BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងព្រមានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះការប្រើប្រាស់ផលិតផល GMS ULTRA

ថ្ងៃសុក្រ, 19 ខែសីហា 2022 13:04  លាង ឡា

2022-08-19 12.58.26

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញផលិតផលឈ្មោះ GMS ULTRA មានដាក់សារធាតុឱសថសម័យ Thdalafil ដែលជាផលិតផលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងបានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានទទួលព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឍមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់អំពីផលិតផលឈ្មោះ GNS ULTRA Box/10 Sachets មានលួចដាក់សារធាតុឱសថសម័យ Tadalui ដែលសារធាតុនេះ ត្រូវប្រើប្រាស់ក្នុងកម្រិតច្បាស់លាស់ និងមានការប្រុងប្រយ័ត្នហើយមានបុគ្គលមួយចំនួនមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលបានព្រមានថា បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ពន្ធណាមួយនៅតែបន្តនាំចូលចែកចាយផ្សព្វផ្សាយលក់ផលិតផលនេះជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវប្រើប្រាស់ផលិតផលឈ្មោះ GNS ULTRA Box/10 Sachets នេះឡើយ ព្រោះផលិតផលនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត៕

2022-08-19 12.58.31


 


 


ថ្ងៃសុក្រ, 19 ខែសីហា 2022 13:04  លាង ឡា