BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

GMENGZ ចាប់ដៃ CHANGSTER ចេញបទថ្មី “OUT OF TIME”

ថ្ងៃពុធ, 20 ខែធ្នូ 2023 13:08  BeeTube News

maxresdefault (21)-1

ឆ្លងកាត់ព្យុះ និងការប្រកួតរាប់មិនអស់ ទីបំផុតអតីតបេក្ខភាព The Rapper ទាំងពីររូបនេះបានចាប់ដៃគ្នារួមសហការចេញបទចម្រៀងថ្មីដំបូងបង្អស់របស់ពួកគេទាំងពីរហើយ ដែលមានចំណងជើងថា«Out Of Time»។

00000

សង្កេតឃើញថា បទចម្រៀងនេះគឺហាក់ដូចជាបង្ហាញពីអារម្មណ៍ដ៏ពុះពោរក្តៅគគុករបស់ពួកគេទាំងពីរឈរជើងនៅក្នុងសមរភូមិ ដោយពួកគេម្នាក់ៗហាក់ដូចជាមិនអាចបណ្តោយពេលវេលាតទៅទៀតទេ រឺត្រូវដកខ្លួនពីពិភពគុននោះឡើយ ប៉ុន្តែផ្ទុយមកវិញនឹងវិលត្រលប់និងបន្តទៅមុខនៅក្នុងសមរភូមិរ៉េបផ័រនេះតែម្តង ដើម្បីអោយដឹងថានរណាសក្តិសមហៅថាជាកំពូល Rapper ពិតប្រាកដ។

99999999999

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះត្រូវបានទំលាក់ឡើងជាផ្លូវការនៅលើឆាណែលយូធូបរបស់លោក Gmengz ផ្ទាល់កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ ដោយកត់សម្គាល់ឃើញថាលោកក៏បានធ្វើការ Shout Out ទៅកាន់ដៃគូគ្នីគ្នា Homies របស់លោកទាំងអស់គ្នាដែលមានចំណែកនៅក្នុងបទចំរៀងមួយនេះ ដែលរួមមានដូចជាលោក Goofy,Tai Fuu, Rushh, និង DOM ជាដើម។

ppp

ខណៈដែលលោក Changster វិញ ដែលបានរួមបកស្រាយបទចំរៀងនេះ ក៏បានសម្តែងការអរគុណទៅកាន់ក្រុមការងារដ៏ធំទាំងអស់ និងបង្ហាញថានេះជាលើកដំបូងរបស់លោកដែលបានរួមការងារជាមួយ Team ជាពិសេសគឺលោក Gmengz ផ្ទាល់ ហើយលោកពិតជាពេញចិត្តនូវ Masterpiece មួយនេះខ្លាំងណាស់។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទចំរៀងមួយនេះ?


ថ្ងៃពុធ, 20 ខែធ្នូ 2023 13:08  BeeTube News