លោកជីដេវីត តារាចំរៀងស្នូលដែលតែចេញនូវបទចំរៀងបង្កើតថាមពលខ្លួនឯង ដែលមានភស្តុតាងស្រាប់ពីក្នុងអាល់ប៊ុមថ្មីរបស់លោកគឺអាល់ប៊ុមផាសិន។ រាប់ចាប់តាំងពីបទ How about now?, I’m bored, everyday, និងLife is a battle ជាដើមសុទ្ធសឹងជាបទដែលអ្នកបានស្តាប់ហើយនឹងទទួលបានអារម្មណ៍ស្រលាញ់ខ្លួនឯង និងជឿជាក់ទៅលើខ្លួនឯង។ នៅក្នុងអាល់ប៊ុមផាសិននេះក៏លោកធ្លាប់បានចេញ Audio Version នូវបទ Goblin រួចមកហើយ ដែលបានសបញ្ជាក់ពីសក្តានុពល អំណាច និងថាមពលរបស់ខ្លួនយើងម្នាក់ៗមាន ហើយបទមួយនេះដែរលោកក៏បានប្រកាសចេញជា MV ផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ។ លោកជីដេវីតប្រហែលជាប្តូរស្ទាយល៍ចេញជាញឹកញាប់ ព្រោះកន្លងមកឃើញថា MV បទចំរៀង Life is a battle របស់លោកបានចេញទៅដោយការមិនបានជំរាបដល់ទស្សនិកជនអោយបានដឹងមុនរួចមកហើយ ហើយក៏ឃើញមានសន្ទុះការគាំទ្រខ្លាំងផងដែរ តែយ៉ាងណាមិញសំរាប់បទចំរៀងនេះ លោកជីដេវីតបានប្រកាសប្រាប់សាធារណៈជនអោយបានដឹងមុន ថានឹងចេញផ្សាយជាផ្លូវការនៅក្នុងថ្ងៃទី២ ខែកញ្ញាខាងមុខនេះ។ លោកជីដេវីតធ្លាប់បង្ហាញ Teaserនិងអោយតំរុយខ្លះៗទាក់ទងនឹងបទចំរៀង Goblin នេះរួចមកហើយនៅជុំវិញពិភពអាទិទេពអ្វីម្យ៉ាងដែលគ្រប់គ្នានៅមិនទាន់បានដឹងច្បាស់។ ជុំវិញនូវការផលិតបទនេះឡើងឃើញថាមានការSponserពីStingផ្ទាល់ និងទទួលបានការគាំទ្រពីPlengរបស់Smart។
គួរបញ្ជាក់ផងដែរអាល់ប៊ុមផាសិនរបស់លោកជីដេវីតទទួលបានការចុចស្តាប់ចំនួន1.2លានដងក្នុងរយៈពេលមួយខែនៅលើ Pleng ផងដែរ។ បញ្ជាក់បានថាបទចំរៀងពីក្នុងអាល់ប៊ុមផាសិនរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយបទចំរៀង Goblin នេះផងដែរក៏ប្រហែលជាទទួលបានការចូលចិត្តច្រើនផងដែរ។ ថ្មីៗនេះផងដែរបទចំរៀងពីរបទរបស់លោកជីដេវីត How about now?និងEveryday ក៏ទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២នៅលើតារាងបទចំរៀងល្បីៗទាំង៥០បទរបស់Plengនៅក្នុងសប្តាហ៍ទី៣៦ផងដែរ តាមពីក្រោយលេខរៀងទី៣គឺបទ One More របស់ដៃគូចំរៀង និងស្នេហារបស់លោក កញ្ញាទេពបូព្រឹក្ស។