BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaska បដិសេធមិនព្រមលាលែងចេញពីតំណែង

ថ្ងៃពុធ, 06 ខែមេសា 2022 18:42  គុន ច័ន្ទរដ្ឋា

photo_2022-04-06_14-57-23 (1)

Asia-

សេចក្តីប្រកាសប្រឆាំងទៅនឹងការអំពាវនាវពីសាធារណជន និងអ្នកនយោបាយប្រឆាំង ដើម្បីឲ្យលោក Gotabaya Rajapaska ចុះចេញពីតំណែងចំពេលដែលប្រទេសមានវិបត្តិសេដ្ឋកិច្ច។ ហ្វូងមនុស្សបានធ្វើការតវ៉ាអស់ជាច្រើនសប្តាហ៍លើរឿងកាត់ផ្តាច់ចរន្តអគ្គីសនី និងការខ្វះខាតប្រេង ម្ហូបអាហារនិងទំនិញជាមូលដ្ឋានផ្សេងៗទៀត។ មហាជនមានការខឹងសម្បារបានជំរុញឲ្យមានស្ទើរតែទាំងអស់នៃគណរដ្ឋមន្ត្រីបានចាកចេញ និងសមាជិកសភាមួយចំនួនបានចាកចេញពីរដ្ឋាភិបាលរបស់លោក។

សភាគណបក្សប្រឆាំងបានបដិសេធផងដែរ នូវកាអញ្ជើញរបស់លោកប្រធានាធិបតីក្នុងការរៀបចំឲ្យមានរដ្ឋាភិបាលជាតិមួយ ដោយបាននិយាយថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចង់ឲ្យលោក និងរដ្ឋាភិបាលទាំងមូលចុះចេញពីតំណែង។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ប្រធានផ្នែកខាងរដ្ឋាភិបាល Johnso Fernando បានប្រាប់សមាជិកសភាថា "ក្នុងនាមជារដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវ យើងសូមបញ្ជាក់ថា លោកប្រធានាធិបតី Gotabaya Rajapaska នឹងមិនលាលែងចេញពីតំណែងទេ នៅក្នុងកាលៈទេសៈណាមួយ"។

កាលពីយប់ថ្ងៃអង្គារ៍ លោក Rajapaska បានដកចេញនូវវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្នដ៏ចម្រូងចម្រាស់ បន្ទាប់ពីមានការតវ៉ាដ៏យូរ ការចាកចេញយ៉ាងច្រើននៃសមាជិកសភាក្នុងរដ្ឋាភិបាល និងការលាលែងចេញពីតំណែងនៃរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់លោក។ លោកប្រធានាធិបតីបានដាក់ចេញឲ្យប្រើនូវច្បាប់ ដែលអនុញ្ញាតឲ្យចាប់ខ្លួនជនសង្ស័យដោយគ្មានដីការ នៅថ្ងៃទី១ ខែមេសា បន្ទាប់ពីមានការតវ៉ានៅមុខផ្ទះរបស់លោក។ ប៉ុន្តែលោកបានដកវាចេញវិញនៅថ្ងៃអង្គារ៍ ដែលហាក់ដូចជាមានបំណងធ្វើសម្បទានជាមួយនឹងពលរដ្ឋដែលខឹងសម្បារ។

ថ្មីៗនេះនៅក្នុងសភា សមាជិកសភាចំនួន៤១រូបបានចាកចេញពីក្រុមចម្រុះរបស់លោកប្រធានាធិបតី ដោយចាត់ទុកខ្លួនគេជាតំណាងឯករាជ្យ បញ្ហាដែលទាក់ទងចំពោះរឿងនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ស្រីលង្ការបានប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងអាក្រក់អាក្រី ចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រទេសដែលពឹងផ្អែកតែនៅលើការនាំចូលនៃប្រជាជាតិអាស៊ីខាងត្បូងមួយនេះ មិនមានប្រាក់បម្រុងដុលា្លរគ្រប់គ្រាន់ក្នុងការទិញរបស់របរសំខាន់ៗដូចជាម្ហូបអាហារ ប្រេងសំរាប់យាន្តជំនិះ ឬម៉ាស៊ិនភ្លើង៕


ថ្ងៃពុធ, 06 ខែមេសា 2022 18:42  គុន ច័ន្ទរដ្ឋា