អ៊ុយក្រែនកំពុងប្រឈមមុខនឹងបញ្ហាការពារខ្លួនឯងប្រឆាំងនឹងគ្រាប់បែកឆ្លាតវៃ រឺហៅថា Glide Bomb របស់រុស្ស៊ីសម្រាប់ហេតុផលជាច្រើន។ ថ្វីបើបានទទួលបានមីស៊ីលការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនគឺមិនត្រូវបានបំពាក់ពេញលេញនៅឡើយទេដើម្បីទប់ទល់នឹងអាវុធទំនើបទាំងនេះ។ គ្រាប់បែកឆ្លាតវៃត្រូវបានរចនាឡើងដើម្បីគេចចេញពីការស្វែងរកឃើញ ដោយសារតែសមាសភាពដែលអាចលាក់កំបាំងខ្លួនរបស់ពួកវា។ មិនដូចទៅនឹងគ្រាប់បែកធម្មតានោះទេដែលត្រូវបានទម្លាក់ពីយន្តហោះដោយផ្ទាល់ទៅលើគោលដៅ គ្រាប់បែក Glide អាចត្រូវបានបាញ់ចេញពីទីតាំងពីចម្ងាយ។ សមត្ថភាពនេះហើយដែលអាចអនុញ្ញាតអោយយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីស្ថិតនៅឆ្ងាយពីប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបាន។ អ៊ុយក្រែនក៏ជួបបញ្ហាលំបាកជាមួយនឹងការចូលទៅប្រើប្រាស់ប្រព័ន្ធប្រឆាំងនៅមានកម្រិតផងដែរ។ យោធារបស់ប្រទេសពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រាប់បែកដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចដូចជាគ្រាប់បែក jdam និង gsdb ផលិតឡើងដោយសហរដ្ឋអាមេរិក។ ខណៈពេលដែលអាវុធទាំងនេះគឺមានភាពកាន់តែច្បាស់លាស់និងជឿនលឿនជាងបើធៀបនឹងគ្រាប់បែក Glide របស់រុស្ស៊ីក៏ដោយ ប៉ុន្តែពួកវាមិនអាចរកបានក្នុងបរិមាណដ៏ច្រើននោះទេ។
សមត្ថភាពសង្គ្រាមអេឡិចត្រូនិចរបស់អ៊ុយក្រែនក៏នៅមានកម្រិត និងមានភាពទំនើបទាបជាងបើធៀបនឹងរបស់រុស្ស៊ី។ ជាលទ្ធផលអ៊ុយក្រែនជួបបញ្ហាលំបាកនៃការរំខានដល់សញ្ញា GPS របស់គ្រាប់បែក Glide ដែលអនុញ្ញាតឱ្យពួកវាអាចកំណត់វាយប្រហារលើគោលដៅទាំងនេះបាន។ ម្យ៉ាងវិញទៀត ការពឹងផ្អែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្រធ្វើសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ីដើម្បីរំខានដល់ប្រព័ន្ធរ៉ាដាការពារដែនអាកាសអ៊ុយក្រែន និងប្រព័ន្ធទំនាក់ទំនងអ៊ុយក្រែនកាន់តែធ្វើអោយស្មុគស្មាញដល់ការស្វែងរក និងស្ទាក់ចាប់គ្រាប់បែក Glide ទាំងនេះ។ ដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ៊ុយក្រែនដើម្បីប្រឆាំងគ្រាប់បែក Glide របស់រុស្សីនោះគឺត្រូវបំផ្លាញយន្តហោះដែលបាញ់បង្ហោះគ្រាប់បែកទាំងនោះអោយបានមុនពេលដែលពួកវាអាចទំលាក់អាវុធរបស់ខ្លួន។ ការបន្តការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចនៅក្នុងទម្រង់ប្រព័ន្ធការពារដែនអាកាសទំនើបៗដូចជាប្រព័ន្ធមីស៊ីល Patriot គឺមានសារៈសំខាន់ណាស់។ ប្រព័ន្ធទាំងនេះអាចផ្តល់អោយនូវរយៈចម្ងាយវែងជាង និងសមត្ថភាពអាចស្វែងរកបានប្រសើរជាងដែលជាសក្តានុពលអាចអនុញ្ញាតឱ្យអ៊ុយក្រែនស្ទាក់ចាប់គ្រាប់បែក Glide នេះបន្ថែមទៀត នៅមុនពេលដែលពួកវាអាចសំរេចទៅដល់គោលដៅរបស់ខ្លួន។