ការកើនឡើងនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Khan Yunis! តើកងទ័ពអ៊ីស្រាអែលកំពុងត្រូវបានរំខានដោយប្រតិបត្តិការរីកធំឡើងរបស់ពួកគេនៅភាគខាងត្បូងឬ? ក្រុមហាម៉ាសនៅតែគ្រប់គ្រងលើតំបន់ភាគខាងជើង! ពួកគេបានដុតរថក្រោះអ៊ីស្រាអែលយ៉ាងស្ងាត់ៗរហូតដល់ថតរូបសែលហ្វីជាមួយរថក្រោះដែលកំពុងឆេះនោះផងដែរ! ការប្រយុទ្ធរបស់ក្រុមហាម៉ាសនៅសង្កាត់ Shujaiya នៃភាគខាងជើងតំបន់ហ្គាហ្សាបង្ហាញពីការបរាជ័យរបស់អ៊ីស្រាអែលក្នុងការគ្រប់គ្រងលើភាគខាងជើងហ្គាហ្សា រួមជាមួយនឹងការកើនឡើងនៃការវាយប្រហាររបស់យេម៉ែនលើទីក្រុងEilat និងការគំរាមកំហែងនៃសង្រ្គាមរបស់អ៊ីស្រាអែលលើភាគខាងត្បូងលីបង់ និងការផ្លាស់ទីប្រជាជនទៅកាន់ភាគខាងជើងនៃទន្លេ Litani! តើក្រុមហាម៉ាសនឹងឈ្នះមែនទេ? ឬសង្គ្រាមនេះនឹងរីកធំឡើង?
-
ក្រុមហាម៉ាសដុតរថក្រោះអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សា
យោងតាមសារព័ត៌មាន Critical Threats ចុះផ្សាយថ្ងៃទី06 ខែធ្នូបានអោយដឹងថា IDF បានបន្តប្រតិបត្តិការបោសសម្អាតមកដល់សង្កាត់ Shujaiya នៃទីក្រុងហ្គាហ្សាភាគខាងកើត។ IDF បាននិយាយថាពួកគេបានមកដល់ចំណុចស្នូលកណ្តាលនៃសង្កាត់ Shujaiya កាលពីថ្ងៃទី 5 ខែធ្នូ។ កងពលតូច al Quds បានវាយប្រហារលើកងកម្លាំងអ៊ីស្រាអែលតាមទិសដៅឆ្ពោះទៅកាន់សង្កាត់ Shujaiya ជាមួយនឹងអាវុធ IEDs, RPGs និងគ្រាប់កាំភ្លើងប្រឆាំងនឹងពាសដែក។ កងពលតូច al Quds ក៏បានបាញ់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះទៅលើកងកម្លាំងអ៊ីស្រាអែល ដែលឆ្ពោះទៅកាន់សង្កាត់ Shujaiya ពីសង្កាត់ al Tuffah ផងដែរ។ កងពលតូច al Qassem បានបង្ហោះវីដេអូនៃយុទ្ធជនរបស់ខ្លួនវាយប្រហារលើរថយន្តយោធាអ៊ីស្រាអែលជាមួយនឹងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះនៅក្នុងសង្កាត់ Shujaiya កាលពីថ្ងៃទី5 ខែធ្នូ។ វីដេអូនោះបង្ហាញឡើងរថក្រោះ Merkava របស់អ៊ីស្រាអែលដែលកំពុងឆាបឆេះនៅសង្កាត់ Shujaiya ។
-
Gallant គំរាមភាគខាងត្បូងលីបង់ជាមួយនឹងការផ្លាស់ទីប្រជាជន
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០៦ ខែធ្នូបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានជួបនឹងអភិបាលក្រុង និងប្រធានក្រុមប្រឹក្សានៅជិតព្រំដែនលីបង់នៅភាគខាងជើង ដោយលើកសន្យាថាសហគមន៍របស់ពួកគេដែលត្រូវបានជម្លៀសចាប់តាំងពីការប៉ះទង្គិចដោយសង្គ្រាមរវាងហាម៉ាសនៅតាមព្រំដែនជាញឹកញាប់ចាប់តាំងពីខែតុលាមក នឹងមិនត្រូវបានត្រឡប់ទៅផ្ទះវិញនោះទេរហូតទាល់តែក្រុមភេរវករ Hezbollah គាំទ្រដោយអ៊ីរ៉ង់នឹងត្រូវបានរុញច្រានទៅកាន់ភាគខាងជើងនៃទន្លេ Litani នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយភាសាជ្វីហ្វ ។
ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1701 ដែលបានបញ្ចប់សង្រ្គាមលីបង់លើកទីពីរក្នុងឆ្នាំ 2006 បានរារាំងក្រុមហេសបូឡា ពីការរក្សាវត្តមានយោធានៅភាគខាងត្បូងនៃទន្លេ Litani។
អ្នកស្រុកប្រហែល 80,000 នាក់នៃសហគមន៍នេះត្រូវបានជម្លៀសចេញ ហើយកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងសណ្ឋាគារ និងកន្លែងផ្សេងទៀត ដោយទទួលបានថវិកាផ្គត់ផ្គង់ពីរដ្ឋ។ មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភថា ពួកគេនឹងប្រឈមនឹងគ្រោះថ្នាក់នៅពេលពួកគេត្រឡប់ទៅផ្ទះវិញ ប្រសិនបើក្រុម Hezbollah មិនត្រូវបានរុញចេញពីតំបន់ព្រំដែននោះ។
-
យេម៉ែនវាយប្រហារទីក្រុង Eilat
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០៦ ខែធ្នូបានអោយដឹងថា យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាស Arrow រយៈចម្ងាយឆ្ងាយរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ បានបាញ់ទម្លាក់មីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់ដោយក្រុម Houthis គាំទ្រដោយអ៊ីរ៉ង់នៃប្រទេសយេម៉ែនលើសមុទ្រក្រហម។
ឧបទ្ទវហេតុនេះបានបង្កឡើងសំលេងស៊ីរ៉ែននៅក្នុងទីក្រុង Eilat ភាគខាងត្បូងបំផុតរបស់អ៊ីស្រាអែល ទោះបីជាកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា មីស៊ីលនេះមិនបានចូលទៅក្នុងដែនអាកាសអ៊ីស្រាអែលឡើយ។
IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“គោលដៅមិនបានឆ្លងចូលមកក្នុងទឹកដីរបស់អ៊ីស្រាអែលទេ ហើយក៏មិនបង្កការគំរាមកំហែងដល់ជនស៊ីវិលនោះដែរ”។
ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយបាននិយាយថា ខ្លួនបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់"គោលដៅយោធាមួយចំនួន" នៅក្នុងតំបន់ទីក្រុង Eilat ។