BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ត្រកូលទូរស័ព្ទស្មាតហ្វូន Google Pixel 6 ជាមួយនឹងបន្ទះឈីបផ្ទាល់ខ្លួនដំបូងបង្អស់ បន្ទាប់ពី iPhone បានបង្ហាញខ្លួនហើយ

ថ្ងៃអង្គារ, 26 ខែតុលា 2021 19:25  BeeTube News

2021-10-26 19.19.51

ស្មាតហ្វូន Pixel របស់ Google កំពុងបោះជំហានយ៉ាងធំមួយ ឆ្ពោះទៅរកការប្រកួតប្រជែងជាមួយ Apple iPhone និង Samsung Galaxy យ៉ាងពិតប្រាកដ។​

នៅក្នុងសន្និសីទសារព័ត៌មាននិម្មិត (Virtual Press Conference) កាលពីថ្ងៃអង្គារ សប្តាហ៍មុន ក្រុមហ៊ុនបានបង្ហាញនូវស្មាតហ្វូន​ 6.4-inch​ Pixel 6 និង 6.7-inch Pixel 6 Pro ស៊េរីថ្មី ដែលបានបើកដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 12 ដែលជាការអាប់ដេតកម្មវិធី software ដ៏សំខាន់​បំផុតរបស់ Google ក្នុងរយៈពេលជាច្រើនឆ្នាំ។ ទូរស័ព្ទស្មាតហ្វូននេះ មានអេក្រង់រាបស្ទើរហើយគ្មានគែម ប្រព័ន្ធកាមេរ៉ាថ្មីដែលដាក់ចូលទៅក្នុងរបារកាមេរ៉ាផ្តេកនៅផ្នែកខាងក្រោយ មុខងាររូបថតប្រកបដោយភាពច្នៃប្រឌិត និងថ្មដែលអាចប្រើប្រាស់បានជិតពីរថ្ងៃ ដោយបានកំណត់អាទិភាពថា តើកម្មវិធីណាដែលបានប្រើប្រាស់ច្រើនបំផុត (និងបិទកម្មវិធីដែលនៅសល់)។​

ប៉ុន្តែការផ្លាស់ប្តូរពិតប្រាកដនោះ គឺដំណើរការ Tensor ថ្មីរបស់ Google ដែលបានដាក់បង្ហាញពីការផ្លាស់ប្តូរពីបន្ទះឈីបរបស់ភាគីទីបី ដែលត្រូវបានប្រើជាទូទៅនៅក្នុងឧបករណ៍ Android ដែលជាគូប្រជែងផងដែរ។ ក្រុមហ៊ុនបាននិយាយថា Tensor បានធ្វើឱ្យទូរស័ព្ទស្មាតហ្វូន Pixel 6 មានដំណើរការលឿនជាង Pixel 5 ដល់ទៅ 80% ដែលធ្វើឱ្យមានបញ្ញាសិប្បនិមិត្ត (artificial intelligence) នៅលើឧបករណ៍ដែលមានលក្ខណៈពិសេសដូចជា ការទទួលស្គាល់ការនិយាយត្រឹមត្រូវជាងមុន និងដំណើរការរូបភាព។ វាក៏ផ្តល់នូវថាមពលដំណើរការកាន់តែច្រើនទៅលើទូរស័ព្ទសម្រាប់ហ្គេម និងកម្មវិធីផ្សេងៗ និងធ្វើឱ្យឧបករណ៍ក្នុងកាមេរ៉ាថ្មីមួយចំនួនកាន់តែល្អជាងមុនថែមទៀត។

ក្រុមហ៊ុន Apple (AAPL), Huawei និង Samsung (SSNLF) កំពុងបង្កើតបន្ទះឈីបផ្ទាល់ខ្លួនអស់ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ Google ក្នុងការកាត់បន្ថយលើប្រព័ន្ធដំណើរការទ្វេដង ដែលបានផលិតឡើងសម្រាប់ Google Android software ក្នុងការបង្ហាញថា វាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់ និងព្យាយាមដើម្បីទទួលបានចំណែកធំជាងមុនក្នុងទីផ្សារស្មាតហ្វូនពិភពលោក។

