BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនព្រងើយកន្តើយដាក់ Gotabaya Rajapaksa វាជាមេរៀនមួយសំរាប់មេដឹកនាំលើពិភពលោកដែលនិយមចិន

ថ្ងៃអង្គារ, 19 ខែកក្កដា 2022 08:41  គុន ច័ន្ទរដ្ឋា

ក្រុមគ្រួសារ Rajapaksa ដែលគ្រប់គ្រងប្រទេសបានប្រឈមមុខការចាកចេញពីអំណាខដោយអាម៉ាស់។ អតីតនាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Basil Rajapaksa បាន លាលែងពីតំណែងរួចជាស្រេច នៅចំពេលដែលមានការតវ៉ាប្រកបទៅដោយកំហឹងនៅក្នុងប្រទេសកោះនេះ។ ឥឡូវនេះ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ក៏បានលាលែងពីតំណែងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលាលែងពីតំណែងរបស់លោកហាក់ដូចជាទង្វើមួយដែលមិនស្ម័គ្រចិត្ត។ នៅពេលដែលក្រុមបាតុករប្រឆាំងបានសម្រុកចូលទៅក្នុងវិមានប្រធានាធិបតី និងបានទាមទារឲ្យ Gotabaya ប្រញ៉ាប់ចុះចេញពីតំណែង។ លោកមិនបានចុះចេញដោយមានជម្រើសនោះទេ តែជាការកន្សែងសុំចុះចាញ់។

Capture-47

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលឈរនៅពីក្រៅនៃការដួលរលំរបស់ Gotabaya គីដោយសារភាពព្រងើយកន្តើយរបស់ចិនដែលគួរឲ្យតក់ស្លុត។ ដោយមិនបានសាងនូវកំហុស Gotabaya បានស្វះស្វែងរកទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ក្នុងរយៈពេលជាង២ឆ្នាំកន្លះ។ នៅមានទៀត ចិនហាក់ដូចជាផ្តល់ឲ្យលោកនូវភាពជិតស្និទ្ធនៅក្នុងពេលដែលអតីតប្រធានាធិបតីស្រីលង្កាត្រូវការការគាំទ្រ។ នេះជាមេរៀនមួយសំរាប់មេដឹកនាំដែលនិយមចិននៅជុំវិញពិភពលោក អំពីរបៀបដែលធ្លាក់ក្នុងកណ្តាប់ដៃចិនដែលអាចជះត្រឡប់មកវិញយ៉ាងអាក្រក់សំរាប់ពួកគេ។

Goatabaya Rajapaksa អាចក្លាយទៅជាអ្នកនយោបាយម្នាក់ដែលមានបញ្ហាធ្ងន់ធ្ងរជាងគេនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ លោកនិងបក្សពួករបស់លោកត្រូវបានគេគ្រវែងចេញពីអំណាច ដោយសារតែការតវ៉ាដោយកំហឹងរបស់សាធារណជននិងឥឡូវនេះលោកក៏បានតស៊ូ ដើម្បីបញ្ចៀសនូវការប្រឈមពីការកាត់ទោសនៅក្នុងប្រទេស។ ហេតុដូច្នេះហើយបានជា Gotabaya បានហោះទៅកាន់កោះ Maldive នៅពេលដែលលោកស្ថិតនៅក្នុងតំណែងជាប្រធានាធិបតី។ នៅពេលដែលលោកប្រធានាធិបតីស្រីលង្ការីករាយ និងអភ័យឯកសិទ្ធដែលអាចគេចចេញពីទុក្ខទោស Rajapaksa បានសំរេចចេញដំណីរទៅ Maldive ជាមួយភរិយារបស់លោកតាមជើងយន្តហោះយោធានិងបានប្រកាសលាលែងពីតំណែង បន្ទាប់ពីបានចាកចេញពីស្រីលង្កា។

សេចក្តីថ្លែងការជាផ្លូវការមួយដោយទ័ពអាកាសស្រីលង្កាត្រូវបានគេអានថា "ដោយយោលទៅតាមអំណាចដែលត្រូវផ្ទេរដោយប្រធានាធិបតីដែលនៅក្នុងអំណាចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្រីលង្កា និងយោលទៅតាមសំណូមពររដ្ឋាភិបាលដែលកំពុងនៅក្នុងអំណាច និងអនុលោមទៅតាមការអនុមត្តិដោយពេញលេញនៃក្រសួងការពារជាតិ និងយោងទៅតាមច្បាប់អន្តោប្រវេសន្ត៍ គយនិងច្បាប់ដ៏ទៃទៀត នៅក្នុងអាកាសយាបដ្ឋានអន្តរជាតិ លោកប្រធានាធិបតីនិងភរិយាព្រមទាំងអង្គរក្ស២នាក់ បានចាកចេញតាមជើងយន្តហោះយោធាទៅកាន់កោះ Maldive នៅពេលព្រឹកម៉ិញនេះ"។ ទោះជាយ៉ាងណាក៏ដោយ Maldive បាននិយាយថា វាគ្រាន់តែជាការសំចតប៉ុណ្ណោះ លោកប្រធានាធិបតីនឹងត្រូវទៅប្រទេសផ្សេងទៀត៕


ថ្ងៃអង្គារ, 19 ខែកក្កដា 2022 08:41  គុន ច័ន្ទរដ្ឋា