នៅថ្ងៃទី២៤ ខែមីនានេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញសកម្មភាពថតបទចម្រៀងសំរាប់ព្រឹត្តិការណ៍ SEA GAME ខាងមុខនេះតាមរយៈវិដេអូចំនួនពីរនៅលើបណ្តាញសង្គម Tik Tok ។ ផលិតកម្មបានរៀបរាប់អោយដឹងថា«នេះជាសកម្មភាពថតបទចម្រៀងជាប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍ SEA GAME ហើយ Full MV នឹងត្រូវចេញផ្សាយឆាប់ៗនេះហើយ»។កត់សម្គាល់ឃើញថាតាមរយៈសកម្មភាពថតបទចម្រៀងមួយនេះផងដែរគឺជាការផលិតឡើងដោយឈុតធំតែម្តងមិនចាញ់បទខ្នាតធំមុនៗនោះឡើយដូចជាបទ«អូនស្រណោះខែភ្ជំ» និង«ក្រមុំGrade A»ជាដើម។ បទមួយនេះមានការសហការរវាងសិល្បករ
លំដាប់កំពូលៗទាំង៤រូបនៅក្នុងប្រទេសកម្ពុជា ដែលមានលោកព្រាបសុវត្ថិ លោកខេមរៈសិរីមន្ត កញ្ញាតន់ចន្ទសីម៉ានិងលោកខេមជាអ្នកតំណាងក្នុងឈុត សព្រមទាំងមានការចូលរួមសម្តែងពីក្រុមស្រ្តីជាច្រើននាក់នៅខាងក្រោយក្នុងឈុតខ្មៅដែលបង្ហាញពីវិសាលភាពនៃកំលាំងសាមគ្គី សន្តិភាព និងអំណាចនៃស្រ្តី។ទាក់ទងទៅលើអត្ថន័យនៃបទចម្រៀងនោះផ្ទាល់គឺហាក់បង្ហើបអោយដឹងខ្លះៗជាមុនអំពីប្រភេទបទចម្រៀងដែលបង្ហាញពីតំលៃរួមនៃទឹកចិត្តស្រលាញ់ជាតិខេមរារបស់ប្រជាពលរដ្ឋខ្មែរ។តើទស្សនិកជនមានអារម្មណ៍យ៉ាងណាចំពោះការផលិតបទចម្រៀងខ្នាតធំរបស់ផលិតកម្ម Galaxy Navatra មួយបទនេះ? Let me know in your comment below!