នៅថ្ងៃទី 16 ខែមករា ក្រុមហ៊ុន Gpas.io បានរៀបចំកម្មវិធីដំបូងគេបំផុតក្នុងការណែនាំផលិតផល Salesforce ទៅកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាកម្មវិធីសិក្ខាសិលាផ្តាច់មុខមួយរៀបចំឡើងដោយក្រុមហ៊ុន Gpas ដែលធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការជំរុញការផ្លាស់ប្តូរនៅក្នុងអាជីវកម្មតាមរយៈកម្មវិធីឌីជីថល Salesforce។
ជារួមសិក្ខាសិលានេះស្តីពី "ការផ្លាស់ប្តូរអាជីវកម្មដោយប្រើប្រាស់ជាមួយនឹងកម្មវិធី Salesforce360" និងការស្វែងយល់ពីរបៀបដែលកម្មវិធី Salesforce 360 នេះអាចជួយដោះស្រាយបញ្ហាប្រឈមនានាបានសម្រាប់ផ្នែកលក់ សេវាកម្ម ទីផ្សារ ផលិតភាពសហការ និងការវិភាគ។
ក្រុមហ៊ុន Gpas បានអោយដឹងថាកម្មវិធី Salesforce នេះត្រូវបានរចនាឡើងដើម្បីជួយសហគ្រាសធុនតូច និងមធ្យមទទួលបានការយល់ដឹងអំពីដំណើរនៃប្រព័ន្ធឌីជីថលរបស់ពួកគេ និងចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលផងដែរ។
ចំណែកឯអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះវិញរួមមានជួយសម្រួលដល់ដំណើរការស្មុគស្មាញ កាត់បន្ថយការចំណាយ និងសំរួលដល់ការចូលរួមរបស់អតិថិជនអោយកាន់តែឆាប់រហ័ស។
នៅក្នុងជំនួបនោះផងដែរ ក្រុមហ៊ុន Gpas ក៏បានចែករំលែកពីការចូលរួមចំណែករបស់ខ្លួនដើរតួជាក្រុមហ៊ុនដៃគូចែកចាយផលិតផល Salesforce ដ៏ទំនុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលនៅក្រោមវត្តមានចូលរួមពីភ្ញៀវមកពីបណ្តាក្រុមហ៊ុនជាច្រើន។
គួរបញ្ជាក់ផងដែរថា កម្មវិធីមួយនេះត្រូវបានធ្វើឡើងនៅឯសណ្ឋាគារ Hyatt នៅវេលាម៉ោង 9 ព្រឹករហូតដល់ម៉ោង 2 រសៀល។