BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនត្រៀមដ្រូនវាយតៃវ៉ាន់, អង់គ្លេសបារម្ភពី Hacker រុស្ស៊ី, គេញរុស្ស៊ីប៉ងលើមន្រ្តីអាល្លឺម៉ង់, EU ថាមិនអាចប្រកាន់ទំនាក់ទំនង

ថ្ងៃព្រហស្បតិ៍, 20 ខែមេសា 2023 11:15  BeeTube News

20-04-23
 

1. ឯកសារសំងាត់ទំលាយចិនត្រៀមរួចរាល់ដ្រូនស៊ើបការណ៍លឿនជាងសំលេង

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១៨ ខែមេសាបានអោយដឹងថាឯកសារសម្ងាត់មួយពីទីភ្នាក់ងារស៊ើបការណ៍ភូមិសាស្ត្រជាតិដែលមិនត្រូវបានរាយការណ៍ពីមុនបង្ហាញថាយោធាចិនកំពុងបង្កើនភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលអាចជួយពួកគេកំណត់គោលដៅលើនាវាចម្បាំងអាមេរិកជុំវិញកោះតៃវ៉ាន់ និងមូលដ្ឋានយោធាក្នុងតំបន់។ ឯកសារនេះមានបង្ហាញរូបភាពពីផ្កាយរណបចុះថ្ងៃទី9ខែសីហា ដែលបង្ហាញពីដ្រូនឈ្លបយកការណ៍ទំលាក់គ្រាប់មីស៊ីល WZ-8 ចំនួនពីរនៅមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងកើតប្រទេសចិនដែលមានចម្ងាយប្រហែល350ម៉ាយពីទីក្រុងសៀងហៃ។ ដ្រូននេះគឺជាប្រព័ន្ធឃ្លាំមើលដ៏ទំនើបដែលអាចជួយប្រទេសចិនប្រមូលទិន្នន័យផែនទីតាមពេលវេលាជាក់ស្តែង ដើម្បីផ្តល់ដំណឹងអំពីយុទ្ធសាស្ត្រ ឬអនុវត្តការវាយប្រហារមីស៊ីលសម្រាប់ជម្លោះនាពេលអនាគត។ ការវាយតម្លៃបង្ហាញថា កងទ័ពរំដោះប្រជាជនចិន (PLA) "សឹងតែច្បាស់ណាស់" ថាបានបង្កើតដ្រូនដំបូងរបស់ខ្លួននៅមូលដ្ឋាននោះហើយ ដែលស្ថិតនៅក្រោមបញ្ជាការអង្គភាពខាងកើត ដែលជាសាខាមួយរបស់យោធាចិនទទួលខុសត្រូវក្នុងការអនុវត្តការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់។នាយក CIA លោក William J. Burns បាននិយាយថា មេដឹកនាំចិន Xi Jinping ចង់ឱ្យ PLA មានសមត្ថភាពដណ្តើមកាន់កាប់កោះតៃវ៉ាន់នៅក្នុងឆ្នាំ2027 ទោះបីជាលោកបានបន្ថែមថានេះក៏មិនមែនមានន័យថាលោក Xi នឹងបញ្ជាឱ្យមានការវាយប្រហារនៅពេលនោះដែរ។

c-27
b-28
a-81
 

2. រដ្ឋមន្រ្តីព្រមានថាពួក Hacker រុស្ស៊ីចង់ 'បំផ្លាញ' ហេដ្ឋារចនាសម្ព័ន្ធចក្រភពអង់គ្លេស

