BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកជីដេវីត ប្រកាសចេញបទ Goblin បែបអទិទេព នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ!

ថ្ងៃចន្ទ, 08 ខែសីហា 2022 14:10  BeeTube News

298095895_659706015518726_3860573937980184624_n

ថ្មីៗនេះផងដែរ លោកជីដេវីតទើបតែបានបញ្ចប់ការថតMVបទចំរៀងMy brotherរបស់លោកនៅឯផ្សារទំនើប KMall ជាមួយនឹងអ្នកចូលរួមថតជាង២០០០នាក់។ លោកជីដេវីតបានបញ្ជាក់ថាការចូលរួមថតរបស់ពួកគេនឹងត្រូវដាក់បញ្ចូលជា Footage នៅក្នុងបទចំរៀង ហើយនៅពេលដែលMVបានថតចប់រួចរាល់ លោកក៏បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងហ្វេសប៊ុកផេករបស់លោកថាមានការភ្ញាក់ផ្អើលដែលឃើញវត្តមានចូលរួមលើសការរំពឹងទុក ហើយក៏សូមអរគុណចំពេាះការចូលរួមផ្តល់កំលាំងចិត្តរបស់អ្នកទាំងអស់គ្នា និងសូមអោយរង់ចាំទស្សនាក្នុងពេលឆាប់ៗនេះ។ 

297958175_658550172300977_1866790283259167417_n

ទន្ទឹងនឹងនេះដែរ លោកជីដេវីតក៏ពាំនាំនូវ Teaser បទចរៀងថ្មីមួយគឺបទ Globlin​​​ ដែលបានបង្ហេាះនៅក្នុងហ្វេសប៊ុកផេក និងឆាណែលយូធូបផ្លូវការរបស់លោក ជាមួយនឹងសារពាក្យពេចន៍មួយឃ្លាថា “I’mhere for the THRONE by the power of god”​​​ ដូចគ្នានឹងរូបភាពអទិទេពដែលត្រូវបានប្តូរនៅក្នុងប្រូហ្វាល់របស់លោកអមជាមួយនឹងសារមួយឃ្លានេះផងដែរ។ នៅក្នុងTeaserបទចំរៀងនេះមានសបញ្ជាក់បែបលក្ខណៈជាពិភពអភិនីហារមួយដែលមានព្រះរឺអទិទេព និងកំលាំងខាងក្រៅអ្វីម្យ៉ាងដែលគ្រប់គ្នានៅមិនទាន់អាចប៉ាន់ស្មានបាននៅឡើយ។ ទាំងខនសេប និងTeaserថ្មីបានបង្ហើបចេញមកនេះកាន់តែធ្វើអោយអ្នកគាំទ្រវិស័យតន្រ្តីគ្រប់គ្នា ជាពិសេសបណ្តាអ្នកគាំទ្ររបស់លោកផ្ទាល់កាន់តែបុកពេាះរំភើបញាប់ញ័រ និងអន្ទះសាររង់ចាំមើលបទចំរៀងទាំងមូលចេញក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញក៏ឃើញមានសិល្បករជាច្រើននាក់ក៏ដូចជាពេញចិត្តនូវខនសិបថ្មីនេះរបស់លោកជីដេវីតផងដែរ ពួកគេបានធ្វើការចែករំលែកបន្តនូវរូបប្រហ្វាល់របស់លោកផ្ទាល់ រឺវីឌីអូ Teaser របស់លោកតែម្តងអមជាមួយនឹងសារបង្ហាញការគាំទ្រ។ 

296861150_658470422308952_737427445709534627_n

ដោយលោកជីដេវីតនៅមិនទាន់បានបញ្ជាក់ថ្ងៃចេញបទចំរៀងជាផ្លូវការនៅឡើយ ប៉ុន្តែយោងទៅតាមគណនី TikTok មួយដែលមានឈ្មេាះថា Xmbelly បានធ្វើការបង្ហេាះវីឌីអូរបស់លោកនៅក្នុងប្លង់មួយ Behindthescene កំពុងតែអង្គុយអោយគេរៀបចំស្ទាយល៍សក់ ដោយម្ចាស់គណនីបានសរសរសារភ្ជាប់នឹងវីឌីអូនេាះថានឹងចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ ដូចនេះអាចធ្វើអោយមហាជនសន្និដ្ឋានបានថាបទចំរៀងបន្ទាប់របស់លោកជីដេវីតគឺបទ Goblin នេាះនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរលោកXemberគឺជាក្រុមការងារថតជាមួយនឹងលោកជីដេវីត ហើយក៏ជាមិត្តស្និទ្ធស្នាលនឹងកញ្ញាសុភក្រ័ កុសុមៈផងដែរ។ពត៌មានលេចលឺជាសាធារណៈតែមិនទាន់ច្បាស់ការមួយនេះរឹតតែធ្វើអោយគ្រប់គ្នាចង់តាមដានកាន់តែច្បាស់ ប៉ុន្តែគ្មានការអះអាងណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាមានតែត្រូវទស្សន៍ទាយនៅពេលខាងមុខនេះហើយ។


ថ្ងៃចន្ទ, 08 ខែសីហា 2022 14:10  BeeTube News