BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បន្ទាប់​ពី​Gabonអាមេរិក​គ្រោងធ្វើ​​រដ្ឋប្រហារ ​Eritrean ​ហើយអេត្យូពីនិងអ៊ីស្រាអែលនិរទេសជនចំណាកស្រុក Eritrean

ថ្ងៃចន្ទ, 04 ខែកញ្ញា 2023 13:15  BeeTube News

photo_2023-09-04_13-15-29
 

1. នាយករដ្ឋមន្រ្តីអីស្រាអ៊ែលចង់អោយជនចំណាកស្រុកចាកចេញ

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី០៣ ខែកញ្ញាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកចង់ឱ្យជនចំណាកស្រុក Eritrean ដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហិង្សានៅទីក្រុង Tel Aviv ត្រូវបាននិរទេសជាបន្ទាន់ ហើយបានបញ្ជាឱ្យមានផែនការដកជនចំណាកស្រុកអាហ្វ្រិកទាំងអស់ចេញពីប្រទេស។ ការ​លើក​ឡើង​នេះ​បាន​កើត​ឡើង​នៅមួយ​ថ្ងៃ​បន្ទាប់​ពី​ការ​តវ៉ា​បង្ហូរ​ឈាម​ដោយ​ក្រុម​គូប្រជែង​នៃ​ជន​ជាតិ​អេរីទ្រា​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Tel Aviv ដែលបាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស។ ប្រជាជនអេរីទ្រា អ្នកគាំទ្រ និងអ្នកប្រឆាំងរដ្ឋាភិបាលនៃប្រទេសអេរីទ្រា បានប្រើនូវឈើសំណង់ បំណែកដែក និងថ្ម វាយកម្ទេចបង្អួចហាង និងរថយន្តប៉ូលីស។ ចំណែកប៉ូលិស​អ៊ីស្រាអែល​បានប្រើ​ឧបករណ៍​សំរាប់ទប់ទល់នឹងកុបកម្ម​ដូចជាឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និងគ្រាប់បែក​ដៃ​ ខណៈ​មន្ត្រី​ជិះ​សេះ​ព្យាយាម​គ្រប់​គ្រង​បាតុករ។ អំពើ​ហិង្សា​កាលពី​ថ្ងៃ​សៅរ៍​បាន​វិល​មក​រកម្តងទៀតដោយសារតែ​បញ្ហា​ចំណាកស្រុក​ដែល​បាន​បែងចែក​អ៊ីស្រាអែល​ជា​យូរ​មក​ហើយ។ ការងើបឡើងវិញរបស់វាកើតឡើងនៅពេលដែលអ៊ីស្រាអែលត្រូវបានផ្ទុះចម្រូងចម្រាស់នៅលើផែនការកែលម្អប្រព័ន្ធតុលាការរបស់ លោក Netanyahu ហើយអ្នកគាំទ្របានលើកឡើងថាបញ្ហាជនចំណាកស្រុកនេះហើយដែលជាហេតុផលតុលាការគួរតែត្រូវបានគ្រប់គ្រងដោយអះអាងថាតុលាការបានឈរនៅទទឹងផ្លូវនៃការរុញច្រានជនចំណាកស្រុកនេះចេញជាយូរមកហើយ។

c-129
b-135
aa-4
a-218
 

2. ហេតុអ្វីបានជាមានកុបកម្មអេរីទ្រានៅអ៊ីស្រាអែល?

