BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកសភាស្រីលង្ការ បានចាកចេញពីរដ្ឋាភិបាលចម្រុះរបស់លោក Gotabaya Rajapaska

ថ្ងៃអង្គារ, 05 ខែមេសា 2022 18:35  គុន ច័ន្ទរដ្ឋា

photo_2022-04-05_17-04-25 (1)

សមាជិករដ្ឋសភាចំនួន៤០នាក់ បានចាកចេញពីរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយលោកប្រធានាធិបតីស្រីលង្ការ Gotabaya Rajapaska ។ សមាជិកសភាទាំងនោះ ដែលមានសម្ព័ន្ធភាពជាមួយលោកប្រធានាធិបតីបាននិយាយថា ពួកគេក្នុងពេលនេះជាតំណាងឯករាជ្យរបស់ពួកគេផ្ទាល់។ រឿងនេះវាកើតឡើងចេញមកដោយសារប្រជាជាតិអាស៊ីប៉ែកខាងត្បូងមួយនេះ មានការក្តោបយកអំណាចនិងមានការខ្វះខាតផ្នែកសេដ្ឋកិច្ច និងវិបត្តិអត្រាប្តូរលុយបរទេស ដែលជាហេតុនាំឲ្យមានការតវ៉ាជាទ្រង់ទ្រាយធំទាមទារឲ្យលោកប្រធានាធិបតី Rajapaska លាលែងចេញពីមុខតំណែង។

វានៅមិនទាន់ច្បាស់ថា តើអ្វីទៅដែលជាការពាក់ព័ន្ធទៅនឹងទង្វើរបស់សមាជិកសភានៅក្នុងចំណុចនេះ ពួកគេបានដកខ្លួនគេឲ្យឆ្ងាយពីរដ្ឋាភិបាល ប៉ុន្តែមិនបានមានការគាំទ្រទៅលើពួកប្រឆាំងទេ ប៉ុន្តែទោះជាយ៉ាងណាវាអាចមានបញ្ហាទាក់ទងទៅនឹងអំណាចនៃនាយករដ្ឋមន្ត្រីលើរឿងសភា។ គណរដ្ឋមន្ត្រីរបស់លោក Rajaspaska បានលាលែងចេញពីតំណែង ប៉ុន្តែ ទាំងលោកប្រធានាធិបតី និងប្អូនប្រុសរបស់លោក ដែលជានាយករដ្ឋមន្ត្រី Mahinda Rajapaska បានបដិសេធមិនព្រមចុះចេញពីតំណែង។

ផ្ទុយទៅវិញលោកប្រធានាធិបតីបានអំពាវនាវឲ្យគណបក្សប្រឆាំងជួយលោកបង្កើតនូវរដ្ឋាភិបាលជាតិមួយ និងទទួលយកនូវតំណែងក្នុងរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ ពួកគេទាំងអស់គ្នាបានបដិសេធនិងបានទទូចឲ្យលោកចុះចេញពីតំណែង។ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងបន្តទូទាំងប្រទេសនៅក្នុងទីក្រុងធំៗនៅថ្ងៃអង្គារ៍នេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមបាតុករបានអំពាវនាវឲ្យលោកប្រធានាធិបតីចុះចេញពីតំណែងកាន់តែរីកធំទៅ។

ពួកបាតុករបានប្រកែកមិនព្រមគោរពទៅតាមបំរាមគោចរណ៍កាលពីថ្ងៃសុក្រ រហូតទៅដល់ថ្ងៃអាទិត្យ ដែលមានបំណងចង់បន្ទុចបង្អាក់ផែនការរបស់ក្រុមបាតុករមិនឲ្យប្រមូលផ្តុំគ្នា បន្ទាប់ពីបាតុកម្មនៅមុខផ្ទះប្រធានាធិបតីបានក្លាយទៅជាអំពើហឹង្សា។ ប្រទេសស្រីលង្ការបច្ចុប្បន្នកំពុងតែតស៊ូទៅនឹងការចំណាយដើម្បីនាំប្រេងចូលនិងទំនិញសព្វសារពើ ដោយសារតែមានការខ្វះខាតនូវរូបីយ៍ប័ណ្ណបរទេស ដែលបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បន្ទាប់ពីបានទទួលឯករាជ្យពីអង់គ្លេសនៅក្នុងឆ្នាំ១៩៤៨៕


ថ្ងៃអង្គារ, 05 ខែមេសា 2022 18:35  គុន ច័ន្ទរដ្ឋា