លោក David McQueen នាយកស្រាវជ្រាវនៅ ABI Research បាននិយាយថា “Google មិនដែលមានបំណងកែប្រែ Pixel ទៅជាស្មាតហ្វូនដែលមានបរិមាណខ្ពស់នោះទេ។” “ការផ្តើមគំនិតដំបូង គឺដើម្បីឲ្យពួកគេប្រើឧបករណ៍ Pixel ​ដើម្បីដាក់បង្ហាញ Android Ecosystem ដោយប្រាប់ទៅដល់ដៃគូរបស់ពួកគេនូវអ្វីដែលអាចធ្វើបាន រួមជាមួយកម្មវិធី Hardware លំដាប់កំពូល និងកម្មវិធី Software Android ចុងក្រោយបំផុត” ។

ទូរស័ព្ទស្មាតហ្វូន Pixel 6 មានបីពណ៌ គឺ ពណ៌ទឹកសមុទ្រ, ពណ៌ស្រដៀងនឹងផ្កាថ្ម និងពណ៌ខ្មៅ ហើយមានតម្លៃចាប់ពី $599 ឡើងទៅ។ ទន្ទឹមនឹងនោះ ទូរស័ព្ទស្មាតហ្វូន​ Pixel 6 Pro មានពណ៌ពន្លឺថ្ងៃ ពណ៌ស និងពណ៌ខ្មៅ មានតម្លៃចាប់ពី ៨៩៩ ដុល្លារ ឡើងទៅ។ ទូរស័ព្ទស្មាតហ្វូន Pixel 6 ថ្មីនេះ ​អាច​រក​បាន​សម្រាប់​ការ​បញ្ជា​ទិញ​ និង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី28 ខែ​តុលា។

ដូចទៅនឹងស្មាតហ្វូនជាច្រើនដែរ ការកែលម្អកាមេរ៉ា គឺជាចំណុចការលក់ដ៏សំខាន់។ ទូរស័ព្ទស្មាតហ្វូន Pixel 6 Pro ​មានប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ថ្មី ជាមួយនឹងកែវថត telephoto កម្រិត pro-level ជាមួយនឹង 4x optical zoom ចូលទៅក្នុងរបាកាមេរ៉ា និងកាមេរ៉ាមុខ 11 megapixel selfie ។ ក្រុមហ៊ុនបាននិយាយថា ឧបករណ៍ចាប់យកពន្លឺបានច្រើនជាង 150% ក្នុងគោលបំណងនាំមកនូវពណ៌រស់រវើក និងធ្វើឲ្យរូបថតកាន់តែច្បាស់។

Google (GOOG) ក៏បានណែនាំឧបករណ៍រូបថតថ្មី រួមទាំង Face Unblur ដែលអាចចាប់យកមុខបានប្រសើរជាងមុនមិនថាក្នុងស្ថានភាពបែបណា ជ័រលុបវេទមន្ត (Magic Eraser) នៅក្នុង Google Photos ដែលអាចលុបផ្ទៃខាងក្រោយបាន និងមានមុខងារចលនា (Motion Mode) សម្រាប់ការថតសកម្មភាព។​

ក្រុមហ៊ុនកំពុងបន្ថែមនូវមុខងារសុវត្ថិភាពថ្មីដល់ Pixel ផងដែរ ដូចជាមជ្ឈមណ្ឌលសុវត្ថិភាព ដែលអាចដាក់ពាក្យសម្ងាត់នៅកន្លែងតែមួយ និងអនុញ្ញាតឱ្យអ្នកបិទមីក្រូហ្វូន និងកាមេរ៉ា (ឬជ្រើសរើសកម្មវិធីណាមួយដែលអាចប្រើវាបាន)។

វាក៏កំពុងដាក់ចេញផងដែរ នូវការបង្កើនការការពារប្រឆាំងនឹងការបន្លំ ដើម្បីរកមើលហានិភ័យដែលអាចកើតមាន និងការហៅទូរស័ព្ទដែលគួរឱ្យសង្ស័យ សារជាអក្សរ អ៊ីមែល និងតំណភ្ជាប់ (links) ដោយដាក់សញ្ញាបង្ហាញទៅកាន់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ កម្មវិធីសុវត្ថិភាពផ្ទាល់ខ្លួនថ្មីនេះ អាចពិនិត្យដឹងថា ប្រសិនបើអ្នកប្រើប្រាស់បានជួបឧបទ្ទវហេតុ និងអាចជួយពួកគេក្នុងការទាក់ទងដល់អ្នកជួយសង្គ្រោះបាន។

2021-10-26 19.20.03

 

2021-10-26 19.20.09

អត្តបទដកស្រង់ពី Samantha Murphy Kelly

បកប្រែនិងកែសម្រួលដោយលោក គីមម៉េង


ថ្ងៃអង្គារ, 26 ខែតុលា 2021 19:25  BeeTube News