BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេរដ្ឋប្រហារ Guinea ស្បថចូលកាន់តំណែងជាប្រធានាធិបតី

ថ្ងៃសៅរ៍, 02 ខែតុលា 2021 08:50  គុន ច័ន្ទរដ្ឋា

BBC-

វរសេនីយ៍ឯក Mamady Doumbouya បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី Guinea  បន្ទាប់ពីបានដឹកនាធ្វើរដ្ឋប្រហាររមួយ ផ្តួលរំលំលោកប្រធានាធិបតី Alpha Conde ។អតីតនាយទាហ៊ានដែលបានទៅសិក្សារនៅសាលាយោធាក្នុងប្រទេសបារាំង អាយុ ៤១ឆ្នាំ បានក្លាយទៅជាមេដឹកនាំអាហ្វ្រិកដែលមានវ័យក្មេងជាងគេទី២ បន្ទាប់ពី លោកAssim Goita នៃប្រទេស ម៉ាលី អាយុ ៣៨ឆ្នាំ ដែលបានធ្វើរដ្ឋប្រហារយោធាផងដែរកាលពីឆ្នាំ ២០២០។  លោកវរសេនីយ៍ឯក Doumbouya ត្រូវបានហាមឃាត់មិនឲ្យប្រកួតប្រជែងការបោះឆ្នោតនាពេលអនាគត នៅក្នុងផែនការដើម្បីរៀបចំការបោះឆ្នោតឲ្យមានរដ្ឋាភិបាលស៊ីវិលគ្រប់គ្រងប្រទេសវិញ ដែលបានប្រកាសនៅក្នុងសប្តាហ៍នេះ។

photo_2021-10-02_08-26-41

រដ្ឋប្រហារកាលពីថ្ងៃទី៥កញ្ញាកន្លងទៅ ត្រូវបានទួលនូវការថ្កោលទោសគ្រប់ទិសទី។ទាំងអង្គការអាហ្វ្រិកខាងលិច ECOWAS ហើយនិងសហគមន៍អាហ្វ្រិកបានថ្កោលទោសនិងព្យួរសមាជិកភាពរបស់ Guinea ។

យោងទៅតាម ទីភ្នាក់ងារសារព័ព៌មានបារាំង (AFP) បានដកស្រង់សំដីលោកប្រធានាធិបតីថ្មី Doumbouya ដែលបានថ្លែងនៅក្នុងវិមាន Mohammad V នាទីក្រុង  Conakry ថា” បេសកកម្មរបស់ខ្ញុំគឺ បង្កើតឡើងវិញនូវរដ្ឋមួយ ដោយសរសេររដ្ឋធម្មនុញ្ញថ្មី ,បំបាត់អំពើពុករលួយ ,ផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត ព្រមទាំងរៀបចំឲ្យមានការបោះឆ្នោតមួយ ដែលសេរី គួរឲ្យជឿទុកចិត្ត និងប្រកបដោយតម្លាភាព។ លោកបានសន្យាផងដែរថា នឹងគោរពរាល់ការ ប្តេជ្ញារចិត្តចំពោះជាតិនិងអន្តរជាតិដែលប្រទេសនេះបានសន្យា។ មេដឹកនាំយោធារូបនេះមិនបានកំណត់ឲ្យជាក់លាក់ថាតើពេលណា ទើបការបោះឆ្នោតមួយនឹងប្រារព្វធ្វើឡើង ប៉ុន្តែបាននិយាយថា អ្នកដែលបានចូលរួមនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមាននាយករដ្ឋមន្រ្តីជាស៊ីវិលផងដែរនោះ និងត្រូវហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោតឡើយ។

មេដឹកនាំយោធារដ្ឋប្រហារ បានឃុំឃាំង លោក Conde អាយុ ៨៣ឆ្នាំ បន្ទាប់ពីចាប់យកអំណាច បានធានាជាមួយនឹងកាសែតបារាំងថា លោកនៅជាមួយលោកConde នៅទីកន្លែងដែលមានសុវត្តិភាព ដោយមិនបានបញ្ជាក់ថាកំពុងស្ថិតនៅទីណានោះទេ។


ថ្ងៃសៅរ៍, 02 ខែតុលា 2021 08:50  គុន ច័ន្ទរដ្ឋា