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១៩ ខែមេសាបានបង្ហាញថា លោក Oliver Dowden រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យអង់គ្លេសនឹងចេញសេចក្តីជូនដំណឹងថ្នាក់ជាតិចំពោះអាជីវកម្មសំខាន់ៗនៅក្នុងខណៈពេលមានការព្រួយបារម្ភថ្នាក់អន្តរជាតិកាន់តែខ្លាំងនៅពេលដែលរុស្ស៊ីកំពុងតែព្យាយាមតស៊ូនៅអ៊ុយក្រែនដោយវិមានក្រឹមឡាំងកំពុងស្ថិតនៅក្រោមសម្ពាធមួយ និងកំពុងអាចស្វែងរកមធ្យោបាយថ្មីដើម្បីគំរាមកំហែងដល់លោកខាងលិច។ ព័ត៌មានសំងាត់អាមេរិកដែលបានបែកធ្លាយកាលពីដើមខែនេះ បានព្រមានថាពួក Hacker រុស្ស៊ីបានអះអាងឡើងថាពួកគេបានកាន់កាប់លើប្រព័ន្ធគ្រប់គ្រងបំពង់បង្ហូរឧស្ម័នរបស់កាណាដាហើយកាលពីចុងខែកុម្ភៈនេះក្នុងគោលបំណងចង់បំផ្ទុះវាឡើង។ លោកបានវែកញែកឡើងថា វាគឺជាការចាំបាច់ដែលក្រុមហ៊ុនត្រូវរក្សាសុវត្ថិភាពលើប្រព័ន្ធសន្តិសុខអ៊ីនធឺណិត "ដើម្បីការពារខ្លួន និងប្រទេសជាតិ"។ ព័ត៌មានសម្ងាត់របស់មន្ទីរបញ្ចកោណមួយដែលបានបែកធ្លាយកាលពីដើមខែនេះបានព្រមានថាក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតរបស់រុស្សីមួយមានឈ្មោះថា Zarya បានអះអាងថាបានកាន់កាប់លើប្រព័ន្ធគ្រប់គ្រងបំពង់បង្ហូរឧស្ម័នដែលមិនបានបញ្ចេញឈ្មោះ និងបន្ទាប់មកពួក Hacker បានសួរទីភ្នាក់ងារចារកម្ម FSB របស់ប្រទេសនោះសម្រាប់ការណែនាំអំពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត។ លោក Dowden មិនបានបញ្ចេញឈ្មោះក្រុម Hacker ណាមួយនោះទេ ប៉ុន្តែយោងទៅលើក្រុម Wagner ដែលជាក្រុមទាហានប៉ារ៉ាដ៏ធំដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងទឹកដីអ៊ុយក្រែន ធ្វើអោយចក្រភពអង់គ្លេសជឿជាក់ថាការខិតខំប្រឹងប្រែងរបស់ពួកគេទាំងនោះគឺត្រូវបានធ្វើឡើងក្នុងចេតនាណាមួយដូចជាការរៀបចំក្រុមឧក្រិដ្ឋជន Hacker ជាដើម។

