BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មិនធម្មតា! GMENGZ យកឈ្នះវគ្គ 8 Bars to Survive និងមានចេញបទថ្មី

ថ្ងៃអង្គារ, 24 ខែតុលា 2023 15:21  BeeTube News

384131147_325826876780651_1815460687246728448_n

បេក្ខជន Rapper ដែលជាសមាជិកកូនក្រុម Coach Norith មួយរូបនេះពិតជាមិនធម្មតា កាលពីសប្តាហ៍មុនលោកបានយកឈ្នះវគ្គ 8 Bars to Survive ជាលើកដំបូងនៅក្នុងកម្មវិធី The Rapper Cambodia វគ្គ Battle Round។ ដោយវគ្គនេះគឺជាវគ្គដែលត្រូវសម្រេចព្រេងវាសនាចុងក្រោយហើយរបស់បេក្ខជន Rapper ដែលបានធ្លាក់នៅក្នុងវគ្គ Battle Round ទាំងអស់ ដែលនៅក្នុងសប្តាហ៍នេះផងដែរមានចំនួន៦នាក់។

394595776_340417478654924_4278917646255589925_n

លោក GMENGZ បានយកឈ្នះលើបេក្ខជនទាំង៥នាក់ទៀតដែលសុទ្ធសឹងតែជាជើងខ្លាំងវ៉ៃមិនបែកផ្តួលមិនដួលនៅក្នុងវគ្គប្រកួតដ៏ស្វិតស្វាញមួយនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសង្វៀនប្រកួតវគ្គ Battle Round របស់លោកឯណោះវិញ លោក GMENGZ បានប្រកួតជាមួយនឹងបេក្ខជន២រូប គឺលោក BUUBEE និងលោកDXXM ដែលមានតែលោក DXXM ប៉ុណ្ណោះជាអ្នកយកឈ្នះនៅក្នុងវគ្គនេះ ខណៈដែលពួកគេទាំងពីរទៀតមិនអាចឆ្លងផុតវគ្គដែលដាក់ពិន្ទុយ៉ាងល្អិតល្អន់ពី Producer VannDa និង Juvie Lin។ 

Screen Shot 2023-10-24 at 3.08.49 PM

យ៉ាងណាមិញផងដែរ កត់សម្គាល់ឃើញថានៅដើមសប្តាហ៍មុននៃការប្រកួត នៅថ្ងៃទី១៦ ខែតុលា លោក​​​ GMENGZ បេក្ខជនឆ្នើមដ៏មានសមត្ថភាពមួយរូបនេះថែមទាំងបានចេញផ្សាយបទរ៉េបថ្មីមួយបទយ៉ាងឡូយជាមួយនឹងតារារ៉េបលោក NPN ផងដែរ។ ដោយបទចម្រៀងនេះមានចំណងជើងថា«​​​Feel Cool» ត្រូវបានទម្លាក់ឡើងនៅលើឆាណែលយូធូបផ្លូវការរបស់លោក GMENGZ ផ្ទាល់។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការបង្ហាញសមត្ថភាពរបស់លោក GMENGZ កន្លងមក?


ថ្ងៃអង្គារ, 24 ខែតុលា 2023 15:21  BeeTube News