ក្រុមហ៊ុនរុស្ស៊ីមួយត្រូវបានរាយការណ៍មកថាកំពុងតែបង្កើតក្រុមទាហានស៊ីឈ្មួលរបស់ខ្លួនដោយយកឧទាហរណ៍តាមក្រុមទាហានស៊ីឈ្នូល Wagner នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបង្ហាញថាការប្រកួតប្រជែងផ្នែកយោធាជាមួយនឹងរបៀបដឹកនាំរបស់លោក Prigozhin កំពុងមានសកម្មភាពយ៉ាងខ្លាំងនៅក្នុងវិស័យយោធារុស្ស៊ីសព្វថ្ងៃនេះ។ សាជីវកម្មថាមពល Gazpromបានប្រឹងប្រែងបង្កើតក្រុមហ៊ុនថ្មីនេះដោយមានគាំទ្រឡើងដោយច្បាប់រុស្ស៊ីលើ«សន្តិសុខនៃវត្ថុប្រើប្រេងឥន្ធនៈ និងប្រព័ន្ធដើរដោយថាមពល» ដែលអនុញ្ញាតិអោយទទួលបានសិទ្ធិបង្កើតក្រុមនេះឡើង។ ក្រសួងការពារជាតិរបស់អ៊ុយក្រែនបានប្តឹងច្បាប់ដែលចោទប្រកាន់ថាបានអនុញ្ញាតិអោយសាជីវកម្ម Gazprom មានសិទ្ធិបង្កើតអង្គការសន្តិសុខឯកជនមួយនេះ។ ក្រុមហ៊ុន Gazprom Neft និងអ្នករួមចំណែកនៅក្នុងអង្គការសន្តិសុខឯកជននេះនឹងត្រូវបានចាត់ទុកជាស្ថាបនិកផ្ទាល់នៃក្រុមទាហានស៊ីឈ្នួលនេះ។
Gazprom Neft គឺជាក្រុមហ៊ុនស្ថិតនៅក្រោមសាជីវកម្មរបស់រដ្ឋ Gazprom ដែលផលិតផ្តាច់មុខនូវឧស្ម័នធម្មជាតិ។ នាយករដ្ឋមន្រ្តីរបស់រុស្ស៊ីលោក Mikhail Mishustin ត្រូវបានរាយការណ៍មកថាបានបញ្ឈប់ដំណើរការបញ្ជាអោយបង្កើតក្រុមហ៊ុនមួយនេះ។ ទាក់ទងទៅនេះក្រុមហ៊ុនយោធាស៊ីឈ្នួលមួយចំនួននៅក្នុងប្រទេសរុស្ស៊ីកន្លងមកយើងឃើញថាមានដូចជាក្រុម Wagner ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនយោធាឯកជនគួរអោយកត់សម្គាល់ជាងគេនៅក្នុងប្រទេសរុស្ស៊ី។ កំរិតប្រូហ្វាល់របស់ពួកគេមានការឡើងខ្ពស់នៅក្នុងខណៈពេលនៃសង្គ្រាមនៅអ៊ុយក្រែននេះ ដោយប៉ុន្មានឆ្នាំកន្លងមកឃើញថាប្រតិបត្តិការរបស់ពួកគេមិនមានភាពលេចធ្លោនោះទេនៅក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិច។ ចំណែកឯមានក្រុមកងកម្លាំងឯកជនចំនួន៣ទៀតកំពុងដំណើរបច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ីហើយទទួលបានទាំងមូលនិធិឯកជន និងសាធារណៈ។
មេដឹកនាំក្រុមយោធាឯកជនត្រូវបានរាយការណ៍មកថាបានភ្ជាប់ទំនាក់ទំនងជាមួយនឹងរដ្ឋមន្រ្តីការពារជាតិនៃសហព័ន្ធរុស្ស៊ីលោក Sergei Shoigu តាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ អ្នកវិភាគជឿជាក់ថាពួកគេកំពុងតែប្រកួតប្រជែងជាមួយនឹងក្រុម Wagner ហើយពេលនេះទាហានស៊ីឈ្នួលក្រៅប្រទេសរបស់ពួកគេកំពុងតែបានប្រទះឃើញនៅក្បែរតំបន់ Donetsk ផងដែរ។ លោក Prigozhin បានរិះគន់លើលោក Shoigu និងមន្រ្តីកងទ័ពជាញឹកញាប់សំរាប់ភាពបរាជ័យនៃសមរភូមិរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Prigozhin ត្រូវបានប្រៀបធៀបទៅនឹងមេដឹកនាំផ្តាច់ការដែលកងកំលាំងសន្តិសុខឯកជនរបស់ពួកគេត្រូវបានដាក់ដំណើរការលើនិងក្រៅប្រព័ន្ធច្បាប់នៅក្នុងឆ្នាំ១៩៩០។