f-20
e-25
d-32
 

3. គេញសំងាត់រុស្ស៊ីដាក់អន្ទាក់ទឹកឃ្មុំលើទាហាន និងអ្នកនយោបាយអាល្លឺម៉ង់

យោងទៅតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី១៧ ខែមេសាកន្លងទៅនេះបានអោយដឹងថាកាសែតអាល្លឺម៉ង់ Welt am Sonntag បានរាយការណ៍ថាភ្នាក់ងាររុស្ស៊ីកំពុងស្វែងរកជាពិសេសលើកម្មវិធីណាត់ជួបសម្រាប់អ្នកនយោបាយ និងសមាជិកនៃក្រុម Bundeswehr ដែលជាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីព្យាយាម "ជ្រើសរើសពួកគេជាប្រភពផ្តល់ព័ត៌មាន" ។ នេះ​បើ​យោងតាម​សេវា​ប្រឆាំង​ការ​ស៊ើប​ព័ត៌មានយោធា​សំងាត់របស់​អាល្លឺម៉ង់ ដែល​ត្រូវបានស្គាល់​ដោយ​អក្សរកាត់ហៅថា MAD។ MAD បានបញ្ជាក់ទៅកាន់កាសែត Welt am Sonntag ថា "សមាជិកនៃអង្គភាពសម្ងាត់ផ្សេងៗទៀត (រួមទាំងប្រទេសរុស្ស៊ីផងនោះ) បានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមផ្សេងៗដើម្បីបង្កើតទំនាក់ទំនងពិសេសជាមួយសមាជិកនៃអង្គភាព Bundeswehr" ដើម្បីព្យាយាមទទួលបានព័ត៌មាន ហើយប្រហែលជាជ្រើសរើសពួកគេផងដែរ។ វាក៏បានបញ្ជាក់ផងដែរថាកម្មវិធី Tinder គឺជាប្រព័ន្ធបណ្តាញសង្គមមួយដែលត្រូវបានពួកគេប្រើប្រាស់។ កាសែត Welt am Sonntag បានរាយការណ៍ថាព័ត៌មាននេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំមួយរបស់តំណាងណាតូនៅប្រទេសអាល្លឺម៉ង់។ អាល្លឺម៉ង់គឺជាសម្ព័ន្ធមិត្តដ៏ធំបំផុតមួយរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ2022 ហើយកងទ័ពអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសនេះ។កាសែត Welt am Sonntag បានរាយការណ៍ថាការិយាល័យសហព័ន្ធសម្រាប់ការការពាររដ្ឋធម្មនុញ្ញរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថាកម្រិតភ្នាក់ងារសំងាត់រុស្ស៊ីនៅក្នុងប្រទេសអាឡឺម៉ង់ឥឡូវនេះគឺស្ថិតក្នុងកម្រិតដូចគ្នាកាលពីសម័យសង្គ្រាមត្រជាក់ដែរ។

i-19
h-21
g-21
 

4. តំណាងជាន់ខ្ពស់ EU ថាសហភាពអឺរ៉ុបមិនអាចបង្កើត "ទំនាក់ទំនងល្អ" នឹងចិនទេ

យោងតាមសារព័ត៌មាន Ukrinform ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសាបានបង្ហាញអោយដឹងថាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបលោក Josep Borrell បានលើកឡើងក្នុងសម័យប្រជុំក្នុងសភាអឺរ៉ុបស្តីពីយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងEU និងចិនថា «សហភាពអឺរ៉ុបមិនអាចបង្កើត"ទំនាក់ទំនងធម្មតា"ជាមួយចិនបានទេ ប្រសិនបើទីក្រុងប៉េកាំងមិនប្រើឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីបញ្ចុះបញ្ចូលឱ្យដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែននិងបញ្ចប់សង្គ្រាម។ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា EU នឹងបន្តពិភាក្សាដើម្បីចៀសវាងពីទស្សនៈនយោបាយផ្ទុយគ្នា ដែលជា"សង្គ្រាមត្រជាក់ថ្មី" រវាងលោកខាងលិច និងចុងបូព៌ា ដូចអ្វីដែលធ្លាប់បានកើតឡើងពីមុនមកជាមួយបូព៌ា។ យោងតាមលោក Borrel ទោះបីជាមានភាពខុសប្លែកគ្នានៅក្នុងមុខតំណែងលើបញ្ហាសំខាន់ៗនៃតម្លៃ និងសិទ្ធិមនុស្សក៏ដោយ សហភាពអឺរ៉ុបគួរតែបន្តពិភាក្សាជាមួយប្រទេសចិន។ លោកបាននិយាយថាប្រទេសចិនគឺជាមហាអំណាចពិភពលោកដ៏មានឥទ្ធិពល និងមានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសនៅក្នុងសកលលោកខាងត្បូង។ ដូចដែលបានរាយការណ៍កាលពីមួយសប្តាហ៍មុន ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅទស្សនកិច្ចប្រទេសចិន។ អ្នកនយោបាយទាំងពីរនេះបានគូសបញ្ជាក់អំពីជំហររបស់ភាគីអឺរ៉ុបលើមធ្យោបាយដើម្បីបញ្ឈប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងតាមរយៈការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន។

