DW-
អ្នកកាន់ទុក្ខជាច្រើននាក់បានពពាក់ពពូននៅកណ្តាលទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ដើម្បីលាគ្នាជាចុងក្រោយជាមួយលោក Mikhail Gorbachev។ ទោះបីជាមានការកោតសសើរពៅលោកខាងលិច សពរបស់អតីតមេដឹកនាំសូវៀត ហាក់ដូចជាមានប្រជាប្រីយ៍ភាពតិចតួចណាស់នៅក្នុងប្រទេស។ ប្រជាជនដែលតំរៀបគ្នាជាជួរបានចាប់នៅកណ្តាលទីក្រុងមូស្គូកាលពីព្រឹកថ្ងៃសៅរ៍ ឆ្លងកាត់សាលមហោស្រពដែលល្បីល្បាញ Bolshoi និងបានឆ្ពោះដំណើរទៅវិមានសហជីព Hall of Column ជាកន្លែងដែលអ្នកកាន់ទុក្ខជាច្រើនបានធ្វើការគោរពជាចុងក្រោយចំពោះមេដឹកនាំសហភាពសួវៀត Mikhail Gorbachev ។
ក្រុមទាហាននៅក្នុងពិធីបានសម្លឹងមើលម្ឍូសរបស់ Gorbachev ដែលគេបើកគំរបខណៈដែលបានឆ្លងកាត់ពួកគេ។ ទោះបីជាមិនបានធ្វើពីធីបូជាសពជាផ្លូវរដ្ឋ ប៉ុន្តែពិធីនេះវាហាក់ដូចជាផ្លូវរដ្ឋមួយដែរ និងជាការពិតមេដឹកនាំពីមុនបានទទួលនូវការបូជា ស្រដៀងគ្នានៅឯ Hall of Columns នៅជិតវិមានក្រឹមឡាំង ចាប់តាំងពីការបិទបញ្ចប់នៃសហភាពសូវៀត។ ភាគច្រើននៃអ្នកដែលបានមកចូលរួមដើម្បីគោរពក្នុងបុណ្យសពចំពោះ Gorbachev ក្នុងការគោរពដ៏ខ្ពង់ខ្ពស់បំផុត។ Victoria ដែលមានអាយុ៤៩ឆ្នាំ និយាយថាក្នុងអម្លុងពេល៦ឆ្នាំដែលលោកស្ថិតនៅក្នុងអំណាចបានធ្វើឲ្យជីវិតរបស់នាងនៅក្នុងភាពល្អប្រសើរបំផុត។
"យើងបានមកដៅរំពឹងនូវសេរីភាព និងលទ្ធភាពដ៏ប្រពៃដែលអាចធ្វើទៅបាន តែជាអកុសល យើងមិនអាចធ្វើបានដូចនេះ ចណៈដែលពួកគេបានយកចេញអស់នូវសេរីភាពទាំងនោះ"។ បុរសដែលមានវ័យចំណាស់ម្នាក់ដែលនៅក្បែរនោះក៏បានយល់ព្រមដូចគ្នាដោយបាននិយាប្រាប់ DW ថា " ដែលជារឿងដ៏ស្រងូតស្រងាត់ជាទីបំផុតនោះ យើងមិនអាចថែរក្សារនូវមរត៌ករបស់លោក អ្វីៗវាបានខុសទាំងអស់ ការឈឺចាប់នេះ អ្នកទាំងអស់គ្នាត្រូវតែដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ Gorbachev "។ ជាការពិត សម្លេងភាគច្រើននៃអ្នកចូលរួមកាន់ទុក្ខដែល DW និយាយទៅកាន់បាននិយាយថា Gobachev បានអនុញ្ញាតិឲ្យសហភាពសូវៀតដែលមានវ័យចំណាស់ត្រូវដួលរលំ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នានៅក្នុងប្រទេសរុស្សីសុទ្ធតែកោតសសើរចំពោះសពរបស់មេដឹកនាំនេះនោះទេ។ ត្រូចាំថា នៅពេលដែល Gorbachev នៅក្នុងអំណាចសហភាពសូវៀតបានដួលរលំ។ ភាពតានតឹងនេះបានក្លាយទៅជារឿងច្បាស់លាស់មួយ នៅពេលដែលអ្នកកាន់ទុក្ខម្នាកបានប្រាប់ DW ថាម្នាក់ៗមិនត្រូវនិយាយអាក្រក់ចំពោះមនុស្សដែលស្លាប់នោះទេ ព្រោះវាមិនមែនអ្វីៗគ្រប់យ៉ាងសុទ្ធតែអាក្រក់នៅក្នុងអម្លុងពេលដែល Gobachev កាន់អំណាចនោះទេ។ ជនជាតិរុស្សីជាច្រើនមានអារម្មណ៍ហាក់ដូចជាមានទំនាស់អំពី Gorbachev។ ពួកគេបានអបអរសាទរថា លោកបានផ្តល់ឲ្យពួកគេនូវសេរីភាព ដែលពីមុនគេគ្រាន់តែសុបិន្តឃើញប៉ុណ្ណោះ។