កាលពីពេលថ្មីៗនេះ ផលិតកម្ម KlapYaHandz ទើបតែបានណែនាំសិល្បករថ្មីៗរបស់ខ្លួនដែលបានច្រៀងនៅក្នុងអាល់ប៊ុម Yung Gunz The Mixtape ដោយនៅក្នុងនោះផងដែរក៏មានសិល្បករគួរអោយចាប់អារម្មណ៍មួយរូបគឺជាលោក Gmengz The Rapper។ គួររំលឹកផងដែរថា ផលិតកម្ម KlapYaHandz ត្រូវបានប្រមូលផ្តុំដោយសិល្បករល្បីៗរួមមានដូចជាលោក Vin Vitou, លោក Ruthko, និងលោកវុឌ្ឍាជាដើម។ ខណៈដែលសិល្បករថ្មីៗរបស់ពួកគេបន្ថែមមកទៀតគឺមានដូចជាក្រុម The Forest Prime, 23 Music, លោក Justin LongKhan, លោក Molly Cole ក៏ដូចជាលោក Wizie 21 នេះជាដើម។
យ៉ាងណាមិញបទរបស់លោក Gmengz នេះគឺមានចំណងជើងថា«សារ៉េ» ដែលជាបទលេខរៀងទី១តែម្តងនៅអាល់ប៊ុមនេះ ដោយត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងអាល់ប៊ុមនេះគឺមានរួមទាំងអស់ចំនួន១១បទ។ គួរអោយកត់សម្គាល់ផងដែរ នៅលើផេកផ្លូវការរបស់ផលិតកម្ម KlapYaHandz បានបង្ហាញអោយដឹងថា គំរោងនេះគឺពួកគេបានសហការជាមួយនឹងក្រុមសិល្បករខ្មែរចំនួន៦រូប ក្នុងគោលបំណងធ្វើអោយ Old School Hip Hop មានសំលេងឡើងវិញ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទចំរៀងថ្មីមួយនេះរបស់លោក Gmengz? តើវាមានភាពខុសប្លែកពីបទចាស់ៗរបស់លោកដូចម្តេចខ្លះ?