BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Goofy បង្ហាញសមត្ថភាពពិសេសត្រាប់តាម YuuHai, Zedes, Dart, RuthKo, Emi, Roxy

ថ្ងៃពុធ, 10 ខែមករា 2024 17:13  BeeTube News

405191855_122122542860050356_187919945026961511_n

កាលពីពេលថ្មីៗនេះ បានផ្ទុះការ Live មួយនៅលើ Instagram របស់ Coach Norith ដែលមានគណនីឈ្មោះថា nonono_rith ដោយត្រូវបានអ្នកលេងនៅលើបណ្តាញសង្គម Tik Tok បានធ្វើការចែករំលែកបន្តជាច្រើន។ នៅក្នុងការ Live មួយនោះផងដែរ បានបង្ហាញរូបលោក Goofy កំពុងធ្វើសកម្មភាពត្រាប់តាមបេក្ខភាព The Rapper ផ្សេងៗទៀតតាមរយៈការស្នើសុំរបស់អ្នកខមមែន ដែលក្នុងនោះមានដូចជាលោក YuuHai, Zedes, Dart, Eminiminamino, និងកញ្ញា Roxy ជាដើម ហើយក៏មានរួមទាំង Coach ផ្សេងៗទៀតដូចជាលោក RothKo និង Coach របស់ខ្លួនលោកផ្ទាល់គឺលោក Norith ផងដែរ។ 

416545479_280293355040979_5376904449331502366_n

អ្នកខមមែនជាច្រើនបានបង្ហើបចំណាប់អារម្មណ៍អោយដឹងថា លោក Goofy ពិតជាប៉ិនប្រសប់ក្នុងការត្រាប់តាមមិត្តភក្តិ និងគ្រូបង្វឹកផ្សេងៗរបស់លោកខ្លាំងមែនទែន គឺសឹងតែដូច១០០% រីឯអ្នកខ្លះទៀតក៏បានលាន់មាត់សរសើរថា មួយក្រុមនេះគឺគ្រាន់បានលោក Goofy ម្នាក់នេះហើយ ទុកគ្រាន់បានធ្វើអោយសើចលេងខ្លះ។ បន្ថែមពីលើនេះទៀតលោក Goofy ក៏នៅបានធ្វើត្រាប់សូម្បីតែតារា Tik Tok កំប្លែងភេទទី៣ Cherry ដែលកំពុងក្លាយជាប្រធានបទ Trending ក្នុងពេលបច្ចុប្បន្ន ដែលទាក់ទាញអោយពួកគេទាំងអស់គ្នាមានការហួសចិត្តចំពោះការខមមែនឡើងរបស់អ្នកគាំទ្រ ក៏ដូចជាអស់សំណើចនឹងអ្នកនៅតែហ៊ានស៊ូបង្ហាញសមត្ថភាពដូចជាលោក Goofy ផងដែរ។ 

412994522_330241253220761_2759978910162297993_n

នៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មានការចែករំលែកបន្តវិដេអូ Live នៅត្រង់ចំនុចនេះ និងដាក់ជាមួយខេបសិន Troll ឡើងថា Cherry Version Goofy ផងដែរ ដែលធ្វើអោយសូម្បីតែលោក Goofy ខ្លួនឯងក៏ចែករំលែកបន្តផងដែរ។ តាមរយៈសកម្មភាពទាំងនេះរបស់លោក Goofy អាចធ្វើអោយបណ្តាអ្នកគាំទ្រមើលឃើញពីបុគ្គលិកលក្ខណៈថ្មីៗជាច្រើនរបស់លោក ជាពិសេសត្រង់ចំនុចថាលោកជាមនុស្សមានសិល្បៈក្នុងខ្លួន និងចូលចិត្តធ្វើអោយអ្នកដទៃរីករាយ។ 

413011817_330241316554088_7158784846774457716_n


 


ថ្ងៃពុធ, 10 ខែមករា 2024 17:13  BeeTube News