BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំសេរីលង្ការដែលបណ្តេញចេញពីតំណែង Gotabaya Rajapaksa ប្រឈមនឹងការអំពាវនាវឲ្យចាប់ខ្លួន បន្ទាប់ពីចូលស្រុកវិញ

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:01  គុន ច័ន្ទរដ្ឋា

photo_2022-09-04_08-49-20

CNA, Colo

ប្រធានាធិបតីសេរីលង្កាដែលគេបណ្តេញចេញពីអំណាច Gotabaya Rajapaksa បានប្រឈមមុខទៅនឹងការអំពាវនាវឲ្យចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានវិលត្រឡប់ចូលប្រទេសវិញពីការនិរទេសដោយខ្លួនឯង នៅក្រោមការការពាររបស់រដ្ឋាភិបាលដែលបន្តអំណាចពីខ្លួន។ Rajapaksa បានរត់គេចខ្លួនចេញពីប្រជាជាតិនៃកោះ ក្រោមការការពារដោយពួកយោធាក្នុងខែកក្កដា បន្ទាប់ពីហ្វូងមនុស្សដ៏ច្រើនកុះករបានសម្រុកចូលទៅក្នុងគេហដ្ឋ្ឋាន បន្ទាប់ពីមានការខឹងសម្បារអស់រយះពេលជាច្រើនខែក្នុងការធ្វើការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់លោក។ 

ប្រធានាធិបតីដែលមានអាយុ ៧៣ឆ្នាំរូបនេះ បានប្រកាសលាលែងចេញពីតំណែងពីប្រទេសសឹង្ហបុរី និងបានចំណាយពេលអស់ជាច្រើនសប្តាហ៍នៅកន្លែងមួយ ដែលមើលទៅហាក់ដូចជាការឃុំខ្លួននៅក្នុងផ្ទះនៅក្នុងសណ្ឋាគារនាទីក្រុងបាងកក បានបញ្ចុះបញ្ចូលអ្នកបន្តវេនរបស់លោកដើម្បីឲ្យអនុញ្ញាតិឲ្យលោកវិលត្រឡប់ចូលមកក្នុងប្រទេសវិញ។ មេដឹកនាំនៃការធ្វើយុទ្ធនាការប្រឆាំងដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក បាននិយាយថា Rajapaksa ដែលបានអស់នូវអភ័យឯកសិទ្ធប្រធានាធិបតីបន្ទាប់ពីចាកចេញពីអំណាច ឥឡូវនេះត្រូវតែត្រូវប្រឈមមុខនឹងយុត្តិធម៌។

"ការវិលត្រឡប់របស់ Gotabaya ពីព្រោះគ្មានប្រទេសណាមានបំណងនឹងទួលរូបលោក លោកគ្មានកន្លែងនឹងលាក់ខ្លួន" Joseph Stalin ប្រធានសហព័ន្ធពាណិជ្ជកម្មគ្រូបង្រៀនដែលបានជួយរៀបចំចលនាបាតុកម្មបានប្រាប់ AFP "លោកត្រូវតែចាប់ខ្លួនជាបន្ទាន់ក្នុងការបង្ករឲ្យមានការរងទុក្ខសម្រាប់ប្រជាជន២២លាននាក់ នៃប្រទេសសេរីលង្ការ លោកត្រូវតែត្រូវផ្តន្ទាទោសដោយសារអំពើឧក្រឹដ្ឋរបស់លោក"។ រដ្ឋាភិបាល របស់ Rajapaksa ត្រូវបានគេចោទប្រកាន់អំពីការចាត់ចែងមិនត្រឹមត្រូវ ខណៈដែលសេដ្ឋកិច្ចរបស់សេរីលង្ការបានលូនទៅដល់ការដួលរលំដែលមិនធ្លាប់មានពីមុនមក។

វិបត្តិនោះបានបណ្តាលឲ្យមានការខ្វះខាតនូវម្ហូបអាហារ អគ្គីសនី និងការបន្តកន្ទុយគ្នានៅតាមស្ថានីយ៍ប្រេងនិងឧស្ម័ន ក្នុងការដែលការផ្គត់ផ្គង់ប្រេងឥន្ធនះមានការខ្វះខាត បន្ទាប់ពីប្រទេសបានអស់នូវរូបីយ៍ប័ណ្ណបរទេសដើម្បីបង់តម្លៃសម្រាបប់ការនាំចូលរបស់សំខាន់ៗ។ សម្ព័ន្ធមិត្តនៃក្រុមប្រឆាំងសំខាន់ៗ នៅមិនទាន់ធ្វើការអត្ថាធិប្បាយលើការវិលត្រឡប់របស់ Rajapaksa នៅឡើយទេ ប៉ុន្តែអតីតរដ្ឋមន្ត្រីម្នាក់នៅក្នុងប្លុកបាននិយាយថា មេដឹកនាំដែលគេបណ្តេញចេញពីតំណែងត្រូវតែទទួលនូវការផ្តន្ទាទោស។ "Gotabaya ត្រូវតែទទួលខុសត្រូវលើអំពើឧក្រឹដ្ឋកាលពីពេលមុននិងក្នុងអម្លុងពេលដែលនៅជាប្រធានាធិបតី"។


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:01  គុន ច័ន្ទរដ្ឋា