BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

GMENGz “យប់ម៉ោង 2AM” ផ្ទុះល្បីកក្រើកនៅលើ Tik Tok

ថ្ងៃពុធ, 20 ខែមីនា 2024 14:26  BeeTube News

photo_3_2024-03-20_14-21-45

រ៉េបផ័រប្រុសសង្ហា GMENGz ផ្ទុះបទរ៉េបបែបស្ទាវសាជាថ្មីនៅលើ Tik Tok ដែលមានចំណងជើងថា«យប់ម៉ោង 2AM» បន្ទាប់ពីបទចម្រៀងមួយនេះរបស់លោកត្រូវបានលើកទៅសម្តែងពេញឡើងជាមួយនឹង Coach Norith នៅឯក្នុង Pub កំសាន្តមួយកន្លែងកាលពីដើមខែមីនានេះ។ 

គួរបញ្ជាក់ផងដែរថា នេះគឺជាបទទី១ហើយដែលលោកបានបញ្ចេញឡើងបន្ទាប់ពីបទ«សារ៉េ» របស់លោកដែលត្រូវបានចេញផ្សាយដំបូងនៅក្នុងផលិតកម្ម Klapyahandz។ យ៉ាងណាមិញ ថ្វីបើលោកបានឈានជើងចូលក្នុងផលិតកម្មថ្មីក៏ដោយ ក៏សង្កេតឃើញថាលោកនៅតែបន្តសកម្មភាពជាមួយនឹងគ្នីគ្នានៅក្នុងក្រុម The Rapper របស់លោកជានិច្ច និងCoach របស់លោកផងដែរ ដែលរួមមានដូចជាលោក Goofy លោក Yuuhai និងលោក Norith នេះឯង។ ម្យ៉ាងទៀតកាលពីពេលថ្មីៗនេះ ក៏អាចសង្កេតបានច្បាស់ថា Coach Norith ក៏ពិតជាបានបង្ហាញការគាំទ្រចំពោះបទចម្រៀងថ្មីរបស់លោកមួយនេះខ្លាំងណាស់ ដោយលោកថែមទាំងបានលើកទៅថតវិដេអូ Tik Tok ថែមទៀតផង។ 

photo_1_2024-03-20_14-21-45

គួរអោយចាប់អារម្មណ៍ផងដែរ ក្នុងការចូលរួមសម្តែងរួមគ្នាលើបទចម្រៀងមួយនេះនៅឯ Pub កំសាន្ត Kowloon អ្នកទាំងពីរបានទាក់ទាញសំលេងគាំទ្រពីទស្សនិកជនយ៉ាងក្រៃលែង ជាពិសេសដោយសារតែប៉ារ៉ូលបទចំរៀងនេះមានភាពលេបខាយ និងទាក់ទាញជាខ្លាំង ដែលធ្វើអោយសូម្បីតែពីសំណាក់ Coach អ្នកច្រៀងផ្ទាល់ ក៏មានការអៀនរឹងខ្លួនដែរ។ គួររំលឹកផងដែរថា នៅក្នុងយប់នោះ ក្រៅពី Coach បានសម្ពោធបទថ្មី បកស្រោមជាមួយនឹងសិស្សហើយ លោក Norith ក៏មិនភ្លេចច្រៀងបំពេអារម្មណ៍ទស្សនិកជនជាមួយនឹងបទថ្មីៗទាំង៣បទរបស់លោកផងដែរ​​​​​​ ដែលរួមមាន បទ «មួយណា?» «3AM» និង«Maybe»។ 

photo_4_2024-03-20_14-21-45

photo_2_2024-03-20_14-21-45


 


ថ្ងៃពុធ, 20 ខែមីនា 2024 14:26  BeeTube News