CNA,Colombo-
ប្រធានាធិបតីដែលមានជម្លោះសេរីលង្ការ បានហោះចេញពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេស Maldives កាលពីព្រឹកថ្ងៃពុធ មុនពេលលាចេញពីតំណែងបន្ទាប់ពីមានការរីករាលដាលអស់ជាច្រើនខែនូវការតវ៉ាប្រឆាំងនឹងប្រជាជាតិកោះដែលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ Gotabaya Rajapaksa បានសន្យាថានឹងលាលែងចេញពីតំណែងនូវចុងសប្តាហ៍នេះនៅថ្ងៃពុធនិងក្រាលផ្លូវសំរាប់ការផ្ទេរអំណាចដោយសន្តិវិធី បន្ទាប់ពីបានគេចខ្លួនចេញពីផ្ទះនៅក្នុងទីក្រុង Colombo មុនពេលដែលបាតុករជាច្រើនរយនាក់សម្រុកចូលទៅកាន់ទីនោះ។ ក្នុងនាមជាប្រធានាធិបតី Rajapaksa មានអភ័យឯកសិទ្ធពីការចាប់ខ្លួន ហើយលោកជឿជាក់ថាលោកត្រូវតែចេញទៅបរទេសមុនពេលលាលែងពីតំណែងដើម្បីជៀសវាងនូវលទ្ធភាពក្នុងការចាប់ខ្លួន។
លោក និងភរិយា និងអង្គរក្សម្នាក់ក្នុងចំណោមអ្នកដំណើរ៤នាក់នៅលើយន្តហោះយោធា Antonov -32 ដែលបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិឆ្ពោះទៅកាន់ប្រទេសជិតខាង Maldives បើយោលទៅតាមប្រភពអន្តោប្រវេសន្ត៍ ។ "លិខិតឆ្លងដែនរបស់ពួកគេបានបោះត្រាចេញនិងបានឡើងទៅលើជើងហោះហើរយន្តហោះពិសេស" មន្ត្រីអន្តោប្រវេសន្ត៍ម្នាក់ដែលពាក់ព័ន្ធទៅនឹងដំណើរការនេះបាននិយាយប្រាប់ AFP ។ នៅពេលទៅដល់ប្រទេស Maldive ពួកគេត្រូវបាននាំខ្លួននិងអមដំណើរដោយប៉ូលីសទៅកាន់ទីកន្លែងមួយដែលគេមិនឲ្យដឹង មន្ត្រីនៅព្រលានយន្តហោះ Male បាននិយាយ។
ការចេញដំណើររបស់មេដឹកនាំដែលមានអាយុ៧៣ឆ្នាំរូបនេះបានជួបនឹងការលំបាករហូតដល់ទៅជាង២៤ម៉ោងនៅក្នុងភាពទាល់ច្រកជាមួយនឹងបុគ្គលិកអន្តោប្រវេសន្ត៍នៅឯព្រលានយន្តហោះ។ បក្សពួករបស់លោកប្រធានាធិបតីមានការស្ទាក់ស្ទើរក្នុងការឆ្លងកាត់តាមច្រកជាធម្មតាដោយខ្លាចមានប្រតិកម្មពីមហាជន មន្ត្រីសន្តិសុខម្នាក់និយាយ និងដែលជាលទ្ធផលបានខកជើងយន្តហោះជំនួន៤កាលពីថ្ងៃច័ន្ទដែលនឹងត្រូវដឹកពួកគេទៅកាន់អារ៉ាប់អេមីរ៉ាត់។ លោកប្រធានាធិបតីចង់ហោះទៅកាន់ទីក្រុង Dubai តាមយន្តហោះជំនួញប៉ុន្តែបុគ្គលិកនៅព្រលានយន្តហោះមិនបានអនុញ្ញាតិឲ្យមានសេវាកម្ម VIP និងទទូចថាអ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់តាមច្រកអ្នក ដំណើរធម្មតា។
ប្អូនប្រុសពៅរបស់ Rajapaksa លោក Basil ដែលបានលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាលពីខែមេសា បានខកជើងយន្តហោះទៅកាន់ទៅកាន់ទីក្រុង Dubai កាលពីព្រឹកថ្ងៃអង្គារ៍បន្ទាប់ពីមានភាពតានតឹងយ៉ាងខ្លាំងជាមួយបុគ្គលិកនៅក្នុងព្រលានយន្តហោះ។ Basil ដែលកាន់សញ្ជាតិអាមេរិកបន្ថែមទៅលើសញ្ជាតិសេរីលង្ការមួយទៀត បានព្យាយាមប្រើប្រាស់សេវាកម្មក្នុងនាមជាអ្នកដំណើរខាងពាណិជ្ជកម្ម ប៉ុន្តែខាងព្លាននិងបុគ្គលិកបាននិយាយថា ពួកគេបានដកខ្លួនចេញពីសេវាកម្មច្រកចេញចូលរហ័សហើយ។ “មានអ្នកដំណើរផ្សេងទៀតដែលបានធ្វើការតវ៉ាទៅនឹង Basilក្នុងការឡើងជិះយន្តហោះ”។