ទំនាក់ទំនងស្នេហាដូចជាចំណងកៅស៊ូរឹតកាន់តែតឹងកាន់តែមានសំពាធបើដោះលែងនឹងមានសេរីភាពតែក៏នឹងបាត់បង់អារម្មណ៍រសជាតិដែលមានពីមុនទាំងអស់។លោក Glomyy Vincent រកទំនុករស់ជាតិបានថ្មីមួយទៀតប្រហែលបានពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ដៃគូស្នេហ៍ខាងប្រុសហើយ ម្យ៉ាងទៀតសំរាប់ត្រៀម M/V ថ្មីមុនចេញជាផ្លូវការនេះផងដែរលោកក៏បានបញ្ចេញ Official Trailer មួយដែល highlight អាចធ្វើអោយទស្សនិកជនទាយដឹងពីអត្ថន័យបង្កប់នៅពីក្រោមចំណងជើងបទចំរៀង "Pressurize" នេះ។ ដោយមានវត្តមានរបស់ Talent និង influencer ស្រីនិងប្រុសរបស់យើងមួយចំនួនដែល មានដូចជាលោក Prince រួមទាំងលោកជាដើមបានអង្គុយចែករំលែកចំណាប់អារម្មណ៍ទៅលើរឿងរ៉ាវទំនាក់ទំនងស្នេហានេះដែលមានលក្ខណៈរូបភាពបែប Realistic មែនទែនដែលនរណាៗក៏អាច Feel Related ជាមួយពួកគេបានដែរ។
សំរាប់លោក Glomyy Vincent ក៏បានបង្ហាញសារមកកាន់ទស្សនិកជន About Love នេះថាលោកជាមនុស្សឆេវឆាវជាមនុស្សប្រើអារម្មណ៍ច្រើន ហើយលោកមិនចូលចិត្តរាយការណ៍ទៅកាន់នរណាទេទើបលោកក្លាយជាមានអារម្មណ៍សំពាធម្ល៉ោះហើយលោកក៏បានបង្ហោះ Trailer អមជាមួយសារថា "ជាច្រើនលើកជាច្រើនសារ ការយកចិត្តទុកដាក់របស់យើងច្រើនពេកប្រែក្លាយជាសម្ពាធដាក់ទៅលើមនុស្សអាត្មានិយមដោយមិនបានតាំងចិត្ត" ដែលធ្វើអោយទស្សនិកជនមានការថ្ពក់ចិត្តក្រៀមក្រំតាមលោកមែនទែន។ គួរបញ្ជាក់ផងដែរបទចម្រៀងនេះជាផ្លូវការនឹងចេញនៅក្នុងថ្ងៃទី១៦ ខែធ្នូនេះ។