BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខាន់ជេមស៌ ច្រៀងរួមគ្នាជាមួយកូនប្រុសតែមួយរបស់ខ្លួននៅក្នុងបទចំរៀង Gate កូនប៉ា

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 14:40  BeeTube News

បន្ទាប់ពីដំណើរការងារនៅក្នុងវិស័យសិល្បៈអស់រយៈពេលប្រហែល២០ឆ្នាំទៅហើយ តារាចំរៀងបទពិសោធន៍យូរឆ្នាំលោក ខាន់ជេមស៌បានពាំនាំដំណឹងដ៏ពិសេសមួយចូលមកក្នុងរង្វង់សិល្បៈដោយលោកបានបង្ហើបពីការរួមសហការការងារសិល្បៈថ្មីមួយជាមួយនឹងកូនប្រុសពៅរបស់លោកផ្ទាល់តែម្តងមានឈ្មោះថា Gate។ យ៉ាងណាមិញផងដែរមុននឹងMVបទចំរៀងរបស់ពួកគេបានចេញផ្សាយជាផ្លូវការ លោកខាន់ជេមស៌និងហ្កេតបានសម្តែងរួមគ្នានៅលើឆាកការប្រគំតន្រ្តីមួយចំនួនរួចមកហើយបង្កនូវទស្សនីយភាពប្លែកអារម្មណ៍ និងសប្បាយរីករាយចែកជូនប្រិយមិត្តទស្សនាយ៉ាងក្រៃលែង។ លោកខាន់ជេមស៌ក៏បានបញ្ជាក់ពីកាលបរិច្ឆេទក្នុងការចេញ MV ថ្មីរបស់ពួកគេនូវបទ«ហ្កេតកូនប៉ា» នៅក្នុងថ្ងៃទី១ ខែកញ្ញានេះ។ មានប្រិយមិត្តជាច្រើនបង្ហាញការគាំទ្រវីរសិល្បករ និងកូនប្រុសបង្កើតរបស់លោកខ្លាំងណាស់ ពួកគេបានធ្វើការសរសើរសមត្ថភាពរ៉េបរបស់ហ្កេតថាធ្វើបានល្អ រួមទាំងពេញចិត្តនៅប្រយោគនៅក្នុងបទចំរៀងលើកឡើងថាឪខ្លាកូនខ្លា ដែលធ្វើអោយពួកគេគិតថាហ្កេតពិតជាសក្តិសមធ្វើជាទំពាំងស្នងឬស្សីបន្តវេនពីលោកខាន់ជេមស៌ពិតមែន។ 

299929374_598088918352370_4693332293095169937_n

ការសម្តែងរួមគ្នារបស់ឪពុកកូនសិល្បករមួយគូនេះមិនត្រឹមតែបានបំរើអារម្មណ៍ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែលោកខាន់ជេមស៌ក៏ចង់ផ្តល់ជាគំរូល្អមួយសំរាប់អ្នកទស្សនាក្នុងវិស័យតន្រ្តីទាំងអស់ លោកបានបង្ហាញពីទំនាក់ទំនងល្អរវាងឪពុកនិងកូន ព្រមទាំងបានបង្ហាញពាក្យពេចន៍ណែនាំហ្កេតខ្លះៗផងដែរ ដូចជាសារអប់រំហ្កេតនៅលើវេទិកាថាការគោរពជាសីលធម៌មួយឆ្លុះបញ្ចាំងពីអត្តចរិតដ៏ប្រពៃរបស់ជនជាតិខ្មែរយើង ជាពិសេសបង្ហាញពីគុណតំលៃ និងភាពថ្លៃថ្នូររបស់ខ្លួនយើងផ្ទាល់។ ទោះយើងទៅដល់ទីណា ទោះយើ់ងថ្ងៃក្រោយក្លាយជាអ្វី បើកូនគោរពមនុស្សនៅជំុវិញខ្លួន កូនក៏បានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួនដូចគ្នា។ លក្ខណៈសម្បត្តិថ្លៃថ្នូរចេះបន្ទាបខ្លួនរបស់លោកខាន់ជេមស៌មិនត្រឹមតែធ្វើអោយអ្នកគាំទ្រពេញចិត្តលោកប៉ុណ្ណោះទេ តួយ៉ាងពួកគេក៏មានការចាប់អារម្មណ៍និងចង់ដឹងថាតើកូនប្រុសរបស់លោកមានសមត្ថភាពយ៉ាងណាខ្លះ ហើយមានភាពទាក់ទាញ និងអត្តចរិតបែបណា។ យ៉ាងណាផងដែរអ្នកទស្សនាជាច្រើនរំពឹងថាលោកខាន់ជេមស៌និងអាយដលតូច ហ្កេត​​​ នឹងមានគំរោងអ្វីពិសេសជាមួយគ្នាបន្តទៀត និងបន្តគាំទ្រពួកគេទាំងពីរផងដែរ។ 

301360455_602778161216779_6344536738806318415_n

 


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 14:40  BeeTube News