l-21
k-20
j-19
 

5. Fox News រងការចោទប្រកាន់ផ្សព្វផ្សាយការឃោសនារបស់រុស្ស៊ីអំពីអ៊ុយក្រែន

យោងតាមសារព័ត៌មាន Daily Beast ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមេសាបានអោយដឹងថាពិធីករកំពូលរបស់ Fox News លោក Tucker Carlson បានធ្វើការវាយប្រហារទៅកាន់ប្រធានាធិបតីលោក Joe Biden និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពួកគេថាបានប្រព្រឹត្ត"ឧក្រិដ្ឋកម្ម" នៅក្នុងការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។ លោក Carlson បាននិយាយឡើងដោយយោងទៅតាមការបញ្ចាំងស្លាយនៃឯកសារ"បែកធ្លាយ"របស់មន្ទីរបញ្ចកោណ ដោយក្នុងចេតនាបង្ហាញភស្តុតាងថាប្រជាជនអាមេរិកកំពុងត្រូវបានគេបោកកុហកអំពីស្ថានភាពនៃសង្រ្គាមនៅអ៊ុយក្រែនហើយ។ លោក Carlson បាននិយាយកាលពីសប្តាហ៍មុនថា "រឿងទីពីរដែលយើងបានរៀនពីស្លាយទាំងនេះគឺថាទោះបីជាមានការពាក់ព័ន្ធដោយផ្ទាល់របស់សហរដ្ឋអាមេរិកក៏ដោយ ក៏អ៊ុយក្រែនពិតជាបានចាញ់សង្រ្គាម"។ "មានជនជាតិអ៊ុយក្រែនចំនួន7 នាក់កំពុងត្រូវបានសម្លាប់ដោយជនជាតិរុស្ស៊ីមួយនាក់។ ការការពារដែនអាកាសរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញទាំងស្រុង។ អ៊ុយក្រែនកំពុងចាញ់។រដ្ឋបាលBiden ដឹងច្បាស់អំពីរឿងនេះ។" ហើយអ្វីដែលត្រូវបានលាតត្រដាងឡើងមកគឺថាជាលោក Carlson ខ្លួនឯងវិញគឺជាមនុស្សម្នាក់ដែលនិយាយកុហកអំពីរឿងអ៊ុយក្រែននេះដល់ប្រជាជនអាមេរិក- ដោយស្លាយដែលលោកបានយោងត្រូវបានកែតំរូវដោយអ្នកឃោសនាគាំទ្ររុស្ស៊ីម្នាក់ដែលត្រូវបានគេស្គាល់ថារស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ Yahoo News លោក Michael Weiss បាននិយាយនៅលើTwitter ថា"លោក Tucker Carlson បានប្រើប្រាស់កំណែក្លែងក្លាយនៃឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកអំពីជនរងគ្រោះក្នុងសង្គ្រាមអ៊ុយក្រែន"។ ឯកសារនេះត្រូវបានកែតំរូវដោយ Podcaster ជនបោកប្រាស់មួយរួបដែលអះអាងថាជាស្ត្រីជនជាតិរុស្ស៊ីមកពីLuhansk ។ តាមពិតទៅកញ្ញា Sarah Bils គឺជាអតីតស្មៀនទ័ពជើងទឹកសហរដ្ឋអាមេរិកមកពីរដ្ឋ New Jersey ហើយនាងបានប្រមូលយកប្រាក់ទាំងអស់ដែលនាងអះអាងដើម្បីរៃអង្គាសសម្រាប់បុព្វហេតុរុស្ស៊ី។

o-18
n-19
m-19
 


ថ្ងៃព្រហស្បតិ៍, 20 ខែមេសា 2023 11:15  BeeTube News