BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាលម៉ាឡេស៊ីស្នើបង្កើនកម្រិតបំណុលសាធារណៈដល់៦៥%នៃGDP

ថ្ងៃសុក្រ, 01 ខែតុលា 2021 13:09  ថូ សិរីវឌ្ឍន៍

កូឡាឡាំពួរ៖ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានបញ្ជូនវិក័យប័ត្រនៃវិធានការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នដែលស្នើបង្កើនកម្រិតបំណុលសាធារណៈពីបច្ចុប្បន្ន៦០ទៅ៦៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ជូនទៅរដ្ឋសភាកាលពីថ្ងៃទី ២៨ខែកញ្ញាហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Aziz បាននិយាយថា តាមរយៈការបង្កើនកម្រិតបំណុលសាធារណៈវានឹងផ្តល់នូវទំហំសារពើពន្ធបន្ថែមទៀតដើម្បីគាំទ្រដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនិងធានាបាននូវការងើបឡើងនៃសេដ្ឋកិច្ចវិញប្រកបដោយស្ថិរភាព។

2021-10-01 12.59.43

 

2021-10-01 12.59.48-2

លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ការបង្កើនកម្រិតបំណុលសាធារណៈនៅតែស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះវិធានការពង្រឹងសារពើពន្ធនៅក្នុងរយៈពេលមធ្យម។ ទន្ទឹមនឹងនេះដែរច្បាប់ស្តីពីគណនេយ្យភាពសារពើពន្ធ (FRA) ក៏នឹងជួយកែលម្អអភិបាលកិច្ចតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងសារពើពន្ធជាតិ។

លោកបានស្នើបង្កើនទំហំនៃមូលនិធិកូវីដ១៩របស់រដ្ឋាភិបាលដល់ ១១០ពាន់លានរីងហ្គីត (២៦.៥៣ពាន់លានដុល្លារ) ពី ៦៥ពាន់លានរីងហ្គីត។

លោកសង្កត់ធ្ងន់ថាកិច្ចការអាទិភាពបច្ចុប្បន្នរបស់រដ្ឋាភិបាលគឺការពារអាយុជីវិតប្រជាជននិងធានាថាទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតែរឹងមាំក្នុងរយៈពេលមធ្យមនិងវែង។ 

លោកថា អាទិភាពទាំងនេះគឺស្របតាមគោលដៅស្នូលនៃផែនការរដ្ឋាភិបាលម៉ាឡេស៊ីនិងចក្ខុវិស័យរួមនៅឆ្នាំ ២០៣០ ហើយផ្អែកលើគោលការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ។

ប្រទេសម៉ាឡេស៊ីបានកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ របស់ខ្លួនពីរដងនៅឆ្នាំនេះដោយសារវិធានការណ៍បិទខ្ទប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩បានធ្វើឱ្យមានការរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង ៣-៤% ដែលទាប់ជាងពីការព្យាករមុន ៦-៧.៥%៕


ថ្ងៃសុក្រ, 01 ខែតុលា 2021 13:09  ថូ សិរីវឌ្ឍន៍