BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេម និង តន់ចន្ទសីម៉ា ចេញបទចំរៀងរួមគ្នា “ក្រមុំ Grade A” សំរាប់ពិធីភ្ជំបិណ្ឌខាងមុខនេះ

ថ្ងៃពុធ, 07 ខែកញ្ញា 2022 14:36  BeeTube News

 

dddd

ដើម្បីអបអរពិធីបុណ្យភ្ជំបិណ្ឌខាងមុខនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចំរៀងប្រពៃណីជាច្រើនបទដល់វីរសិល្បករល្បីៗប្រចាំផលិតកម្មជាច្រើនដួងផងដែរ។ ដោយនៅពេលថ្មីៗ លោកខេម និងកញ្ញាតន់ចន្ទសីម៉ាក៏បានចេញបទចំរៀងរួមគ្នាមួយបទរួចមកហើយដែលមានចំណងជើងថា «ក្រមុំ Grade A» ដោយបានចេញផ្សាយឡើងនៅក្នុងថ្ងៃទី០៧ ខែកញ្ញាកន្លងទៅនេះ។ កំពូលសិល្បករទាំងពីររូបនេះបានមកប៉ះគ្នាជាថ្មីម្តងទៀតបន្ទាប់ពីមានបទចំរៀងជាច្រើនបទជាមួយគ្នា​​​កន្លងមកដូចជាបទដុល្លាមានរិទ្ធិ Wifi កោះអ្វី?កំលាំងកាយក៏អស់កំលាំងចិត្តក៏គ្មាន ដែលសំលេងរបស់អ្នកទាំងពីរពិតជាពិរោះ និងចូលគ្នាបានយ៉ាងល្អណាស់ ហើយបានធ្វើអោយកក្រើកពិភពតន្រ្តីម្តងទៀតតាមរយៈការបកស្រាយចំរៀងមួយនេះ។ សំរាប់ការផលិតនៃ​​​បទចំរៀងមួយនេះផងដែរឃើញថាផលិតកម្ម Galaxy Navatraបានចំណាយពេលវេលា កំលាំងកាយ និង​​​ថវិកាយ៉ាងយកចិត្តទុកដាក់ដើម្បីផលិតវាចេញមកដោយរក្សាបានទាំងគុណភាព និងតម្លៃ។ ចំពោះក្រុមតន្រ្តីនារីវិញត្រូវបានសំរិតសំរាំងមកពីសាលាវិចិត្រសិល្បៈ និងមានការចូលរួមមួយផ្នែកពីក្រុមនារី Kino។ 

dfddd

ចំនែកឯទំនុកច្រៀងវិញត្រូវបានតាក់តែងនិពន្ធផ្ទាល់ដោយលោកឧកញ៉ា ឡេងណាវ៉ាត្រាតែម្តងរួមនឹងចៅឃ្មុំ។ រីឯបទភ្លេងវិញនិពន្ធដោយសិល្បករស្រស់សង្ហានិងមានទេពកោស្យមានឈ្មោះបោះសំលេងក្នុងពិភពសិល្បៈជាយូរឆ្នាំលោក Tempo Tris។ ចង់ដឹងថាផលិតកម្ម Galaxy Navatra នឹងបញ្ចេញបទចំរៀងខ្នាតធំជាច្រើនបទបន្តបន្ទាប់គ្នាអ្វីខ្លះ មានតែត្រូវរង់ចាំទស្សនាទាំងអស់គ្នា។ អ្នកបានស្តាប់បទចំរៀងមួយបទនេះហើយក៏លាន់មាត់សរសើរពីថ្វីដៃផលិតដ៏អស្ចារ្យ ជាពិសេសពេញចិត្តដែលផលិតកម្ម Galaxy Navatra តែងតែបង្ហាញពិភពលោកអោយបានឃើញទំរង់សិល្បៈសម្តែង និងការៀបចំមានលក្ខណៈខ្មែរសុទ្ធ ពោលគឺមានអ្វីជារបស់ខ្លួនឯងតែម្តង។

dsfsafdsfs


ថ្ងៃពុធ, 07 ខែកញ្ញា 2022 14:36  BeeTube News