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី០២ ខែកញ្ញាបានអោយដឹងថា មនុស្សជាង 100 នាក់បានរងរបួសក្នុងអំឡុងពេលកុបកម្មនៅភាគខាងត្បូងទីក្រុង Tel Aviv បន្ទាប់ពីស្ថានទូតអេរីទ្រាបានព្យាយាមរៀបចំព្រឹត្តិការណ៍មួយនៅឯទីកន្លែងក្នុងស្រុកមួយ។ ក្រុម​អ្នក​តវ៉ា​អះអាង​ថាពួក​គេ​បាន​ទាក់​ទង​ប៉ូលិស​ជា​ច្រើន​ដងដើម្បី​ព្យាយាម​រារាំង​ស្ថានទូត​មិន​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​រវាង​បាតុករ​គាំទ្រ​រដ្ឋាភិបាល និង​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ព្រម​ទាំង​ប៉ូលិស នៅ​រសៀល​ថ្ងៃ​សៅរ៍។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានត្អូញត្អែរជាយូរណាស់មកហើយអំពីការប៉ុនប៉ងរបស់ស្ថានទូតក្នុងការត្រួតពិនិត្យ និងតាមដានជនភៀសខ្លួនមកពីប្រទេសអេរីទ្រា។ ជម្លោះដែលកំពុងបន្តជាមួយរដ្ឋាភិបាលអ៊ីស្រាអែលជុំវិញស្ថានភាពជនភៀសខ្លួន និងសិទ្ធិជ្រកកោនក៏ត្រូវបានក្រុមអ្នកតវ៉ាលើកឡើងថាជាផ្នែកមួយនៃហេតុផលសម្រាប់កុប្បកម្មនេះ។ កាល​ពី​សប្តាហ៍​មុន កាសែត​ស្វីស St.Galler Tagblatt បាន​រាយការណ៍​ថាស្ថានទូត​អេរីទ្រា​បាន​បញ្ជូន​អ្នក​ស៊ើបការណ៍​ក្លែង​ខ្លួន​ជា​ជនភៀសខ្លួន​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ជនភៀសខ្លួន។ កាសែតនេះបានរាយការណ៍អំពីរឿងរ៉ាវជាច្រើននៃមនុស្សដែលបានភៀសខ្លួនចេញពីប្រទេសហើយត្រូវបានតាមដានឃ្លាំមើល និងគំរាមកំហែងថានឹងត្រូវសង "បំណុល" ឬ "ពន្ធ" ដែលពួកគេជំពាក់ត្រឡប់ទៅផ្ទះវិញ។ អេរីទ្រាជារឿយៗត្រូវបានគេហៅថា"កូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក"ដោយសាររបបផ្តាច់ការរបស់ពួកគេ។ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីលោក Isaias Afwerki តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលប្រទេស Eritrean ទទួលបានឯករាជ្យពីប្រទេសអេត្យូពី។ លោក Afwerki បានចាប់ដាក់គុក និងសម្លាប់គូប្រជែងនយោបាយរបស់លោកជាច្រើន។

f-123
e-128
d-135
 

3. បាតុកម្មដ៏ធំនៅនីហ្សេបណ្តេញកងកម្លាំងបារាំង

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៣ ខែកញ្ញាបានអោយដឹងថា បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey ប្រទេសនីហ្សេកាលពីថ្ងៃសៅរ៍ដោយទាមទារឱ្យកងទ័ពរបស់បារាំងចាកចេញបន្ទាប់ពីមានរដ្ឋប្រហារយោធាត្រូវបានគាំទ្រយ៉ាងទូលំទូលាយ និងកើតឡើងជាបន្តបន្ទាប់ប៉ុន្តែបារាំងបែរជាបដិសេធមិនព្រមទទួលស្គាល់។ រដ្ឋប្រហារថ្ងៃទី26 ខែកក្កដាដែលជារដ្ឋប្រហារមួយក្នុងចំណោមរដ្ឋប្រហារទាំងប្រាំបីនៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ2020បានជញ្ជក់យកមហាអំណាចពិភពលោកដែលមានការព្រួយបារម្ភអំពីការផ្លាស់ប្តូរទៅជាការគ្រប់គ្រងដោយយោធានៅទូទាំងតំបន់។ អ្នកដែលរងផលប៉ះពាល់បំផុតគឺប្រទេសបារាំងដែលធ្លាប់មានឥទ្ធិពលលើអតីតអាណានិគមរបស់ខ្លួនដែលនៅពេលនេះបានសាបរលាបនៅអាហ្វ្រិកខាងលិចបន្តិចម្តងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កងកម្លាំងរបស់ខ្លួនត្រូវបានបណ្តេញចេញពីប្រទេសជិតខាងនៃម៉ាលី និងបួគីណាហ្វាសូចាប់តាំងពីមានរដ្ឋប្រហារក្នុងប្រទេសទាំងនោះដោយកាត់បន្ថយតួនាទីរបស់ពួកគេក្នុងការប្រយុទ្ធទូទាំងតំបន់ប្រឆាំងនឹងការបះបោររបស់រដ្ឋអ៊ីស្លាម។ ការ​ប្រឆាំង​បារាំង​បាន​កើន​ឡើង​ក្នុង​ប្រទេស​នីហ្សេចាប់​តាំង​ពី​មាន​រដ្ឋប្រហារ ប៉ុន្តែ​បាន​ផ្ទុះ​ឡើង​បន្ថែម​ទៀត​កាល​ពី​សប្តាហ៍​មុននៅ​ពេល​ដែល​បារាំង​មិន​អើពើ​នឹង​បញ្ជា​របស់​របប​យោធា​ឲ្យ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន គឺ​លោក Sylvain Itte ចាកចេញពីទីនេះ។ របបយោធា​បាន​និយាយ​ថា ប៉ូលិស​ត្រូវ​បាន​បញ្ជា​ឱ្យ​បណ្ដេញរូបលោក​ចេញពីទីនេះ។

i-118
h-120
g-122
 


ថ្ងៃចន្ទ, 04 ខែកញ្ញា 2023 13:15  BeeTube News