្នកគាំទ្រជាច្រើនកត់សំគាល់ឃើញ និងបានធ្វើការផ្គូផ្គងប្រៀបធៀបបទចំរៀងរបស់ពួកគេទាំងពីរនាក់ថាជាចំរៀង Disstrack នឹងគ្នា។
តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ? ដោយកាលពី១ឆ្នាំមុន នៅមុនពេលលោក Changster ចូលរួមប្រកួតកម្មវិធី The Rapper លោក Changster បានបញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា«R.U.N» ដែលបានធ្វើការវាយប្រហារដល់លោកជីដេវីត ថាបានកាឡៃបទចម្រៀងហ៊ីបហប់ពិតប្រាកដ។
ខណៈនៅពេលនេះផងដែរ បទ«HAHA» របស់លោកជីដេវីតបានលើកឡើងថា «អ្នកឯងទាញខ្ញុំមិនដែលដួល អ្នកឯងខ្លាំងបានមួយកំសួល ខ្ញុំនឹងតបស្នងក្នុងរូបភាពមួយដែលសក្តិសមនឹងអោយអ្នកឯងទទួល អាវត្រង់ភ្លីចង់បក់ដៃហៅ អានេះមិនដូចគេទេ ជំទាស់គ្មានប្រសិទ្ធភាពទេ»។ យ៉ាងណាដែរផងនោះ វាត្រឹមតែជាការសន្និដ្ឋានឡើងរបស់បណ្តាអ្នកគាំទ្រមួយចំនួនប៉ុណ្ណោះ ដើម្បីបង្កើតភ្លើងរំជើបរំជួលនៅក្នុងរង្វង់សិល្បៈហ៊ីបហប់ស្រុកខ្មែរ។ ប៉ុន្តែប្រសិនបើលោកជីដេវីតមានចេតនាវាយប្រហារលោកឆេងស្ទ័រវិញនោះ នេះគឺជាគូមួយដែលសក្តិសមក្នុងការតាមដានមើលបន្តទៀត។