កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២នេះ ឆាណែលផ្លូវការរបស់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាបានបញ្ចេញនូវបទចម្រៀងថ្មីដែលត្រូវបានច្រៀងដោយតារាស្រីឆ្នើមប្រចាំផលិតកម្មរបស់ខ្លូននោះគឺ កញ្ញា តន់ ចន្ទសីម៉ា។ ដោយចម្រៀងទោលថ្មីនេះមានចំណងជើងថា ចំណងជើងថា ប្រាប់តៗគ្នាផងខ្ញុំនៅ Single ទេ។ ជាក់ស្តែងចម្រៀងនេះមានភាពកំភ្លុកកំប្លែងនិងមានអត្ថន័យបែបសប្បាយរីករាយដែលជាហេតុធ្វើអោយអ្នកស្តាប់និងទស្សនាគ្រប់គ្នាមិនអាចទប់អារម្មណ៏ក្នុងការច្រៀងតាមនិងរាំបាន។ បទចម្រៀងនេះផងដែរត្រូវបាននិពន្ធMelody និងទំនុកច្រៀងដោយ REDKING និងបទភ្លេងដោយលោក ឌឿន សុភាព។
សម្រាប់ចង្វាក់ភ្លេងមានការលាយបញ្ចូលគ្នាចង្វាក់ភ្លេងបែបសម័យនិងឧបករណ៏តន្រ្តីបុរាណរបស់ខ្មែរ ដែលនេះកាន់តែបន្ថែមនូវរសជាតិបែបថ្មីនិងគួរអោយចាប់អារម្មណ៏មួយ។ អ្វីដែលគួរអោយចាប់អារម្មណ៏នោះយើងសង្កេតឃើញថាបទចម្រៀងមួយនេះត្រូវបានបង្ហើបខ្លះៗរួចមកហើយនៅលើបណ្តាញសង្គមតិកតុកដែលត្រូវបានបញ្ចេញដោយកញ្ញាផ្ទាល់និងត្រូវបានមហាជននិងជាពិេសសអ្នកគាំទ្រផ្ទាល់របស់នាងធ្វើការបង្ហបមាត់និងច្រៀងតាមពាសពេញបណ្តាញសង្គមនាៗ។ ថ្វីត្បិតតែបទចម្រៀងវីដេអូដែលមានការចូលរូមសម្តែងដោយ កញ្ញា តន់ ចន្ទសីម៉ា និងលោកម៉ារ៉ា ដូណា នេះទើបតែបញ្ចេញអស់រយៈពេលត្រឹមតែ៩ថ្ងៃតែមានអ្នកចូលរួមទស្សនានៅលើយូធូបរហូតទៅដល់ជាង៨០ម៉ឺនដង និងជាង១២ម៉ឺនដងនៅលើបណ្តាញសង្គមហ្វេកប៊ុករួចបាត់ទៅហើយ។
អត្ថបទដោយ Calvin Nann