Colombo,CNA-
ប្រធានាធិបតីសេរីលង្ការបានដាក់ពាក្យលាលែងចេញពីតំណែង បន្ទាប់ពីបានមកដល់ប្រទេសសឹង្ហបុរីក្នុងរយៈពេលយ៉ាងខ្លី ការិយាល័យប្រធានរដ្ឋសភាបាននិយាយ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីរូបនេះបានភៀសខ្លួនចេញពីការតវ៉ាប្រឆាំងក្នុងប្រទេសដោយសារតែមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ការលាលែងពីតំណែងរបស់ Gotabaya តាមអុីម៉ែល នឹងត្រូវបានគេពិនិត្យមើលមុនពេលដែលការប្រកាសជាផ្លូវការត្រូវបានធ្វើ (ដែលជាការរំពឹងទុកគឺនៅថ្ងៃសុក្រ) អ្នកនាំពាក្យប្រធានរដ្ឋសភា Indunil Yapaបាននិយាយ។ Rajapaksaបានភៀសខ្លួនចេញពីសេរីលង្ការកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលទៅក្នុងគេហដ្ឋានរបស់លោកនៅចុងសប្តាហ៍ លោកបានធ្វើដំណើរឆ្ពោះទៅ Maldive បន្ទាប់មកសឹង្ហបុរី។
ភាពច្បាស់លាស់និងស្របច្បាប់នៃអុីម៉ែលនឹងត្រូវបានគេពិនិត្យមើលមុនពេល ដែលទទួលយកជាផ្លូវការ Yapa បានប្រាប់ AFP ។ Rajapaksa គឺជាប្រធានាធិបតីទី១ដែលបានលាលែងចេញពីតំណែង ចាប់តាំងពីសេរីលង្ការបានសម្របសម្រួលឲ្យទៅជារដ្ឋាភិបាលនៃប្រព័ន្ធប្រធានាធិបតី ចាប់តាំងពីឆ្នាំ១៩៧៨។ ហ្វូងមនុស្សដែលមានចំនួនតិចតែអ៊ឹកធឹក ខ្លះបានគ្រវីទង់ជាតិ រាំនិងច្រៀងក្នុងការអបអរសាទរនៅខាងក្រៅវិមានលេខាធិការដ្ឋានប្រធានាធិបតី ខណៈដែលដំណឹងនៃការលាលែងពីតំណែងបានផ្ទុះឡើង។ "នេះគឺជាពេលវេលាមួយនៃជោគជ័យ" បាតុករម្នាក់ឈ្មោះ Harinda Fanseka បាននិយាយ "ប៉ុន្តែវាគ្រាន់តែជាជំហានទី១ប៉ុណ្ណោះ"។
នៅក្រោមរដ្ឋធម្មនុញ្ញសេរីលង្ការ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ក៏ត្រូវក្រុមបាតុករទាមទារឲ្យលាលែងពីតំណែងផងដែរ នឹងក្លាយទៅជាប្រធានាធិបតីស្តីទីដោយស្វ័យប្រវត្តិ រហូតដល់រដ្ឋសភាអាចជ្រើសរើសអ្នកបន្តវេនបាន។ Rajapaksa និងភរិយារបស់លោកព្រមទាំងអង្គរក្ស២នាក់បានមកដល់សឹង្ហបុរីពីទីក្រុង Male តាមជើងយន្តហោះអារ៉ាប់ប៊ីសាអ៊ូឌិតមួយ។ ក្នុងនាមជាប្រធានាធិបតី Rajapaksa មានអភ័យឯកសិទ្ធ គេមិនអាចចាប់ខ្លួនលោកបានទេ និងលោកក៏បានយល់ដែរថានឹងត្រូវចេញទៅប្រទេសសិន ទើបលាលែងពីតំណែងដើម្បីជៀសវាងលទ្ធភាពពីការចាប់ខ្លួន ។
អតីតប្រធានាធិបតី Maldive លោក Mohammad Nasheed ត្រូវបានគេជឿថាបានដើរតួរនាទីពីក្រោយឆាកក្នុងការនាំយកលោកប្រធានាធិបតី Rajapaksa ចេញទៅក្រៅប្រទេស និងនិយាយថា Rajapaksa មានការភ័យខ្លាចថាគេនឹងសម្លាប់រូបលោក បើសិនជាលោកបន្តនៅក្នុងប្រទេស។ “ខ្ញុំជឿថា លោកប្រធានាធិបតីនឹងមិនលាលែងចេញពីតំណែងទេ បើសិនជាលោកស្ថិតនៅក្នុងសេរីលង្ការនៅឡើយ ព្រោះខ្លាចបាត់បង់ជីវិត” Nasheed បានTweeted ។ ក្រសួងការបរទេសសឹង្ហបុរី បានបញ្ជាក់ថា Rajapaksa ត្រូវបានអនុញ្ញាតិឲ្យចូលទៅក្នុង ទីក្រុងនៃប្រទេសក្នុងដំណើរទស្សនកិច្ចជាឯកជនព្រមទាំងបានបន្ថែមទៀតថា លោកមិនបានសុំសិទ្ធក្នុងការជ្រកកោនហើយលោកក៏មិនបានទួលនូវការអនុញ្ញាតិផងដែរ។