BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ”ទទួលបានជ័យលាភីជា“សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ”នៅក្នុងកម្មវិធី GWCA 2021នៅទីក្រុងប៉ារីស

ថ្ងៃអង្គារ, 07 ខែធ្នូ 2021 17:01  BeeTube News

photo_2021-12-07_16-52-02m

ភ្នំពេញ ៖ មុខម្ហូបខ្មែរបាននឹង កំពុងពង្រីកចក្ខុវិស័យរបស់ខ្លួនទៅកាន់សកលលោក ។ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)” គឺជាសៀវភៅធ្វើម្ហូប ដែលរៀបចំចងក្រង និងបោះពុម្ពដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ” នៅក្នុងកម្មវិធី Gourmand World Cookbook Awards ឆ្នាំ 2021។ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ” ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងខែមករាឆ្នាំនេះ ដោយរដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន។ សៀវភៅ ធ្វើ ម្ហូបនេះ  ត្រូវបានផ្តល់ជូនមន្ត្រីការទូតកម្ពុជា  ដើម្បី ប្រគល់ជូនឥស្សរជនបរទេស។

ក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃពុធថា សៀវភៅធ្វើម្ហូប “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ” នៅក្នុងកម្មវិធី Gourmand World Cookbook Awards 2021 ដែលប្រារព្ធធ្វើឡើង នៅ ទីក្រុង ប៉ារីស ប្រទេសបារាំងចាប់ ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ។​ កម្មវិធី Gourmand World Cookbook Awards ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក។ នៅឆ្នាំ 2021 នេះ មានប្រទេសចូលរួមចំនួន 198 និងមានសៀវភៅធ្វើម្ហូបសរុបចំនួន 4,000 ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។

photo_2021-12-07_16-52-02 (2)m

រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញជាលើកដំបូងនូវសៀវភៅធ្វើម្ហូប “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ដែលក្រសួងការបរទេសបានបោះពុម្ភ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ការទូត តាមរយៈមូលដ្ឋានគ្រឹះនៃម្ហូបអាហារ។ សៀវភៅធ្វើម្ហូបនេះ មានមុខម្ហូប និងបង្អែមខ្មែរចំនួន ៣៨មុខ ដែលមានការណែនាំពីវិធីចម្អិនងាយៗ និងងាយស្រួលក្នុងការរកគ្រឿងផ្សំនៅបរទេស រួមទាំងការជំនួសគ្រឿងផ្សំខ្មែរ ដែលអាចពិបាករកនៅបរទេសផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ថា សៀវភៅធ្វើម្ហូបនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង នៃការរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យម្ហូបអាហារ និងវប្បធម៌ការទូត។ ក្រសួងការបរទេស  បាន បន្ត ថា ការ ទទួល បាន ងារ ជា “សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ” ពី កម្មវិធី Gourmand World Cookbook Awards គឺជា “ មោទនភាពជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារ សំដៅលើការផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ឱ្យកាន់តែច្បាស់ពីកេរ្តិ៍ដំណែល និងប្រណិតភាពនៃសិល្បៈម្ហូបខ្មែរដែលជាអត្តសញ្ញាណនៃអរិយធម៌ដ៏វិសេសវិសាលរបស់កម្ពុជា”៕

photo_2021-12-07_16-52-02 (3)m


 


ថ្ងៃអង្គារ, 07 ខែធ្នូ 2021 17:01  BeeTube News