នៅថ្ងៃទី24 ខែមីនា ឆ្នាំ 2023 យន្តហោះ Su-35S របស់កងទ័ពអាកាសរុស្ស៊ីទំនើបបំផុតបានវាយឆ្មក់ទម្លាក់គ្រាប់បែកលើខេត្ត Sumy ដែលជាការរាយការណ៍លើកដំបូងពីការប្រើប្រាស់គ្រាប់បែកដ៏ធំបំផុតនៅក្នុងសង្គ្រាមជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះគឺជាការផ្លាស់ប្តូរមួយនៅក្នុងបច្ចេកវិទ្យា ហើយត្រូវបានអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោកវរសេនីយ៍ឯក Yuriy ignat កត់សម្គាល់ឡើងថាគឺជាការគំរាមកំហែងដ៏ធំបំផុត។ តើអ្វីទៅគឺជាលក្ខណៈពិសេសរបស់គ្រាប់បែក FAB-1500 M54 នេះ? រឿងរ៉ាវនៃស៊េរីគ្រាប់បែក Glide រឺហៅថាគ្រាប់បែកឈ្លាសវៃរបស់រុស្ស៊ីមួយនេះ គឺបានចាក់ឫសគល់ឡើងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 1950 មកម្ល៉េះ ដែលត្រូវបានប្រើប្រាស់ឡើងដើម្បីជំនួសគ្រាប់បែកអាកាសចរណ៍នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
លុះមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ2024 ប្រទេសរុស្ស៊ីក៏បានលាតត្រដាងឡើងជំពូកថ្មីមួយទៀតនូវបច្ចេកវិទ្យាយោធារបស់ខ្លួន ដោយនៅកាលបរិច្ឆេទនេះ គ្រាប់បែក Fab 1500 M54 ដែលជា Update Version នៃគ្រាប់បែកអាកាសចរណ៍ទម្ងន់ 1,500 គីឡូក្រាមត្រូវបានបង្ហាញឡើង។ នេះគឺជាការបន្ថែមភាពអន្តរាយដ៏មានឥទ្ធិពល ដែលអាចធ្វើអោយបង្កភាពគ្រោះថ្នាក់ក្នុងសង្គ្រាមសម័យទំនើបនេះមានទំហំធំជាងបីដងនៃគ្រាប់បែករុស្ស៊ីដែលបំពាក់ដោយឧបករណ៍ស្លាប។គ្រាប់បែក Fab 1500 M54 មិនមែនជាគ្រាប់បែកធម្មតាទេ។ វាគឺជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃភាពច្នៃប្រឌិត និងកម្លាំងវាយប្រហារ។ អ្វីដែលធ្វើអោយវាខុសប្លែកគឺជាការបញ្ចូលនៃម៉ូឌុលឈ្លាសវៃ ឬហៅ umpk, ដែលជាបច្ចេកវិទ្យា Marvel បានរចនាឡើងដើម្បីលើកកម្ពស់នៃភាពជាក់លាក់ និងភាពវៃឆ្លាតរបស់គ្រាប់បែកដែលអាចកំណត់បាននូវគោលដៅជាក់លាក់ពីចម្ងាយ។ គ្រាប់បែកនេះបានផ្លាស់ប្តូរខ្លួនពីប្រភេទគ្រាប់បែកធ្លាក់ចុះសេរីមកជាប្រភេទមីស៊ីលដឹកនាំជាក់លាក់ដែលអាចលាតសន្ធឹងបានរហូតដល់ចម្ងាយទៅ 70 គីឡូម៉ែត្រ។ នេះមានន័យវាអាចដំណើរការបានយ៉ាងល្អហួសពីសមត្ថភាពប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះភាគច្រើនទៅទៀតដែលអាចផ្តល់គុណប្រយោជន៍នៅលើសមរភូមិបានផងដែរ។
ប៉ុន្តែចុះយ៉ាងណាទៅចំពោះក្បាលគ្រាប់របស់វាវិញ? ក្បាលគ្រាប់របស់គ្រាប់បែក Fab 1500 M54 នេះក៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា វាផ្ទុកសារធាតុគ្រឿងផ្ទុះទម្ងន់ប្រមាណជា 675 គីឡូក្រាម ដែលអាចបំផ្លិចបំផ្លាញលើមាត្រដ្ឋានដ៏ធំ។ ការបំផ្ទុះនេះអាចបង្កើតអោយមានប្រហោងដែលមានអង្កត់ផ្ចិតពី 20 ទៅ 25 ម៉ែត្រ និងជម្រៅ 6 ម៉ែត្រដែលជាជម្រើសដ៏សក្តិសមសម្រាប់ការវាយប្រហារលើទីតាំងសត្រូវដ៏រឹងមាំ និងការប្រមូលផ្តុំនៃយោធា។ វាមិនត្រឹមគ្រាន់តែបង្កការបំផ្លិចបំផ្លាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលុបបំបាត់នូវការគំរាមកំហែងផងដែរជាមួយនឹងការវាយប្រហារដ៏ជាក់លាក់។ អ្វីដែលពិតជាជំរុញនូវសមត្ថភាពរបស់គ្រាប់បែក FAB-1500 នេះគឺជាកំណែទំរង់ Version ថ្មីរបស់ umpk។ ដោយម៉ូឌុលនេះបានរួមបញ្ចូលនូវស្លាបដែលមានប្រព័ន្ធដឹកនាំ inertia និងផ្កាយរណប និងប្រព័ន្ធគ្រប់គ្រងឌីជីថលផងដែរ។ រួមគ្នា ធាតុទាំងនេះអាចធ្វើអោយផ្លាស់ប្តូរគ្រាប់បែកធម្មតាទៅជាអាវុធគ្រាប់បែកដ៏ឆ្លាតវៃ ដែលអាចមានសមត្ថភាពសម្របខ្លួនបានទៅក្នុងសមរភូមិជាច្រើនសេណារីយ៉ូ។