BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណនឹងស្ថាបនាមូលដ្ឋានកងទ័ពនៅកោះ Guam​ និងអូស្ត្រាលីដើម្បីទប់ទល់នឹងចិន

ថ្ងៃអង្គារ, 30 ខែវិច្ឆិកា 2021 08:48  គុន ច័ន្ទរដ្ឋា

photo_2021-11-30_04-08-06 (1)

CNN-

មន្ទីរបញ្ចកោណនឹងផ្តោតការយកចិត្តទុកដាក់ក្នុងការស្ថាបនាមូលដ្ឋានកងទ័ពដើម្បីរៀបចំឲ្យបានត្រឹមត្រូវនិងល្អប្រសើរក្នុងការទប់ទល់ជាមួយចិន,មន្ត្រីជាន់ខ្ពស់ខាងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទ។ទង្វើរនេះបានជំរុញដោយការសើរើឡើងវិញរបស់ក្រសួងការពារជាតិអាមេរិក ខណៈដែលលោកប្រធានាធិបតី Joe-Biden បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ទទួលរ៉ាប់រងការងារនេះបន្ទាប់ពីបានចូលកាន់តំណែងភ្លាមកាលពីខែកុម្ភះ ,Austin បានចាប់ផ្តើមការងារនេះនៅក្នុងខែមីនា ដោយការពិនិត្យសើរើឡើងវិញត្រូវបានធ្វើចំណាត់ថ្នាក់។

ការអនុម័ត្តថ្មីៗនេះរបស់ Biden បានអនុញ្ញាតិឲ្យ Austin ស្វែងរកអនុសាសន៍ពីការសើរើឡើងវិញនៃស្ថានការណ៍ពិភពលោក ,បណ្ឌិត Mara Kalin ដែលជាឧបការីក្រសួងការពារជាតិទទួលរៀបចំការងារនេះ បាននិយាយកាលពីថ្ងៃច័ន្ទ ។ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីកគឺជាកន្លែងដែលត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះលោក Austin បានបញ្ជាក់ថា វាជាជំហ៊ានដែលចិនត្រូវប្រកួតប្រជែងជាមួយនឹងក្រសួងការពារជាតិ ,មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបាននិយាយ។

រដ្ឋការរបស់លោក Biden បានធ្វើការប្រឆាំងទៅនឹងចិនក្នុងវិស័យអាទិភាពនៃនយោបាយការបរទេស ខណៈដែលភាពតានតឹងបានកើនឡើងជាមួយក្រុងប៉េកាំង ,ជាពិសេសគឺរឿងតៃវ៉ាន់ ដែលមន្ត្រីនៃមន្ទីរបញ្ចកោណបានប្រកាសភាពអាសន្នជាសាធារណៈអំពីការខិតខំប្រឹងប្រែងធ្វើទំនើបកម្មនិងបង្កើនសមត្ថភាពរបស់កងទ័ពចិន។ កាលពីខែមុន Mark Milley  ប្រធានសេនាធិការចម្រុះបាននិយាយថា ចិនបានធ្វើការសាកល្បងបានដោយជោគជ័យនូវមីស៊ីលលឿនជាងសម្លេង (hypersonic missil)​ ដែលលោកហៅថាវាជិតស្មើទៅនឹងចលនានៃ Sputnik ។

ដើម្បីប្រកួតប្រជែងជាមួយចិន ការសើរើឡើងវិញបានណែនាំឲ្យក្រសួងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Guam និងនៅអូស្ត្រាលី និងផ្តល់នូវអាទិភាពក្នុងការស្ថាបនាមូលដ្ឋានយោធានៅលើកោះនៅក្នុងតំបន់ប៉ាស៊ីហ្វីក,មន្ត្រីបាននិយាយ “នឹងស្វែងរកការខិតចូលទៅជិតសកម្មភាពដៃគូរយោធាដ៏អស្ចារ្យនៅក្នុងតំបន់”។ នៅក្នុងប្រទេស អូស្ត្រាលីអ្នកនឹងបានឃើញនូវការដាក់ពង្រាយនូវយន្តហោះប្រយុទ្ធនិងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់,អ្នកនឹងបានឃើញការហ្វឹកហ្វឺននៃកងទ័ពជើងគោកនិងការកើនឡើងនៃកិច្ចសហប្រតិបត្តិការណ៍ដឹកជញ្ជូនភ័ស្តុភារនិងទូលំទូលាយថែមទៀតនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក។ អ្នកនឹងបានឃើញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែរ ,នៅលើកោះ Guam ,និងភាគខាងជើងនៃកោះ Mariana នៃអូស្ត្រាលី។


ថ្ងៃអង្គារ, 30 ខែវិច្ឆិកា 2021 08:48  គុន ច័ន្ទរដ្ឋា