Gaza city(AP)-
បទឈប់បាញ់គ្នាមួយរវាងអុីស្រាអែលនិងជីវពលប៉ាលេស្ទីន បានចូលជាធរមានកាលពីល្ងាចថ្ងៃអាទិត្យក្នុងគោលបំណងដើម្បីបញ្ចប់នូវអំពើហិង្សារដែលមានរយៈពេលជិត៣ថ្ងៃដែលបានសម្លាប់មនុស្សដែលជាជនជាតិប៉ាឡេស្ទីន២៩នាក់និងបានរំខានទៅដល់ការរស់នៅរបស់ជនជាតិអុីស្រាអែលជាច្រើនរយពាន់នាក់។ ការឆេះយ៉ាងសន្ធោសន្ធៅដោយសារការប្រយុទ្ធគា្នយ៉ាងអាក្រក់អាក្រីរវាងអុីស្រាអែលនិងកងជីវពលនៅ Gaza ចាប់តាំងពីពួក ហាម៉ាស់និងអុីស្រាអែលបានប្រយុទ្ធគ្នានៅក្នុងសង្រ្គាម១១ថ្ងៃកាលពីឆ្នាំមុន និងបានបន្ថែមនូវការបំផ្លាញនិងភាពរងទុក្ខវេទនា ដែលបានធ្វើឲ្យមានការរាំងខ្ទប់តំបន់ Gaza ជាច្រើនឆ្នាំ។
បទឈប់បាញ់គ្នាដែលសម្របសម្រួលដោយអេហ្សីប បានចួលជាធរមាននៅវេលាម៉ោង១១និង៣០នាទី ការវាយប្រហាររបស់អុីស្រាអែលនិងការបាញ់រ៉ុក្កែតបានបន្តនៅក្នុងនាទីដែល ឈានចូលទៅរកការចាប់ផ្តើមនៃបទឈប់បាញ់គ្នា អុីស្រាអែលបាននិយាយថា នឹងឆ្លើយតបយ៉ាងខ្លាំងក្លា បើសិនជាបទឈប់បាញ់គ្នានេះត្រូវបានគេរំលោភ។ យន្តហោះអុីស្រាអែលបានបាញ់សំដៅទៅរកមុខព្រួញនៅក្នុងតំបន់ Gaza ចាប់តាំងពីថ្ងៃសុក្រ ខណៈដែលក្រមពួកជីវពល Jihad ប៉ាលេស្ទីនដែលគាំទ្រដោយអៀរ៉ង់ បានបាញ់រ៉ុក្កែតជាច្រើនរយគ្រាប់សំដៅទៅអុីស្រាអែលជាការឆ្លើយតប។ ហារនិភ័យនៃការប្រយុទ្ធគ្នាឆ្លងព្រំប្រទល់បានប្រែក្លាយទៅជាសង្រ្គាមដែលឆាបឆេះយ៉ាងយូរនៅពេលដែលគ្មានបទឈប់បាញ់គ្នាបានឈានដល់។
ក្រុម Hamas ដែលគ្រប់គ្រងនៅតំបន់ Gaza នៅតែស្ថិតនៅក្បែរនោះដែលអាចធ្វើទៅបាន ពីព្រោះពួកគេមានការភ័យខ្លាចពីការផ្ចាញ់ផ្ចាលតបរបស់អុីស្រាអែលដែលនឹងមិនរកសុីជាមួយ រួមបញ្ចូលទាំងច្បាប់អនុញ្ញាតិក្នុងការចេញចូលចំពោះពលរដ្ឋក្នុងតំបន់ Gaza ជាច្រើនពាន់នាក់ ដែលកំពុងតែរិតបន្តឹងនូវការត្រួតពិនិត្យ។ អុីស្រាអែលបានរៀបចំប្រតិបត្តិការណ៍របស់ខ្លួនជាមួយនឹងការវាយប្រហារកាលពីថ្ងៃសុក្រទៅលើមេដឹកនាំអ៉ីស្លាមជីហាដ និងបានធ្វើជាបន្តរហូតដល់ថ្ងៃសៅរ៍ជាមួយនិងការវាយប្រហារទៅលើមុខព្រួញដ៏ទៃទៀតទៅលើមេដឹកនាំដ៏សំខាន់ទី២របស់ពួកមូស្លីមជីហាដ។
Mansour ដែលជាមេបញ្ជាការក្រុមអុីស្លាមជីហាដនៅភាគខាងត្បូងនៃតំបន់ Gaza ដែលបានកំពុងស្ថិតនៅក្នុងផ្ទះល្វែងមួយរបស់សមាជិកនៃក្រុមនេះ នៅពេលដែលមីស៊ីលបានធ្លាក់ចំ ធ្វើឲ្យផ្ទះដែលមានកំពស់៣ជាន់បានរាបដល់ដីនិងមានការខូចខាត យ៉ាងធ្ងន់ធ្ងរដល់លំនៅដ្ឋានដែលនៅក្បែរនោះ។ “មួយរំពេចនោះ ដោយគ្មានការព្រមានជាមុន ផ្ទះដែលនៅក្បែរយើងត្រូវបានផ្ទុះឡើង និងអ្វីៗគ្រប់យ៉ាងបានក្លាយទៅជាព៌ណខ្មៅ រួមជាមួយនិងកំទេចផង់ធូលីជាមួយនឹងផ្សែង ចូលពេញភ្នែករបស់យើង” Wissan Jordan ជាមនុស្សដែលរស់នៅក្បែរផ្ទះនោះបាននិយាយ។ Almed al-Quaisi ដែលជាអ្នកជិតខាងម្នាក់ទៀត បាននិយាយថាប្រពន្ធនិងកូនរបស់លោកស្ថិតនៅក្នុងចំណោមអ្នកដែលរងរបួស។