BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីស្រីលង្ការ Gotabaya Rajapaksa មិនព្រមឡើងយន្តហេាះពី Maldive មកសឹង្ហបុរី

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 14:01  គុន ច័ន្ទរដ្ឋា

Singapore-

ប្រធានាធិបតីស្រីលង្ការ Gotabaya Rajapaksa មិនព្រមឡើងយន្តហោះមកសឹង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ព្រឹកពី Maldive បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសរបស់ខ្លួនមុននេះមួយថ្ងៃ ប្រព័ន្ធផ្ស័ព្វផ្សាយស្រីលង្ការបាននិយាយ។ ដោយមានការបញ្ជាក់ពីប្រភពរដ្ឋាភិបាល Reuters បានរាយការណ៍កាលពីយប់ថ្ងៃពុធថា លោក Rajapaksa ត្រូវបានគេរំពឹងថា នឹងឡើងយន្តហោះទៅកាន់សឹង្ហបុរី។ ប្រភពបានបន្ថែមទៀតថា លោកប្រធានាធិបតីបានរៀបចំបញ្ជូនលិខិតលាលែងចេញពីតំណែងរបស់លោក បន្ទាប់ពីចុះនៅសឹង្ហបុរី។

sri_lanka_55588

ប៉ុន្តែកាសែត Daily Mirror របស់ស្រីលង្ការបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា លោក Rajapaksa និងភរិយាមិនបានចេញដំណើរទៅសឹង្ហបុរីទៅតាមកាលវិភាគរបស់ Singapore Airline ទេ ដោយរង់ចាំធ្វើដំណើរតាមជើងយន្តហោះឯកជន។ ប្រភពដដែលបានបញ្ជាក់ថា ការដែលលោក Rajapaksa មិនបានហោះហើរតាមកាលវិភាគគឺដោយសារមានការព្រួយបារម្ភពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ កាសែត Maldive បាននិយាយថា លោកកំពុងតែស្ថិតនៅក្នុងប្រទេស Maldive ។ លោក Rajapaksa ត្រូវបានគេរាយការណ៍មកថា បានប្រញ៉ាប់ប្រញ៉ាល់ទៅកាន់កន្លែងកំសាន្តលើកោះមួយជាមួយនឹងសេវាកម្មរបស់ប៉ូលីស Maldive បន្ទាប់ពីបានទៅដល់កាលពីថ្ងៃពុធ។

ស្រីលង្ការបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ លោក Rajapaksa ត្រូវបានគេចោទប្រកាន់ថា បានចាត់ចែងសេដ្ឋកិច្ចមិនបានល្អត្រឹមត្រូវ ដែលបានធ្លាក់ទៅដល់ចំណុចមួយដែលប្រទេសមិនមានប្រាក់បម្រុងបរទេសខាងផ្នែកហិរញ្ញវត្ថុសំរាប់ការនាំចូល ដែលនាំឲ្យប្រជាពលរដ្ឋចំនួន២២លាននាក់មានការលំបាកយ៉ាងខ្លាំងក្លា។ ក្រុមបាតុករជាច្រើនពាន់នាក់ ដែលប្រឆាំងនឹងរដ្ឋាភិបាល បានសម្រុកចូលទៅក្នុងការិយាល័យលោកនាយករដ្ឋមន្ត្រីស្រីលង្ការ Wickremssinghe កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រូវបានគេតែងតាំងជាប្រធានាធិបតីស្តីទី ពួកគេចង់ឲ្យលោក Wickremssinghe ចុះចេញពីតំណែងដោយសារគេបានឃើញថាលោកជាសម្ព័ន្ធមិត្តរបស់ Rajapaksa ។

បូលីសនិងកងទ័ពបរាជ័យមិនអាចទប់ទល់ជាមួយហ្វូងបាតុករ ទោះបីជាបានបាញ់កាំភ្លើងឡើងទៅលើអាកាសនិងបាញ់ឧស្ម័នពុលនិងប្រើឡានទឹកក៏ដោយ។ ប្រទេសបានប្រកាសដាក់នៅក្នុងភាពអាសន្ន បន្ទាប់ពីមានការតវ៉ាអស់ជាច្រើនខែ។ នៅចុងសប្តាហ៍នេះ លោក Rajapaksa បានសន្យាថានិងលាលែងចេញពីតំណែងកាលពីថ្ងៃពុធ ដើម្បីបើកផ្លូវ ដើម្បីអំណាចអន្តរកាលដោយសន្តិវិធីមួយ។ ក្នុងនាមជាប្រធានាធិបតីលោក Rajapaksa មានអភ័យឯកសិទ្ធដោយមិនអាចចាប់ខ្លួនលោកបានទេ នៅក្នុងប្រទេសស្រីលង្ការទេ៕


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 14:01  គុន ច័ន្ទរដ្ឋា