CBSNews-
អុីស្រាអែលបានវាយប្រហារតាមដែនអាកាសទៅលើទីក្រុង Gaza Strip កាលពីថ្ងៃអាទិត្យ ក្នុងការឆ្លើយតបទៅនឺងការបាញ់រ៉ុក្កែតចូលមកក្នុងទឹកដីរបស់ខ្លួន យោធាអុីស្រាអែលបាននិយាយ។ ភាពតានតឹងរវាងអុីស្រាអែលនិងប៉ាលេស្ទីនបានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីពួកជីវពលប៉ាលេស្ទីន៦នាក់បានរត់គេចខ្លួនពីមន្ទីរឃុំឃាំងអុីស្រាអែលកាលពីថ្ងៃច័ន្ទ បន្ទាប់មកអុីស្រាអែលបានចាប់ខ្លួន៤នាក់ត្រឡប់មកវិញ។
ការវាយប្រហារតាមដែនអាកាសនេះ បន្ទាប់ពីពួកជីវពលនៅក្នុង Gaza បានបាញ់រ៉ុក្កែតចូលមកក្នុងទឹកដីអុីស្រាអែល នៅពេលដែលអ្នកទោស២នាក់បានចាប់ខ្លួននិង២អ្នកទៀតកាលពីថ្ងៃសៅរ៍។ យោធាអុីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើមុខព្រួញរបស់ពួក Hamas ដែលជាក្រុមអុីស្លាមបំពាក់អាវុធនិងគ្រប់គ្រងទឹកដី Gaza មិនមានរបាយការណ៍នៃជនរងគ្រោះនោះទេ។
បទឈប់បាញ់គ្នាដ៏ផុយស្រួយរវាងអុីស្រាអែលនិងពួក Hamas បានបញ្ចប់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចំនួយ១១ថ្ងៃនៅក្នុងខែឧសភាដែលបណ្តាលឲ្យជនជាតិប៉ាលេស្ទីន២៥០នាក់និងអុីស្រាអែល១៣នាក់បានស្លាប់បាត់បង់ជីវិត។ វីឌីអូបានបង្ហោះនៅក្នុង Khan Younis ភាគខាងត្បូង Gaza Stip បានបង្ហាញនូវរូបភាពផ្ទុះ៣កន្លែង និងស្នូរយន្តហោះចម្បាំង នៅលើអាកាស តែពុំមានការបញ្ជាក់អះអាងថាមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។ កាលពីថ្ងៃពុធ ពួកជីវពលប៉ាលេស្ទីនបានបាញ់ធ្វើឲ្យមានការរបួសស្រាលដល់ជនស៊ីវិលអ៊ុីស្រាអែលនៅជិតរបងសន្តិសុខ ហើយយោធាអុីស្រាអែលបានឆ្លើយតបដោយបាញ់ចេញពីរថក្រោះទៅលើទីតាំងជាច្រើនរបស់ពួក Hamas។
យោធាអុីស្រាអែលបានដាក់ការស្តីបន្ទោសទៅលើក្រុមជីវពលអុីស្លាមចំពោះអំពើហឹង្សារចេញពីទឹកដីរបស់ខ្លួនដែលបានកាន់កាប់។ ការវាយប្រហារតាមអាកាសនេះគឺជាការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតចំនួន២គ្រាប់ចេញពី Gaza កាលពីថ្ងៃសៅរ៍ដែលធ្លាក់ចូលទៅក្នុងសមុទ្ទ ម៉េឌីទែររ៉ន់ណេរ ខាងក្រៅភាគកណ្តាលនៃអុីស្រាអែល។នៅមិនទាន់មានព័ត៌មានជាកើលាក់ថាតើ រ៉ុក្កែតបានធ្លាក់ចូលទៅក្នុងទឹកដីអុីស្រាអែលឬយ៉ាងណា? ប៉ុន្តែក្រុមHamas ជាញឹកញយតែងតែបាញ់សាកល្បងរ៉ុក្កែតចូលមកក្នុងសមុទ្ទ។