BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋប្រហារ នៅហ្គីណេ ៖ យោធាចាប់ខ្លួនប្រធានាធិបតី ព្រមទាំងរំលាយរដ្ឋាភិបាល

ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 17:28  Purple Fullmoon

កងកម្លាំងពិសេស Guinea បានចាប់យកអំណាច តាមរយៈការធ្វើរដ្ឋប្រហារ ចាប់ខ្លួនប្រធានាធិបតីព្រមទាំងសន្យាថា នឹងធ្វើការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

មេដឹកនាំយោធាថ្មីបានប្រកាស បំរាមគោចរទូទាំងប្រទេស រហូតដល់មានការប្រកាសជាថ្មី ហើយបាននិយាយថា និងកោះប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី Alpha Conde និងអ្នកនយោបាយជាន់ខ្ពស់ នៅថ្ងៃច័ន្ទវេលាម៉ោង 11 ព្រឹក (11.00GTM) ។

photo_2021-09-06_17-44-32


 

photo_2021-09-06_17-21-37

កងកុម៉្មង់ដូបានចេញសេចក្តីថ្លែងការណ៍ថា ការបដិសេធមិនចូលរួមប្រជុំនឹងចាត់ទុកថាជា សកម្មភាពឪទ្ទាម។ អភិបាលខេត្ត និងនាយរដ្ឋបាលជាន់ខ្ពស់នឹងតូវផ្លាស់ប្តូរដោយមន្រ្តីយោធា។

“យើងបានសំរេចថា បន្ទាប់ពីចាប់ខ្លួនប្រធានាធិបតី យើងនឹងរំលាយរដ្ឋធម្មនុញ្ញចោល” ថ្លែងដោយមនុស្សម្នាក់ដែលមានឯកសណ្ឋានយោធា អមដោយទាហ៊ានដែលមានកាំភ្លើងវែងនៅក្នុងដៃ តាមរយៈក្លិបវីឌីអូមួយ ដែលគេបញ្ជូនឲ្យទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ។

មន្រ្តីយោធាដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា  ព្រំដែនគោក និងអាកាសទាំងអស់ត្រូវបានបិទ។ សូមជំរាបផងដែរថា ប្រទេស Guinea ជាប្រទេសមួយដែលមានប្រជាពលរដ្ឋ 13 លាននាក់ ហើយជាប្រទេសដែលដែលស្ថិតនៅក្នុងចំណោម ប្រទេសដែលក្រីក្រជាងគេបំផុតក្នុងពិភពលោក៕


ថ្ងៃចន្ទ, 06 ខែកញ្ញា 2021 17:28  Purple Fullmoon